ជនជាតិចិនបើកបុកគេឯងពេញផ្លូវហើយបើករត់ឡើងស្ពានអាកាសដែលកំពុងសាងសង់បិះុធ្លាក់ចុះក្រោម

សមមុខហើយដាក់ពិននិងនៅស្ទើរមកខ្មែរបើកឡានបុកគេអែងពេញទឹកពេញដីហើយអាចិនចង្រៃ
ជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំបេីកបុកគេពេញផ្លូវ ហេីយបេីករត់ឡេីងស្ពានអាកាសដែលកំពុងសាងសង់ ​ប៊ិះធ្លាក់ចុះមកក្រោមរាជធានីភ្នំពេញ ៖ សាហាវណាស់ ! បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំ បេីករថយន្តបុកម៉ូតូ និងរ៉ឹុម៉កម៉ូតូកង់បីជាច្រេីនគ្រឿង រួចបេីករត់បន្តទៅបុករថយន្តពីរបីគ្រឿងទៀត នៅមិនព្រមឈប់ ហេីយព្យាយាមបេីករត់រហូតទៅទាក់នឹងបង្កាន់ដៃស្ពានអាកាសថ្មី ដែលសាងសង់ពុំទាន់រួច បណ្តាលអោយរថយន្តបេីកទៅមុខលែងរួច ប៊ិះធ្លាក់ចុះពីលេីស្ពាន បង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាម កាលពីវេលាម៉ោង ៥ ព្រឹកព្រលឹម ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។


យោងតាមពត៌មានពីកន្លែងកេីតហេតុ បានអោយដឹងថា មុនកេីតហេតុគេបានឃេីញបុរសជនជាតិម្នាក់ស្រវឹងស្រាជោកជាំ បេីករថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4109 លុះពេលធ្វើដំណើរមកដល់ម្តុំផ្សារដេីមគ ក៏រេចង្កូតពេញផ្លូវជ្រុលទៅបុកម៉ូតូ និងរុឺម៉កកង់បីជាច្រេីនគ្រឿង ហេីយបានបន្ថែមល្បឿនបេីករត់រហូតបានបេីកទៅបុករថយន្តកាមរី ១គ្រឿងទៀត ពណ៌ស ដែលពាក់ស្លាកលេខ ភ្នំពេញ 2AD-3133 ។


ភ្លាមៗនោះ រថយន្តបង្កមិនបានឈប់ទេ គឺបានបេីកបន្ដទៅបុករថយន្តធុនត្រា ១គ្រឿងទៀត មិនចាំស្លាកលេខ ហើយក៏បានបេីករត់បន្តឡេីងទៅលេីស្ពានអាកាសថ្មី ដែលកំពុងសាងសង់ បណ្តាលអោយរថយន្តបង្កខូចខាតយ៉ាងដំណំ បេីកទៅមុខលែងរួចប៊ិះធ្លាក់ចុះពីលេីស្ពាន ចំណែកម្ចាស់រថយន្តកាមរី បានដេញតាមដល់ចំណុចឃាត់រថយន្តបាន និងរងការខូចខាតកាងខាងក្រោយរថយន្ត ។


ក្រោយពេលកេីតហេតុ សមត្ថកិច្ចបានធ្វេីការឃាត់រថយន្ត និងនាំខ្លួនអ្នកបេីកបរទៅការិយាចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំណែកភាគីខាង​រងគ្រោះ ក៏បាននាំគ្នាទៅដាក់ពាក្យបណ្តឹងផងដែរ ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *