គ្រាន់តែមានអារម្មណ៍ស្រលាញ់នរណាម្នាក់ ក៏អាចជួយសម្រកទម្ងន់បានដែរ?

គ្រាន់តែមានអារម្មណ៍ស្រលាញ់នរណាម្នាក់ ក៏អាចជួយសម្រកទម្ងន់បានដែរ?យោងតាមការសិក្សាថ្មីមួយបានរកបង្ហាញឲ្យឃើញថា ការមានអារម្មណ៍ស្រលាញ់របស់អ្នកទៅកាន់នរណាម្នាក់ក៏អាចជួយធ្វើឲ្យអ្នកស្រកទម្ងន់បានដែរ។ លទ្ធផលនៃការសិក្សាមួយនេះពិតជាបានផ្តល់ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ប្រិយមិត្តមួយចំនួន តែវាជាការពិត ព្រោះថាការសិក្សនេះត្រូវបានគេធ្វើឡើងយ៉ាងត្រឹមត្រូវ និងហ្មត់ចត់បំផុត។ លទ្ធផលនៃការសិក្សាលើមនុស្សក្រុមយុវជនចំនួន២៥​នាក់ បានបង្ហាញថា៖


+ នៅពេលដែលអ្នកចាប់ផ្តើមមានអារម្មណ៍ស្រលាញ់នរណាម្នាក់សារធាតុដូប៉ាមីនក្នុងខួរក្បាលបានកើនឡើង ដែលជំរុញឲ្យអ្នកមានអារម្មណ៍ថាសប្បាយចិត្ត។ ហើយអារម្មណ៍សប្បាយចិត្តនេះហើយ ដែលជាការជំរុញទឹកចិត្តយ៉ាងខ្លាំងសម្រាប់អ្នក ដើម្បីព្យាយាមសម្រកទម្ងន់របស់ខ្លួនឯង ព្រោះចង់ឲ្យខ្លួនឯងស្អាត ហើយគេចាប់អារម្មណ៍។
+ អារម្មណ៍ស្រលាញ់បានជួយជំរុញសារធាតុ Norepinephrine ក្នុងរាងកាយ ដែលជាសារធាតុម្យ៉ាងជួយធ្វើឲ្យការបំលែងអាហារក្នុងរាងកាយបានឆាប់រហ័ស និងជួយដុតបំផ្លាញជាតិខ្លាញ់មិនល្អចេញពីរាងកាយ។
+ បើទោះបីជាអ័រម៉ូននៅខាងក្នុងខ្លួនបានរួមចំណែកជួយសម្រកទម្ងន់ក៏ពិតមែន តែក្រុមអ្នកស្រាវជ្រាវនៃការសិក្សាលើករណីនេះបានផ្តល់ដំបូន្មានថា ដើម្បីសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព អ្នកត្រូវតែធ្វើការហាត់ប្រាណឲ្យបានជាប្រចាំរួមជាមួយ និងការតមអាហារឲ្យបានត្រឹមត្រូវ៕

ប្រភព៖ 1mhealthtips

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *