ជួយស៊ែរបន្តផង..! ពេលនេះឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ប្រកាសជួយដល់ប្អូនស្រីដែលរៀនពូកែំទាំងការសិក្សា និងការងារ ដែលបោះបង់ការសិក្សា ដោយសារឪពុកទើបស្លាប់ចោល ហើយម្ដាយធ្លាក់ខ្លួនឈឺ

មើលហើយទប់ទឹកមិនបានសមាគមឧត្តមគតិកូនខ្មែរបានចុះយកថវិកាសម្ភារសិក្សាកង់និងអាហារូបត្ថម្ភជូនប្អូនពន្លឺនៅកំពង់ចាមរួចហើយក៏បន្តទៅសៀមរាប
ភូមិចុងកៅស៊ូ.ឃុំស្លក្រាម.ស្រុកសៀមរាបទៀតដើម្បីជួបប្អូនដៀបស្រីនិច្ចដែលជា
សិស្សក្រក្រីរៀនពូកែ។ស្រីនិច្ចរៀនថ្នាក់ទី១២Aនៃវិទ្យាល័យ១០មករា១៩៧៩ហើយ
រស់នៅផ្ទះជួលជាមួយម្តាយមីងសព្វថ្ងៃ។គ្រួសារស្រីនិច្ចកាលលោកឪពុកនៅជុំនោះ
ទោះបីបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកម្តេចម្តាក៏ស្រីនិច្ចរីករាយរំភើបដែរព្រោះមាន
ឪពុកម្តាយយល់ចិត្តគ្នានិងស្រលាញ់កូន។ម្តាយលក់ដូរបន្តិចបន្តួចឪពុករត់ម៉ូតូកង់បី
ចំណូលចួនបានចួនអត់ហើយត្រូវចំណាយជាច្រើនជាពិសេសគឺបង់ថ្លៃសាលាឲ្យកូនស្រី
ទាំង២រៀនផង។ទោះបីគ្រួសារមានសភាពពិបាកយ៉ាប់យឺនយ៉ាងណាក្តីក៏ឪពុកម្តាយ
ស៊ូទ្រាំខំប្រឹងរកប្រាក់ឲ្យកូនស្រីបានរៀនបន្តទៀតដែរ។ម្តាយក៏មានសុខភាពមិនល្អ
ឯឪពុកក៏មានជំងឺបេះដូងតែពួកគាត់តែងតែខំលាក់បាំងកូនៗទាំង២មិនឲ្យដឹងក្រែងកូន
កើតទុក្ខគិតខ្វល់ច្រើនរៀនលែងចូលទើបពួកគាត់សុខចិត្តកុហកកូនថាគាត់មិនអីទេ។
ដោយឃើញកូនស្រីទាំង២កូនរៀនពូកែៗដូចគ្នាកូនប្អូនតែងបានលិខិតសរសើររហូត
ចំណែកកូនបងក៏បានលិខិតសរសើរដែរហើយពេលប្រលងបាក់ឌុបកូនបងក៏បាន
ជាប់និទ្ទេសAទៀតផងនោះ។

ស្នាមញញឹមលាយដោយទឹកភ្នែកនៃញើសឈាមដែល
ឪពុកម្តាយបានផ្តល់ឲ្យកូនស្រីពិតជាមានតម្លៃពិតមែន។ពួកគាត់រំភើបរហូតដល់យំ
ផងសប្បាយចិត្តផងឳបកូនៗផងដោយឃើញកូនៗខំតស៊ូរហូតបានប័ណ្ណកិត្តិយស
ជាច្រើនតាមពាក្យដែលកូនបានសន្យាជាមួយពួកគាត់។ពិភពលោកដ៏ស្រស់ស្អាតបាន
តែភ្លែតសោះក៏ភពខ្មៅងងឹតក៏មកគ្របដណ្តប់លើក្តីសង្ឃឹមរបស់ប្អូនស្រីក្រោយពេលឪពុក
លាចាកលោកទៅដោយជំងឺបេះដូង។ព្រឹកមិញឌុបកូនទៅរៀនថ្មីៗហេតុអ្វីថ្ងៃឡើងពុក
ទៅចោលកូនដោយមិនបានប្រាប់កូនមួយម៉ាត់សោះអ៊ីចឹងពុក?។កម្មលើកម្មទុក្ខជាន់ទុក្ខ
ទឹកភ្នែកត្រួតទឹកភ្នែក។ស្រីនិច្ចនិងសុធារីនាងជូតទឹកភ្នែកមិនទាន់អស់សំណើម
ផងក៏ស្រាប់តែម្តាយនាងចាប់ឈឺទៀត។ប្អូនទាំង២ពិបាកចិត្តរកឈប់រៀនតែពូ
មីងនឹកអាណិតក្មួយៗខ្លាំងណាស់គាត់ជួយបានតិចតួចទេធ្វើម៉េចបើយើងអត់
ដូចគ្នានោះ។ពេលក្រុមការងារសមាគមឧត្តមគតិកូនខ្មែរចុះទៅសម្ភាសផ្ទាល់ស្រី
និច្ចយំពេលរំលឹកដល់លោកឪពុកនាង។ស្រីនិច្ចនិងសុធារីមានតែលើកដៃសំពះ
សូមសុំឲ្យបងប្អូនខ្មែរសប្បុរសជនដែលនៅក្នុងនិងក្រៅស្រុកមេត្តាជួយបងប្អូន
នាងទាំង២ឲ្យបានរៀនដល់ចប់ផងព្រោះប្អូនស្រីទាំង២ចង់ក្លាយជាគ្រូបង្រៀន។
រាល់ថ្ងៃស្រីនិច្ចមិនមានអ្វីជិះទៅរៀនទេពេលខ្លះបានលោកគ្រូអ្នកគ្រូឬមិត្តភក្តិជូន
ប្អូនមកផ្ទះនិងពេលខ្លះនាងដើរក៏មានដែរព្រោះបងស្រីបែកទៅរៀននៅបាត់ដំបង។
ខ្ញុំបាទនិងព្រះសង្ឃគ្រប់ព្រះអង្គចង់យំតាមពេលឃើញទឹកភ្នែកស្រីនិច្ចព្រោះរំភើបនិងអាណិតប្អូនស្រីដែលចង់រៀនតែខ្វះលទ្ធភាពទើបខាងសមាគមជូនថវិកានិងប៊ិកសៀវភៅប្អូនបន្តិចបន្តួច
ដើម្បីលើកទឹកចិត្តប្អូនឲ្យតស៊ូរៀនខំប្រឹងដើរទៅមុខទៀត។បងប្អូនអាចជួយឧបត្ថម្ភប្អូនស្រីបានតាមរយៈទូរស័ព្ទពីរខ្សែ:093585356/
077237168។សូមអរគុណ!


ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ដែលគ្រប់គ្នាគោរពស្រលាញ់ថ្ងៃនេះលោកបានធ្វើកិច្ចការសប្បុរសធម៌មួយទៀតហើយ។ ក្រោយឃើញព័ត៌មានទាក់ទងនឹងក្មេងស្រីទាំង២នាក់នោះភ្លាម ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន បានប្រកាសជួយទាំងការសិក្សា ជួយទាំងការងារ ដោយលោកបានបញ្ជាក់ឲ្យដឹងថា “បងប្អូនដែលបានស្គាល់គាត់សូមទំនាក់ទំនងមកលេខទូរសព្ទ ក្រុមការងារដើម្បីខ្ញុំបានជួយដល់ការសិក្សានិង បន្ថែមដោយការងារដល់ក្មេងស្រីដ៏អភព្វមួយនេះ”៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *