ក្តៅៗ! ចប់ហើយពេលនេះ! ចោរឆក់​ ចោរប្លន់ តាមផ្លូវ​សាធារណៈ ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ​ជំរុញ​ឲ្យ​ដាក់ទោស​ ​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​ ដឹងតែញាក់សាច់ហើយ

ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ​នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ជំរុញ​ឲ្យ​ដាក់ពាក្យ​បណ្តឹង ​ប្តឹង ចោរឆក់​ តាមផ្លូវ​សាធារណៈ ​ពីបទ​ប៉ុនប៉ង​មនុស្សឃាត​មួយ​កម្រិត​ទៀត​ ខណៈ​ការ​អនុវត្ត​កន្លងទៅ​មានទោស​តិចតួច​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ជនល្មើស​បានចិត្ត​និង​ធ្វើ​សកម្មភាព​បែបនេះ​ដដែល​ជា​ដដែល​នោះ​។ការលើកឡើង​របស់​អគ្គ​ស្នងការ​នគរបាល​រូបនេះ ​គឺ​បានធ្វើ​ឡើង ​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពី​ការ​វិវត្តន៍​ នៃ​សភាព​ការ​ថ្មីៗ​ដោយមាន​ការចូលរួម​ពី​ស្នងការ​គ្រប់​រាជធានី​-​ខេត្ត​ និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ ​នា​ថ្ងៃទី​២២ ​ខែមេសា​ ឆ្នាំ​២០១៨​នេះ​ នា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​នោះ ​នាយ​ឧ​ត្ត​ម ​គៀត ​ចាន់ថា​រិ​ទ្ធ ​អគ្គ​ស្នងការរង​នគរ បាល​ជាតិ​ បាន​លើកឡើងថា​ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ​បាន​ថ្លែងប្រាប់​ដល់ ភាគី​ចូលរួម​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ទាក់ទង​នឹង​ករណី​ឆក់ ​ខណៈ​នាពេល​បច្ចុប្បន្ន នេះ​ ករណី​ឆក់​នេះ​បាន​កើត​ឡើងជា​ញឹកញាប់​ហើយ​ករណីខ្លះ​បាន​ធ្វើ​ឲ្យ​ជនរងគ្រោះ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏មាន​ដែរនោះ​។​ តែ​យ៉ាងណាក្តី​នៅក្នុង​កិច្ចប្រជុំ​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ជំរុញ​ឲ្យ​មានការ​ប្តឹង ​ដល់​ជនល្មើស​មួយ​កម្រិត​ទៀត​គឺ​ពី​ទោស​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា​។បើតាម​ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍​ គៀត ចាន់ថា​រិ​ទ្ធ ដដែល​បាន​បន្តទៀតថា​ នៅក្នុង​កិច្ចប្រជុំ​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​ នេ​ត សាវឿន ​​ក៏បាន​ជំរុញ​ដល់​ស្នងការ​នគរបាល​គ្រប់​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ពង្រឹង​សកម្មភាព​របស់​ខ្លួន​បន្ថែម​ទៀត​ឲ្យ​ដូច​ទៅ​ហ្នឹង​ភ្លៀងរលឹម​ដើម្បី​ធ្វើ​យ៉ាង​ណា​ឆ្លើយតប ​ទៅនឹង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ​និង​ខិតខំ​ធ្វើយ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន​រាល់​បទល្មើស​ផ្សេងៗ​ទៀត ​ក្នុង​គោលបំណង​ផ្តល់​ភាព​កកក្តៅ​ដល់​ប្រជាពលរដ្ឋ​នោះ​។ខណៈនោះ​ដែរ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ ក៏បាន​ប្រាប់​ដល់​អង្គភាព​ទាំងអស់​ត្រូវ​ត្រៀម ​កម្លាំង​ឲ្យ​បាន​គ្រប់​ពេល ​និង​គ្រប់​គោលដៅ​ ក្នុង​គោលបំណង​ទប់ស្កាត់​នូវ​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​សន្តិសុខ​សង្គម ​និង​សន្តិភាព​ជាដើម​នោះ​។ដោយឡែក​សម្រាប់​បុណ្យ​អុំទូក​បណ្តែត​ប្រទីព​សំពះ​ព្រះ​ខែ ​នាពេល​ខាងមុខនេះ​ អគ្គស្នងការ​នគរបាល​ជាតិ​ ក៏បាន​ត្រៀម​កម្លាំង​ចំនួន​ជិត​បី​ម៉ឺន​នាក់ ​ដើម្បី​ការពារ​ និង​រក្សា​សន្តិសុខ​ជូន​ដល់​បងប្អូន​ប្រជា​ ពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរ ជាតិ​និង​អន្តរជាតិ​ផងដែរ​៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *