គួរឲ្យច្រណែន! បន្ទាប់ពីកូនក្រមុំវះកាត់ប្តូរភេទបានជោគជ័យ គូស្នេហ៍មួយគូសម្រេចចិត្តរៀបការ ជាមួយបណ្តាការ១លានបាត (មានវីដេអូ)

គួរឲ្យច្រណែន! បន្ទាប់ពីកូនក្រមុំវះកាត់ប្តូរភេទបានជោគជ័យ គូស្នេហ៍មួយគូសម្រេចចិត្តរៀបការ ជាមួយបណ្តាការ១លានបាត (មានវីដេអូ)កាលពីម្សិលមិញ ខ្មែរឡូតបានចុះផ្សាយរួចមកហើយ អំពីបុរសសង្ហាជនជាតិម៉ាឡេស៊ី២នាក់ ដែលសម្រេចចិត្តរៀបការជាមួយគ្នា។ ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសថៃ មានគូស្នេហ៍មួយគូ បានរៀបការជាប្តីប្រពន្ធ បន្ទាប់ពីភាគីម្ខាងបានវះកាត់ប្តូរភេទដោយជោគជ័យ។
ដើម្បីចាប់ផ្តើមជីវិតជាមួយបុរសដែលខ្លួនស្រឡាញ់ នារីប្តូរភេទវ័យ ៣៥ឆ្នាំមួយរូបបានសម្រេចចិត្តវះកាត់ប្តូរភេទ និងរៀបការជាមួយគូស្នេហ៍ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។


អ្នកនាង Monchai Saengtongsuk បានរៀបការជាមួយគូស្នេហ៍៥ឆ្នាំរបស់ខ្លួន គឺលោក Anurak Inno វ័យ២៣ឆ្នាំ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍បែបប្រពៃណីថៃដ៏កក្រឹកកក្រឹង អមដោយអ្នកចូលរួមរាប់ពាន់នាក់។
ដើម្បីបង្ហាញពីទឹកចិត្តគោរព និងស្រឡាញ់ទៅកាន់កូនក្រមុំ លោក Anurak បានជូនបណ្តាការសរុប ១លានបាត (ប្រហែល ៣០ ២០០ដុល្លារអាមេរិក) ទៅគ្រួសារខាងស្រី ដែលក្នុងនោះមានដូចជា ប្រាក់បាត៣០ម៉ឺនបាត (ប្រហែល៩ ០៦៩ដុល្លារ) ខ្សែកមាស ខ្សែដៃមាស និងចិញ្ចៀនរៀបការដល់ទៅ២វង់បន្ថែមទៀត។


បើយោងទៅតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា នៅពេលល្ងាចថ្ងៃដដែលនោះ គូស្នេហ៍ផ្អែមល្ហែមមួយគូនេះ ក៏បានរៀបចំកម្មវិធីទទួលភ្ញៀវ តាមបែបប្រពៃណីចិនរហូតដល់ទៅ១៥០តុផងដែរ។
អ្នកនាង Monchai បាននិយាយថា នាងបានជួបជាមួយលោក Anurak ដំបូងនៅពេលដែលពួកគេធ្វើការនៅក្នុងក្រុមហ៊ុនកែច្នៃសាច់មួយកន្លែង។ អ្នកនាងបានបញ្ជាក់ថា នាងពិតជារីករាយនឹងធ្វើការជាមួយគេខ្លាំងណាស់ ព្រោះតែគេតែងតែយល់ពីនាង។


គួរបញ្ជាក់ថា អ្នកនាង Monchai បានសម្រេចចិត្តវះកាត់ប្តូរភេទកាលពីឆ្នាំមុន ដើម្បីបំពេញចិត្តស្វាមីរបស់នាង ហើយពួកគេសម្រេចចិត្តរៀបការនេះ ក៏ព្រោះតែពួកគេចង់បញ្ជាក់ថា “ស្នេហាគ្មានព្រំដែនទេ”។ស្របពេលដែល ការរៀបការរវាងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសថៃ មិនទាន់ស្របច្បាប់នៅឡើយ ក៏គេនៅតែឃើញមានការរៀបការប្រភេទនេះ កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *