កឹមសុមាធីតាអះអាងពីគោលជំហរនយោបាយលោកកឹមសុខាថាលោកឪពុករបស់ខ្ញុំមិនដែលខ្លាចស្លាប់ឡើយបើគាត់ខ្លាចគាត់មិនជាប់គុកដើម្បីខ្មែរឡើយ

ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងខ្ញុំសូមបញ្ជាក់ថារាល់ការសម្រេចចិត្តរបស់ឪពុកនាងខ្ញុំគឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូបលោកពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយពីឆន្ទៈលោកដោយហេតុថាខ្លាចពីសុវត្ថិភាពឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួនដើម្បីការពារសុវត្ថិភាពខ្លួននោះ លោកក៏មិននៅតស៊ូក្នុងស្រុកទាំងដែលដឹងថាគេមានបំណងចាប់ខ្លួនរូបលោកដែរ។នាងខ្ញុំសូមសំណូមពរឲ្យបញ្ឈប់នូវការបរិហាកេរ្តិ៍មកលើឪពុកនាងខ្ញុំដោយការប្រើពាក្យថា ការសម្រេចចិត្តរបស់លោកគឺដោយសារលោកខ្លាចពីសុវត្តិភាពរបស់ខ្លួន។ នាងខ្ញុំចាត់ទុកថាពាក្យទាំងនេះបានប្រើមកដោយពុំមានចេតនាអាក្រក់អ្វីឡើយ គឺជាកំហុសអចេតនា។ទោះយ៉ាងណាក៏ដោយ នាងខ្ញុំសូមបញ្ជាក់ជាសាធារណៈក្នុងពេលនេះដើម្បីកុំឲ្យសាធារណជនមានការភាន់ច្រឡំបន្តទៀត។ ឪពុករបស់នាងខ្ញុំមានស្មារតីរឹងមាំ និងឧត្តមគតិដែលពុំមាននរណាម្នាក់អាចឃុំបានឡើយ។


ជាចុងក្រោយនេះ ក្នុងស្មារតីសាមគ្គីភាព នាងខ្ញុំសូមសំណូមពរឲ្យសមាជិកគណបក្សសង្គ្រោះជាតិគោរពនូវសិទ្ធិបុគ្គលក្នុងការសម្រេចចិត្តចូលរួមបញ្ចេញយោបល់ គាំទ្រឬមិនគាំទ្រអ្វីមួយ និងធ្វើសកម្មភាពសង្គមនិងនយោបាយតាមសុឆន្ទៈរៀងៗខ្លួនដោយពុំមានការចោទប្រកាន់ឬលាបពណ៌គ្នា។ សាមគ្គីភាពពុំមែនមានន័យថាយើងត្រូវគិតដូចគ្នានោះទេ តែមានន័យថាយើងមិនបៀតបៀនគ្នាជាពិសេសពេលមានទុក្ខលំបាក។ សូមឲ្យសកម្មភាពនិងលទ្ធផលការងាររបស់យើងជាកត្តាទាក់ទាញការគាំទ្រ មិនមែនធ្វើឡើងដោយការដាក់សំពាធគ្នា។

ក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងខ្ញុំសូមបញ្ជាក់ថារាល់ការសម្រេចចិត្តរបស់ឪពុកនាងខ្ញុំគឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូប…

Posted by Samathida Kem on Sonntag, 21. Januar 2018

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *