ទប់ទឹកភ្នែកមិនបានទេ៖ ថ្ងៃការកូនឪពុកបែរជាឈឺដេកដួល ទាំងកូនៗក៏ប្រឹង

ក្នុងពិធីមង្គលការកូនស្រីយ៉ាងអាធិកអធម បុរសជាឪពុកវ័យ ៤០ឆ្នាំប្លាយ បានដេកសម្រក់ទឹកភ្នែកនៅនឹងកន្ទេល ខណៈខ្លួនប្រាណរួមរឹតដោយជំងឺ មិនជាដើរបាន ជាហេតុធ្វើឲ្យលោកមិនអាចចូលរួមអង្គុយក្បាលកន្ទេលធ្វើជាមេបាបាន។ តែយ៉ាងណាកូនស្រី ដែលអ្នកភូមិរមែងទន្ទេញពាក្យសរសើរថា ជាកូនស្រីកតញ្ញួ

ក៏មិនទុកឲ្យឪពុកស្ថិតក្នុងជំងឺឲ្យធ្លាក់ក្នុងភាពឯកាក្នុងថ្ងៃជ័យនេះដែរ ។ បន្ទាប់ពីចប់ពិធីចងដៃ កូនស្រីដែលអ្នកភូមិល្បីថា កូនកតញ្ញូនោះ បាននាំកូនកំលោះមកសំពះសុំពរជ័យពីឪពុក និងបញ្ចុះនំអាហារផ្លែកដល់អ្នកមានគុណនាង។

ដោយមិនអាចទប់អារម្មណ៍នឹងទង្វើរបស់កូនស្រី ទឹកភ្នែកឪពុកមិនដឹងមកពីណាទេ ដណ្តើមគ្នាស្រក់ ព្រោះអាសូរខ្លួនមិនបានចូលរួមពិធីមង្គលការកូន។ឃើញបែបនេះ កូនស្រីដែលគ្រងដោយសំលៀកបំពាក់កូនក្រមុំនោះ ឆួលចិត្តនឹងឪពុក ស្រក់ទឹកជោកថ្ពាល់ ដោយគ្មានពោលពាក្យអ្វីទាំងអស់។ ក្នុងទិដ្ឋភាពគួរឲ្យសង្រេងនេះ ត្រូវបានកូនកំលោះ សឹងតែទប់ទឹកភ្នែកមិនបានដែរ ប៉ុន្តែរូបគេព្យាយាមលួងឪពុកក្មេង និងប្រពន្ធ កុំឲ្យបែបនេះ ព្រោះជាថ្ងៃលាភថ្ងៃជ័យកូនប្រុសកូនស្រីផង៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *