តម្រង់អង់តែនទូរសព្ទ័ដៃ ឃើញក្មេងស្រីទ្រោបលើខ្លួន មានអារម្មណ៍ លូកដៃស្ទាបប្រដាប់ភេទហើយចាប់រំលោភ…..

ស្រុកកៀនស្វាយ ៖ បុរសវ័យកណ្តាល ល្មោភកាមអាយុ ៤៨ឆ្នាំ ម្នាក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ តាមបណ្តឹងរបស់គ្រួសារជនរងគ្រោះ ក្រោយធ្វើរឿងស្មោគគ្រោក (ប្រទូស្តកេរ្តិ៍ខ្មាស) លូកលាន់ប្រដាប់ភេទក្មេងស្រី អាយុ៦ឆ្នាំ កាលពី​វេលា៤និង៤០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨ ម្សិលមិញនេះ ចំណុចភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនរងគ្រោះ ឈ្មោះមឿន សៀងឡៃ ភេទស្រី អាយុ០៦ ឆ្នាំ មុខរបរនៅផ្ទះមានទីលំនៅ ភូមិ រទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឪពុកឈ្មោះដួង មឿន អាយុ៤២ឆ្នាំមុខរបរកសិករ ម្តាយឈ្មោះទ្រី សៀងហៃ មុខរបរកសិករ មានទីភូមិ ឃុំកើតហេតុខាងលើ ។ជនសង្ស័យល្មោភកាម ឈ្មោះ បាន សុឹម ភេទប្រុសអាយុ ៤៨ឆ្នាំជនជាតិខ្មែរ មុខរបរ នេសាទត្រី មានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។


តាមប្រភពព័ត៌មានបានឲ្យដឹងថា សភាពរឿងហេតុ នៅវេលាម៉ោង ថ្ងៃ ខែ ឆ្នាំ ខាងលើ ជនសង្ស័យបានចេញពីផ្ទះដើម្បីទៅដាក់សន្ទូចនៅឯបឹងក្រោយផ្ទះរបស់ខ្លួន គាប់ជួនពេលនោះមានភ្លៀងធ្លាក់ ជនសង្ស័យក៍បានទៅជ្រកភ្លៀងក្នុងរោងរបស់ឈ្មោះ ដួង មឿន ភេទ ប្រុស អាយុ៤២ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ ពេលអង្គុយជ្រកភ្លៀងនោះជនសង្ស័យក៍បានយកទូរសព្ទចាក់ចំរៀងស្តាប់ រួចក៍បានយកផ្លែសន្ទូចមកបិតនុយសំរាប់ដាក់បង្កៃយកត្រី ពេលនោះជនរងគ្រោះ(ក្មេងស្រី) ក៍បានមកយកទូរស័ព្ទរបស់ជនសង្ស័យដែលទុកនៅលើកៅអី ហើយប្រាប់អោយជនសង្ស័យបើកទូរទស្សន៍អោយខ្លួនមើល ពេលកំពុងមើលជនរងគ្រោះបានធ្វើឲ្យវៀចអង់តែនទូរសព្ទ័ដៃ ឃើញ ដូចនេះជនសង្ស័យក៍បានយកទូរសព្ទ័មកតំរង់អង់តែន ពេលនោះជនរងគ្រោះក៍បានមកទ្រោបខ្លួនលើខ្នងរបស់ជនសង្ស័យ ហើយជនសង្ស័យបានយកដៃទៅស្ទាបប្រដាប់ភេទរបស់ជនរងគ្រោះ ធ្វើអោយជនរងគ្រោះមានអាការះឈឹចាប់ រួចក៍បានទៅនិយាយប្រាប់ម្តាយថា ជនសង្ស័យបានយកដៃមកស្ទាបប្រដាប់ភេទខ្លួន ។ភ្លាមនោះម្តាយរបស់ជនរងគ្រោះបានទូរសព្ទ័មកប្តឹង នគរបាលប៉ុស្តិ៍ភូមិធំ ។ក្រោយទទួលដំណឹងនេះភ្លាម នគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ មកសួរនាំ ។នៅចំពោះមុខ សមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកដៃទៅស្ទាបប្រដាប់ភេទរបស់​ជនរងគ្រោះពិតប្រាកដមែន ។ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *