គួរ​ឲ្យ​សរ​សើរ! ដេននី ក្វាន់ បន្ទាប់​ពី​ក្រសួង​ផ្អាក​មិន​ឲ្យ​សម្ដែង​មួយ​រយៈ ងាក​មក​ធ្វើ​សកម្ម​ភាព​សប្បុរស​ធម៌​វិញ​ម្ដង

គួរ​ឲ្យ​សរ​សើរ! ដេននី ក្វាន់ បន្ទាប់​ពី​ក្រសួង​ផ្អាក​មិន​ឲ្យ​សម្ដែង​មួយ​រយៈ ងាក​មក​ធ្វើ​សកម្ម​ភាព​សប្បុរស​ធម៌​វិញ​ម្ដង
តារាសម្ដែងស៊ិចស៊ិ កញ្ញា ដេននី ក្វាន់ ត្រូវបានទស្សនិកជនដឹងថា នាងត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្អាកការសម្ដែងមួយរយៈ ដោយសារតែនាងស្លៀកសម្លៀកបំពាក់ស៊ិចស៊ីពេក។ តែយ៉ាងណាមិញ កញ្ញាមិនបានអន់ចិត្ត ឬខឹងសម្បារអ្វីនោះទេ ដោយនាងប្តូរពីសកម្មភាពសិល្បៈ ទៅធ្វើសកម្មភាពសប្បុរសធម៌វិញម្ដង ខណៈកាលពីពេលថ្មីៗនេះ នាងបាននាំយកអំណោយមួយចំនួនធំ ទៅចែកជូនសិស្សនៅភូមិសូរថ្មី ឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង ដែលសកម្មភាពភាពបែបនេះ ធ្វើឲ្យមហាជនគ្រប់ទិសទីសរសើរមិនដាច់ពីមាត់។
ជាក់ស្ដែង កញ្ញា ដេននី ក្វាន់ បានបង្ហោះរូបភាពទាក់ទងនឹងការងារសប្បុរសធម៌របស់នាងជាច្រើនសន្លឹក ព្រមតាំងភ្ជាប់ជាមួយនឹងសារជាច្រើនឃ្លាថា «ក្នុងនាមខ្ញុំជា សិល្បការិនីម្នាក់ ដែលត្រូវជាប់ពិន័យ រយៈពេលមួយឆ្នាំពីក្រសួងវប្បធម៌ មិនឲ្យមានគ្រប់សកម្មភាពនៃវិសយ័សិល្ប:។ អាស្រយ័ហេតុនេះ នាងខ្ញុំ មិនអាចបង្ហាញខ្លួន ឬ សម្តែងសកម្មភាពផ្សេងៗ ដែលពាក់ពន្ឋ័នឹងសិល្ប:ពិតមែន តែនាងខ្ញុំមិនតូចចិត្ត អន់ចិត្ត រខឹងសម្បារអ្វីនោះទេ។


ដោយនាងខ្ញុំ បង្វែពីការសម្តែងគ្រប់សកម្មភាពនៃសិល្ប: មកបង្កើតសកម្មភាព មនុស្សធម៌ដោយចេញពីចិត្ត ចេញពីបេះដូង ទោះបីតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពដែលនាងខ្ញុំមានហើយអាចធ្វើបាន»។
ស្រីស្រស់សម្រស់បាន ដេននី ក្វាន់ បានសរសេរបន្តថា «ដូចជាម្សិលមិញនេះ ត្រូវថ្ងៃ ទី ០១ ខែធ្នូ ឆ្នាំ២០១៧ គឺនាងខ្ញុំបាននាំយកនូវអំណោយ សម្ភាៈសិក្សាផ្សេងៗ ដូចជា កង់ ៣គ្រឿង សៀវភៅប៊ិច ខ្មៅដៃ ជរ័លុប និង បន្ទាត់ ចំនួន ៤៩០ឈុត (៤៩០នាក់) ព្រមទាំង ថវិកាបន្តិចបន្តួច ចែកជូនបងប្អូន និង លោកគ្រូ ដែលមានវត្តមាននៅ សាលាបឋមសិក្សា សូរ ដែលស្ថិតនៅភូមិសូរថ្មី ឃុំ អង្គរ ស្រុក មេសាង ខេត្ត ព្រៃវែង ដើម្បីជួយសម្រួលដល់ភាពខ្វះខាតដល់ពួកគាត់។ មូលហេតុដែលនាងខ្ញុំធ្វើនៅសកម្មភាពមួយនេះគឺមកពីនាងខ្ញុំ ធ្លាប់ស្រម៉ៃនឹកដល់កាលពីខ្ញុំនៅតូចៗរៀននៅបឋមសិក្សា គឺនាងខ្ញុំធ្លាប់ឈររង់ចាំទទួលបែបនេះដោយសប្បាយចិត្ត ទើបមកដល់ថ្ងៃនេះ ពេលនេះ វេលានេះខ្ញុំបានធ្វើសកម្មភាពមួយនេះឡើង»។


ដេននី ក្វាន់ បន្ថែម «ខ្ញុំសន្យានឹងខ្លួនឯងថាខ្ញុំនឹងបន្តការងារ ផ្សេងៗទៀត ដែលទាក់ទងនឹងមនុស្សធម៌ តាមរយៈរូបភាពផ្សេងៗទៀតដែលគាត់ខ្វះខាត»។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលតារាសម្ដែងត្រូវបានក្រសួងដាក់ពិន័យ មិនឲ្យមានវត្តមានក្នុងសិល្បៈរូបនេះ មានសកម្មភាពសប្បុរធម៌នោះ ពោលគឺច្រើនលើកច្រើនសារមកហើយ។ យ៉ាងណាមិញ ទោះកញ្ញា គ្មានសកម្មភាពសិល្បៈ ប៉ុន្តែកេរ្ត៍ិឈ្មោះ ប្រជាប្រិយភាពរបស់នាង នៅតែមាន និងត្រូវបានទស្សនិកជនស្គាល់ ព្រមទាំងគាំទ្រជាច្រើនផងដែរ។
វប្បធម៌ចែករំលែកមួយនេះ គឺវាបានធ្វេីអោយនាងជ្រះថ្លា សប្បាយរីករាយ ពេញចិត្ត និងបន្តធ្វេីវាទៀតតាមលទ្ឋភាពនាងអាចធ្វើបាន៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *