ខ្លាំងប៉ះខ្លាំងហើយ! រថយន្តលោកផ្កាយ១ ប៉ះរថយន្តទំនើប២គ្រឿង បើកឌឺដាក់គ្នាផ្អើលប៉ូលីស!

មានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុក នេះបើយោងតាម គណនី​ហ្វេស​ប៊ុក​ឈ្មោះTy Chamroeun​kosal (លោកផ្កាយ១ ឈ្មោះ ទី ចំរើនកុសល់​) បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពដែលដាក់ក្នុងរថយន្ត  នឹង បាន​សរសេរ​រៀប​រាប់​ថា៖អស់លោក-លោកស្រីជាទីរាប់អាន ! តើស្គាល់រថយន្តទាំងពីរនេះជារបស់អស់លោក​ណា​ទេ? ពួកគេអាងខ្លួនជាអ្នកមានឡានល្អជិះ និងអាងអំណាចយសសក្តិរបស់ខ្លួន បានបំពានលើសិទ្ធបើកបររបស់​អ្នក ដ៏ទៃតាមដងផ្កូវសាធារណៈដូចដែលមានភ្ជាប់ជាមួយវីដេរដែលថតបានជាក់ស្តែងនេះ។
(តាមព័ត៌មានមិនផ្លូវការ ថាម្ចាស់ រថយន្តគឺមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួង​មហាផ្ទៃ) ។ តើទង្វើបែបនេះសង្គមទទួលយកបានដែរឬទេ? ឆ្នាំ២០១៨ហើយ ល្មមបញ្ឈប់ វប្បធម័អាង អំណាចទឹកប្រាក់ ឬអំណាចរបស់ខ្លួននៅក្នុងជួររាជរដ្ឋាភិបាលទៀតទៅ ព្រោះថាអំណាចរបស់លោកគឺកើត ចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់វណ្ណះ។


គួរបញ្ចាក់ផងដែរថា៖ កន្លងមក លោកផ្កាយ១ទី ចំរើនកុសលខាងលើធ្លាប់មានរឿងតាមដងផ្លូវម្តងហើយ កាល​ពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលរវល់ទាំងយប់ ដោយតាមប្រមាញ់ដេញតាម ចាប់ពេញ​មួយចំហៀងខាងជើងទីក្រុងភ្នំពេញ។ ព្រោះតែបុរសឧត្តមសេនីយ៍ម្នាក់ ប្រើហឹង្សាបាញ់ស្រ្ពាយដាក់ភ្នែក​សន្តិសុខ​រោងចក្រ ឲ្យរបួសធ្ងន់ធ្ងរ នៅលើដងផ្លូវជាតិ លេខ៥ មុខរោងចក្រស្ពរ័តិច ស្ថិតនៅក្រុមទី៩ ភូមិ ស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាម ប្រភព ពីប្រជាពលរដ្ឋ នៅម្តុំ កន្លែង កើតហេតុ បានឲ្យដឹង ថា មុន ដំបូង ឡើយ គាត់ ឃើញ បុរស ម្នាក់ អាយុ ប្រហែល ជា៥០ឆ្នាំ បើកបរ រថយន្ត Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 6181 មក ពាំងមុខ ក្បាល រថយន្ត កុង តេន័រ មួយ ដែល កំពុង បើកបរ ដោយ បុរសម្នាក់ មាន អាយុ ប្រហែល ជា៤០ឆ្នាំ។


បន្ទាប់មក បុរសដែលជាម្ចាស់រថយន្ត Lexus 470 បានចុះពីរថយន្ត ដើរសំដៅមករកបុរសដែលបើកបរ រថយន្ត កុងតែន័រ ទាំងទឹកមុខពោរពេញទៅដោយកំហឹង ចំណែក ឯបុរសអ្នកបើកបរ កុងតែន័រ ឃើញហើយភ័យ ក៍រត់ ចូលក្នុងកន្លែងច្រកទ្វាររោងចក្រ ស្ពរ័តិច ដែលស្ថិតនៅ ជិតនោះ។ ក្នុងពេលនោះដែរបុរសម្នាក់ ដែលជា​សន្តិសុខ យាម រោងចក្រ ក៍បានចេញមកឃាត់ និងសួរនាំប៉ុន្តែ ត្រូវបានបុរស ដែលបើកបររថយន្ត Lexus 470 នោះ បានវាយទៅលើដើមទ្រូង ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងយក Spray មកបាញ់ដាក់ភ្នែក និង មុខ​របស់សន្តិសុខម្នាក់នោះទៀត ធ្វើអោយបុរសសន្តិសុខមានការឈឺចាប់ និងពិបាកក្នុងការដកដង្ហើមយ៉ាង​ខ្លាំង។ ភ្លាមៗនោះ ក៍ត្រូវបាន ប្រជាពលរដ្ឋ ជួយ បញ្ជូន ទៅ មន្ទីពេទ្យ ដើម្បី សង្គ្រោះ បន្ទាន់។ ក្រោយពី បានធ្វើ សកម្មភាព ទាំងនោះហើយ ក៍មាន សមត្ថកិច្ច នគរបាល និង ប្រជាពលរដ្ឋ ជាច្រើន ធ្វើការ ឃាត់ រថយន្ត ប៉ុន្តែ បុរស ដែលជា អ្នក បើកបរ រថយន្ត Lexus 470 នោះ មិនខ្លាច ញញើត អ្វីសោះ ក៍បាន រត់ចូលទៅក្នុងឡាន​ហើយ និង និយាយថា ខ្លួនជា ឧត្តមសេនិយ៍ នៅក្រសួង មហាផ្ទៃ ទៀតផង។ ភ្លាមៗនោះ ក៍បាន បើក រថយន្ត រត់គេច ចេញពី កន្លែង កើតហេតុ ធ្វើអោយ សមត្ថកិច្ច នគរ បាល ដេញតាម ចាប់ ប្រផាតប្រភីង ពេញ មួយ​ចំហៀង ខាងជើង ទីក្រុង ភ្នំពេញ ប្រហែល កន្លះម៉ោង ទើប ឃាត់ខ្លួន រួមជាមួយ រថយន្ត Lexus 470 នោះ​បាន។


ប្រភពប្រាប់ថា ជនរងគ្រោះ ទាំង២នាក់ ត្រូវបាន គេស្គាល់ថា ទី១ ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបសន្តិសុខរោងចក្រ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (របួសហើមថ្គាមខាងស្តាំ និង ភ្នែក ទាំង សង ខាង ត្រូវ Spray បាញ់ចូលភ្នែក)។ ជនរងគ្រោះទី២ ឈ្មោះ ហឿង ម៉ាលី ភេទប្រុស អាយុ៤៩ ឆ្នាំ មុខរបរ សន្តិសុខ រោងចក្រ (ត្រូវSpray បាញ់ ចូលភ្នែក ខាងស្តាំ)។ ចំណែក ជនបង្ក ឈ្មោះ ទី ចំរើន កុសល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មន្ត្រី នគរបាលឋានៈជានាយឧត្តមសេនិយ៍ត្រី អនុប្រធាន នាយកដ្ឋាន កិច្ចការ នគរបាល ប៉ុស្ត៍រដ្ឋបាល ស្នាក់នៅ ផ្ទះលេខ២៩ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *