កុំចេះតែហ៊ាន! ខឹងគ្រូកម្លោះស្ដីឲ្យ តាមញ៉ែយកធ្វើ​សង្សារមួយឲ្យរាង

គូស្នេហ៍​ទើប​ភ្ជាប់​ពាក្យ​មួយ​គូ​ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​​បណ្ដាញ​សង្គម​កម្ពុជា ​បន្ទាប់​​ពី​កូន​ក្រមុំ​ទម្លាយ​ប្រវត្តិ​ស្នេហ៍​ដ៏​យូរ​ឆ្នាំ​លើ​គណនី​ហ្វេសប៊ុក​ខ្លួន ជា​មួយ​លោក​គ្រូ​ម្នាក់​ដែល​តែង​តែ​ស្ដី​ឲ្យ​ខ្លួន​ព្រោះ​តែ​​ខ្លួន​​​ចូល​ចិត្ត​និយាយ​ស្ដី ​កំប្លុកកំប្លែង​ច្រើន។
​​​ស្នេហា​អ្នក​ទាំង​ពីរ​មាន​រយៈ​ពេល​ដល់​ទៅ ៤​ឆ្នាំ​ក្នុង​ការ​មើល​ចិត្ត​គ្នា ​ប៉ុន្តែ​អ្នក​ទាំង​ពីរ​កម្រ​នឹង​បញ្ចេញ​ឲ្យ​មិត្ត​ភ័ក្ដិ និង​គ្រួសារ​ដឹង​ណាស់ រហូត​ដល់​ថ្ងៃ​ភ្ជាប់​ពាក្យ​ទើប​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​តែ​ម្ដង។ ​តាម​រយៈ​ការ​​បង្ហោះ​​របស់​កូន​ក្រមុំ​មាន​គណនី​ហ្វេសប៊ុក​​ឈ្មោះ Sen Darapkay ​បាន​សរសេរ​រៀប​រាប់​​ទាំង​ស្រុង​​លាយ​ឡំ​ជា​មួយ​ឃ្លា​បែប​កំប្លែង​ថា​៖


ស្នេហា​គ្រូ និង​សិស្ស
នៅ​ពេល​គេ​សួរ​ថា ពីរ​នាក់​នឹង​ជួប​គ្នា​យ៉ាង​ម៉េច​នឹង? ខ្ញុំ​ញញឹម​ខ្ចឹប ហើយ​ឆ្លើយ​ថា គាត់​គឺជា​គ្រូ​ខ្ញុំ​ ហើយ​គេ​សួរ​ទៀត​ថា​ ម៉េច​បាន​ស្រឡាញ់​គ្នា​ចឹង? ចម្លើយ​នោះ​គឺ ខ្ញុំ​ជា​សិស្ស​ចូល​ចិត្ត និយាយ​ច្រើន​អត់​បាន​ការ ហើយ​គាត់​វិញ​ស្តី​អោយ​ខ្ញុំ​រហូត ខឹង​ចិត្ត​ពេក ញ៉ែ​គ្រូ​យក​ធ្វើ​សង្សារ​មួយ​អោយ​រាង ​កុំ​ចេះ​តែ​ហ៊ាន។រំលឹក​ដល់​ថ្ងៃ​នេះ កាល​ពី ៤ឆ្នាំមុន ថ្ងៃ​ដែល​ទើប​តែ​ស្រឡាញ់​គ្នា​ដំបូង គឺ​ពួក​យើង​ចាប់​ផ្តើម​ដោយ គ្មាន​ក្តី​សង្ឃឹម​សោះ​ថា​នឹង​មក​ដល់​ថ្ងៃ​នេះ ព្រោះ​ពួក​យើង​នៅ​ឋានៈ​ខុស​គ្នា​ណាស់ បង​ជា​គ្រូ បង​មាន​អាយុ​ច្រើន​ជាង​អូន។ ចំណែក​អូន ជា​សិស្ស​ដែល​និយាយ​ច្រើន ជេ អឹម ហើយ​អាឡិក​ អាឡក់ គ្មាន​ដឹង​ខ្យល់​សោះ​មិន​គួរ​ណា បង​គ្រូ​ស្រឡាញ់​អូន​សោះ។ ផ្តើម​ដំបូង ពួក​យើង​មាន​ការ​ភ័យខ្លាច ខ្លាច​គេ​ដឹង ​មិន​ហ៊ាន​ផុសរូ​ប​ជា​មួយ​គ្នា​ទេ ពេល​ខ្លះ​អូន​ក៏​អន់​ចិត្ត​ដែរ បង​មិន​បង្ហាញ​ប្រាប់​អ្នក​ដទៃ​ថា​ពួក​យើង​គឺ​ជា​សង្សារ​​នឹង​គ្នា ប៉ុន្តែ​យូរៗ​ទៅ​ការ​ភ័យខ្លាច​ក៏​រំសាយ​បន្តិច​ម្តង ដោយ​ក្តី​ស្រឡាញ់​ដែល​មាន​លើ​ចំណង​ស្នេហ៍​មួយ​នេះ។រហូត​មក​ដល់​ថ្ងៃ ២១ ខែធ្នូ ឆ្នាំ ២០១៧​នេះ បង​ក៏​បា​ន​បង្ហាញ ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា បង​ស្រឡាញ់​អូន បង​មិន​មែន​ជា​សង្សារ​ តែ​បង​ជា​គូ​ដណ្តឹង ជា​អនាគត ស្វាមី​អូន បង​ផ្តល់​កិត្តិយស​ដល់​អូន​ និង គ្រួសារ​ក្នុង​នាម​ជា​កូន​ប្រុស។ អរគុណ​ដែល ស្រឡាញ់​អូន អរគុណ​ដែល​ស្រឡាញ់ ក្មេងស្រី អាឡិក​អាឡក់​ម្នាក់​នេះ កាល​ពី ៤ឆ្នាំ​មុន ។ អរគុណ​ដែល​ស្រឡាញ់​អូន ក្នុង​ពេល​ដែល​មនុស្ស​គ្រប់​រូប មើល​មិន​ឃើញ​ពី​ភាព​ល្អ​របស់​អូន អរគុណ​ដែល​ទទួល​គ្រប់​អារម្មណ៍​របស់​អូន​ទៅ​លើ​បង អរគុណ​ដែល​ទ្រាំ​ជា​មួយ ​កូន​ទោល​ហើយ​ក្បាល​រឹង​ដូច​ជា​អូន។អូន​ស្រឡាញ់​បង​ស្រឡាញ់​បង​តែ​ម្នាក់ តាំង​ពី ​៤ឆ្នាំមុន មក​ដល់​ថ្ងៃនេះ និង​ជា​រៀង​រហូត​ទៅ។ ហើយ​ចុង​ក្រោយ ក៏​អរគុណ​ដល់​ទីប្រឹក្សា​ទាំងអស់​ដែល​ជួយ​ជ្រោមជ្រែង​ពួក​យើង​កន្លង​មក ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *