ថៅកែសារភាពថារំលោភ តែរំលោភបានតែពាក់កណ្តាលប៉ុណ្ណោះ ព្រោះ…

មានប្តឹងផ្តល់ករណីចាប់រំលោភមួយបានកើតឡើងរវាងថៅកែហាងលក់កាហ្វេ និង អ្នករត់តុនៅពេលយប់លុះព្រឹកឡើងនាងបានប្តឹងទៅសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅទៀបភ្លឺ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ នៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តគណ្តាល ។


ជនសង្ស័យមានឈ្មោះ អីវ វណ្ណា អាយុ ៣៥ ឆ្នាំ ជាថៅកែហាងកាហ្វេ រស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តគណ្តាល ឯនារីរងគ្រោះមានឈ្មោះ ស ស អាយុ ២០ ឆ្នាំ ជាអ្នរត់តុរស់នៅស្រុកស្អាង ខេត្តកណ្តាល ។ តាមការរៀបរាប់របស់នារីរងគ្រោះប្រាប់សមត្ថកិច្ចថា កាលពីយប់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៧ ថៅកែហាងកាហ្វេរបស់ខ្លួន បានមករកចាប់រំលោភនាងម្តងតែមិនបានសម្រេចដោយសារនាងរើបម្រាស ។ លុះដល់ទៀបភ្លឺ ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៧ ថៅកែនោះបានមករករំលោភនាងម្តងទៀតរហូតបានសម្រេច លុះព្រឹងឡើងនាងក៏ប្រាប់ម្តាយឱ្យប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។
ក្រោយពេលទទួលពាក្យបណ្តឹងភ្លាមនគរបាលក៏ធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។ នៅចំពោះមុខការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនបានទៅចាប់រំលោភនាងជាកម្មករមែន តែមិនបានស៊ីជំរៅទេ ដោយពេលនោះរូបគេបានទៅលួងលោមបបោសអង្អែងរហូតនាងមានការស្រើបស្រាលដែរពេលនោះខ្លួនបានយកប្រដាប់ភេទចូលក្នុងប្រដាប់ភេទនាងបានតែពាក់កណ្តាលក៏ដកចេញ រួចដើរមកដេកវិញ លុះព្រឹកឡើងម្តាយនាងប្តឹងខ្លួនតែម្តង ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *