កម្លាំងប៉ូលីសខេត្តព្រះសីហនុ ចាប់ផ្តើមរិតបន្តឹងច្បាប់ចរាចរឃាត់ខ្លួនជនជាតិចិន​៤​នាក់​ បើករថយន្ដ​គ្មាន​បណ្ណ​បើកបរ​

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម សេនីយ៍​ត្រី អុី​ សុខា​ស្នងការ​រង ទទួល​ផែនសណ្ដាប់ធ្នាប់សាធារណៈ​ បាន​ឲ្យ​ដឹង​ថា៖ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា​ ឆ្នាំ​២០១៨​ នេះ​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ចំនួន​២០នាក់​ ដឹក​នាំ​ដោយ​លោក​វរសេនីយ៍​ឯក​ ព្រហ្ម​ ពៅ​ នាយ​ការិយាល័យ​នគរបាល ចរាចរណ៍​ បាន​ចេញ​ល្បាត​ ឃ្លាំមើល​ ការ​គោរព​ច្បាប់​ចរាចរណ៍​ តាម​​វិថី​ឯករាជ្យ​ ចាប់​ពី​វេទិកា​៧មករា​ រហូត​ដល់​ ឆ្នេរ​អូឈើទាល​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​ សេចក្ដី​ជូនដំណឹង​ ស្តីពី​ការ​ គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ជាពិសេស​ ការ​ពាក់​មួក​សុវត្ថិភាព​ កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​ អ្នកបើកបរ​រថយន្ត​គ្មាន​ប័ណ្ណ​បើកបរ​ ។
បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​រួច​ បាន​ឈរជើង​ត្រួត​ពិនិត្យ​ រឹតបន្តឹង​ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ នៅចំណុច​ស្តុប​តូតាល់​ ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​២​ ជា​លទ្ធផល​ បាន​រក​ឃើញ​ អ្នក​ប្រេី​ប្រាស់​យាន​យន្ត​ មិន​គោរពច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ចំនួន​២​១៦​នាក់​ ក្នុង​នោះ​មាន​ ៖
១-អ្នកបើកបរ​និង​អ្នករួមដំណើរលើ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​១៨៨នាក់​ ពិន័យ​ ។
២-ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​២២គ្រឿង​ ពិន័យ​ ។
៣-អ្នកបើកបរ​ម៉ូតូ​មិន​គោរព​ភ្លើង​ស្តុប​ចំនួន​១នាក់​ពិន័យ​ ។
៤-រថយន្ត​បិទ​កញ្ចក់​ខ្មៅ​១គ្រឿង​ ពិន័យ​ ។
៥-ជនជាតិ​ចិន​៤នាក់​ ​បេីក​រថយន្ដ​ គ្មាន​បណ្ណ​បើកបរ​​ និង​ រថយន្ត​៤​គ្រឿង​ បានយកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។
លោក​ឧត្តមសេនីយ៍​ត្រី អុី​ សុខា​ស្នងការ​រង​ បាន​បញ្ជាក់​ថា៖ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ និង បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការ នគរបាលខេត្ត កងកម្លាំង​នគរបាល ចរាចរណ៍​នឹង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​តាម​ដងផ្លូវ​ ជាប់​ជា​ប្រចាំ​ ដើម្បី​ពង្រឹង​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ទាំង​អស់​គ្នា​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *