ការលះបង់ព្រះពុទ្ធ លះបង់ព្រះធម៌ លះបង់សិក្ខាបទ ដើម្បីមកប្រោសនាងអូនឲ្យទទួលបានសេចក្តី ស្រនុកសុខស្រួលចាកផុតទុក្ខទាំងឡាទាំងពួង

ការលះបង់ព្រះពុទ្ធ លះបង់ព្រះធម៌ លះបង់សិក្ខាបទ ដើម្បីមកប្រោសនាងអូនឲ្យទទួលបានសេចក្តី ស្រនុកសុខស្រួលចាកផុតទុក្ខទាំងឡាទាំងពួងភ្នំពេញ៖ តាមរឿងពុទ្ធប្រវត្តិដែលដំណាលតៗគ្នាមកអំពីរឿងរ៉ាវដំណើរជីវិតរបស់ព្រះសម្មាសាម្ពុទ្ធដែលព្រះអង្គបានលះបង់ទ្រព្យសម្បត្តិ លះបងប្រពន្ធកូន​ លះបង់អំណាចទៅសាងផ្នួសដើម្បីស្វែងរកសច្ចធម៌សម្រាប់ជួយរំដោះទុក្ខដល់សព្វសត្វទាំងអស់ឲ្យចាកផុតពីទុក្ខទាំងឡាយទាំងពួងលែងវិលវល់កើតស្លាប់ៗនៅក្នុងលោកនេះតទៅទៀត។ ទីបំផុតព្រះសម្មាសាម្ពុទ្ធទ្រង់បានសម្រេចធម៌ជាន់ខ្ពស់ ហើយរកឃើញផ្លូវរំដោះទុក្ខគឺនិពាន្វដែលជាកន្លែងតែមួយគត់សម្រាប់រំលត់ទុក្ខ។តែក្រឡេកមកមើលអន្ទឹត ប៉ែន វិបុលនេះវិញគឺថានែ៎ក!!ក៏បានលះបង់ដែរតែការលះបង់នេះផ្ទុយពីព្រះសម្មាសាម្ពុទ្ធ គឺអន្ទិតគោលោតម្នាក់នេះបានលះបង់ជីវិតជាអ្នកបួសដើម្បីស្វែងរកសាច់ចាក់ធម៌មកសង្គ្រោះនាងបុប្ផាដែលមានសម្បុរសក្បុសជាងម៉ែសំឡីទៅវិញ មុខមូលក្រឡង់ដូចដួងព្រះចន្ទពេញបរមីដែលកំពុងតែរងទុក្ខសោកការកណ្តាលទ្វីបលោកដ៏កណ្តោចកណ្តែងឲ្យទទួលបាននូវសេចក្តីស្រនុកសុខស្រួលគ្រប់ៗទិវារាត្រី ហោង!។ឯកឩត្តមអន្ទិតគោលោត ប៉ែន វិបុលដែលមានមុខនាទីជាអនុរដ្ឋលេខាទិការនៃក្រសួងធម្មការនិងសាសនាបានលាចាកសិក្ខាបទភ្លាមៗក្រោយពីមានទំនាក់ទនងស្នេហាជាមួយនារីដ៏ស្រស់ស្អាតដូចទេពធីតាម្នាក់ដែលមានឈ្មោះថាស៊ូ​ វិឡាលីម​ ដែលមានសម្រស់ស្រសត្រកាលបីដូចជាទេពធីតានៅឋានសួគ៍មកក្រឡាខ្លួនអញ្ចឹង ហើយបានធ្វើពិធីភ្ជាប់ពាក្យជាមួយគ្នារួចជាស្រេចហើយកាលពីថ្ងៃសុក្រ​ ទី ២១ វិច្ឆកាឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។ក្រោយពីភ្ជាប់ពាក្យរួចហើយ មិនយូរមិនឆាប់នាពេលខាងមុខនេះគូរស្នេហ៍ទាំងពីរនឹងដឹងដៃគ្នាចូលរោងការ ដែលនេះគឺជាដំណើរមួយឆ្ពោះទៅកាន់ផ្លូវនៃការរំដោះទុក្ខ ដែលនឹងទទួលបានតែភាពស្រណុកសុខស្រួលគ្រប់ៗទិវារាត្រីរវាងអន្ទិតគោលោតប៉ែន វិបុល ជាមួយនឹងទេពធីតាស៊ូ​ វិឡាលីម ​នៅពេលដែលអ្នកទាំងពីខិតខំប្រនិបត្តិធម៌ដល់ចំណុចនិពាន្វនាពេលរាត្រីផ្សំដំនេក ហោង! Credit by : phkasne.com

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *