ជួយស៊ែរបោះឆ្នោតដល់ Miss Global កម្ពុជា ដើម្បីទទួលពានរង្វាន់ Best National Beauty

ប្រិយមិត្តច្បាស់ជាជ្រាបហើយថា កម្ពុជា កំពុងតែធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Global ២០១៧ និងមានបេក្ខភាពបវកញ្ញាមកពី ៦០ប្រទេសជុំវិញពិភពលោក បានចូលរួម។ យ៉ាងណាមិញនៅថ្ងៃនេះផងដែលក៏មានការបើកឲ្យបោះឆ្នោតដល់ បេក្ខភាពបវកញ្ញាទាំង៦០រូប ដើម្បីមានឪកាសទទួលបាននូវរង្វាន់ Best National Beauty ដោយលេខ១ ទទួលបានទឹកប្រាក់ ២៥០០ដុល្លា លេខ២ ១៥០០ដុល្លា និងលេខ៣ ទទួលបានទឹកប្រាក់ ១០០០ដុល្លា។ការបោះឆ្នោតតាមរយៈការ Like ស្មើ ១ពិន្ទុ និង share ស្មើនឹង៣ពិន្ទុ មានចំនួន២លើក គឺលើកទីមួយបានបើកឲ្យបោះឆ្នោតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៣ នឹងធ្វើការជ្រើសយកបេក្ខភាពបវកញ្ញាចំនួន ២០រូប។ ចំនែកលើកទី២ បើកឲ្យបោះឆ្នោតម្តងទៀតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ គណកម្មការនឹងជ្រើសរើសបេក្ខភាពបវកញ្ញាចំណាត់ថ្នាក់កំពូលទាំង៣ ដែលនឹងទទួលពានរង្វាន់ Best National Beauty។ លទ្ធផលនឹងប្រកាសនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។ ដូច្នេះសូមធ្វើការបោះឆ្នោតដោយស៊ែររូបភាព បវកញ្ញា Miss Global កម្ពុជាឲ្យបានច្រើន។ សូមចូលទៅកាន់ផុសខាងក្រោមនេះ រួចស្វែងរករូបភាព Miss Global កម្ពុជា ៖

Vote for the first Top 20 National beauty to let them pass to Top 3 Best National Beauty Finalists for this year!The…

Posted by Official Miss Global on Donnerstag, 9. November 2017

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *