ជក់គ្រឿងញៀនដោយស្ងៀមស្ងាត់ ហាមពាក់ស្បែកជើង ហាមថតរូប!

ជក់គ្រឿងញៀនដោយស្ងៀមស្ងាត់ ហាមពាក់ស្បែកជើង ហាមថតរូប!ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យសហការជាមួយនគរបាលប៉ុស្តិ៍ចាក់អង្រែលើបានធ្វើការបង្ក្រាបក្រុមប្រើប្រាស់គ្រឿងញៀនមួយក្រុមកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចសំណង់មិនរៀបរយមួយកន្លែង តាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ដែលកំពុងផ្តុំក្បាលគ្នាជក់ថ្នាំញៀន និងដកហូតបានគ្រឿងញៀនមួយចំនួន។
ប្រភពពត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៥នាក់ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននោះមានឈ្មោះ លី ហេង ហៅតុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិឃុំកើតហេតុ, ឈ្មោះ នួន ចាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល, ឈ្មោះ វ៉ាន់ ភារុំ ហៅពយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវលំភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ, ឈ្មោះ ពៅ ពីសិដ្ឋ ហៅចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្លូវលំភូមិព្រែកហូរ សង្កាត់ព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល និងឈ្មោះ លាង អាលីន ហៅហ៊ុប ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករលីឈើ ស្នាក់នៅផ្លូវលំភូមិព្រែកហូរ សង្កាត់ព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការឆែកឆេរ និងដកហូតបានវត្ថុតាងមួយចំនួនមានដូចជា គ្រឿងញៀនចំនួន២៥កញ្ចប់តូច និងសម្ភារៈសម្រប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់រួមនឹងវត្ថុតាង​ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរជាបន្ត និងកសាងសំនុំរឿងចាត់ការជាបន្តតាមផ្លូវច្បាប់៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *