គុកភ្លាមៗ! ប្រពន្ធសម្រាលកូនបានពីរថ្ងៃ ប្តីបែកគំនិតរំលោភអ្នក…

បុរសល្មោភកាមម្នាក់ ឆ្លៀតឱកាសប្រពន្ធសម្រាលកូន ទើបនឹងបាន២ថ្ងៃ កំពុងសម្រាកនៅមន្ទីរពេទ្យ ស្រាប់តែបែកគំនិតធ្វើសកម្មភាពលួងលោមចាប់រំលោភសេពសន្ថវៈកូនឈ្នួលក្រមុំរបស់ខ្លួន​​ រហូតដល់បានសម្រេចទាំងកណ្តាលអធ្រាត្រ លុះព្រឹកឡើងនារីរងគ្រោះទម្លាយរឿងប្រាប់ម្តាយ និងប្តឹងនគរបាល ឱ្យចាប់ខ្លួនថៅកែប្រុសល្មោភកាមយកទៅចាត់ការតាមច្បាប់។ករណីថៅកែប្រុសឆ្លៀតពេលប្រពន្ធសម្រាលកូនខ្ចីនៅមន្ទីរពេទ្យ បែរជាចាប់រំលោភសេពសន្ថវៈកូនឈ្នួលរបស់ខ្លួននៅផ្ទះនេះ បានកើតឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ដេករបស់នារីរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។


ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះអ៊ីវ វណ្ណា អាយុ៣៥ឆ្នាំ មុខរបរជាម្ចាស់ហាងលក់កាហ្វេ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះអាយុ២០ឆ្នាំ មុខរបរបម្រើការក្នុងហាងកាហ្វេរបស់ជនសង្ស័យ ស្នាក់នៅផ្ទះជាមួយគ្នា។តាមប្រភពពីមន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យមានប្រពន្ធកូនខ្ចី ទើបតែសម្រាលកូនបាន២ថ្ងៃប៉ុណ្ណោះ និងកំពុង សម្រាកនៅក្នុងមន្ទីរពេទ្យក្រុងតាខ្មៅ។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពេលបិទតូបកាហ្វេឈប់លក់ដូរ ជនសង្ស័យក៏ចូលដេកក្នុងបន្ទប់របស់ខ្លួន ខណៈដែលប្រពន្ធកូនខ្ចីកំពុងសម្រាកនៅមន្ទីរពេទ្យ ចំណែកនារីរងគ្រោះជាកូនឈ្នូលក៏បានចូលទៅសម្រាកនៅក្នុងបន្ទប់របស់ខ្លួនដែរ។ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង១០យប់ថ្ងៃដដែល ជនសង្ស័យបានចូលទៅក្នុងបន្ទប់នារីរងគ្រោះ និងបានព្យាយាមនិយាយលួងលោមស្ទាបអង្អែលសុំនារីរងគ្រោះរួមរ័ក តែនាងមិនព្រម ទើបជនសង្ស័យក្រោកចេញទៅដេកនៅបន្ទប់របស់ខ្លួនវិញបាត់ទៅ។រហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យក៏ចូលទៅក្នុងបន្ទប់នារីរងគ្រោះម្តងទៀត

រួចក៏បានធ្វើសកម្មភាពលួងលោមសុំរួមរ័កជាលើកទី២ ព្រមទាំងបានចាប់ដោះសម្លៀកបំពាក់នារីរងគ្រោះចេញអស់ពីខ្លួន រួចចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេចតែម្តង ខណៈដែលនារីរងគ្រោះមិនហ៊ានរើបម្រះឡើយ ពីព្រោះខ្លាចថៅកែរបស់ខ្លួន។ បន្ទាប់ពីចាប់រំលោភសេពសន្ថវៈនារីរងគ្រោះបានស្កប់ស្កល់តណ្ហាហើយ ជនសង្ស័យក៏ដើរចូលបន្ទប់ខ្លួនវិញធ្វើព្រងើយ។លុះមកដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ នារីរងគ្រោះបានទូរស័ព្ទទៅប្រាប់ម្តាយរបស់ខ្លួន ពីរឿងហេតុដែលបានកើតមកលើនាងកាលពីយប់ បន្ទាប់មក ស្ត្រីជាម្តាយក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង។

ក្រោយពេលទទួលបានព័ត៌មានខាងលើនេះភ្លាម សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយ បានចុះចាប់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានស្ទាបអង្អែល និងថើបនារីរងគ្រោះជាកូនឈ្នួលពិតមែន ប៉ុន្តែ មិនបានរំលោភនោះទេ។បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវីធី៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *