នគរបាលស័ក្តិ៤ បានបញ្ចប់ការសួរហើយ ដែលប្រឈមជាប់គុកពី២ទៅ៥ឆ្នាំ ហើយរឿងហួសចិត្តគឺទិញស័ក្តិក្លែងក្លាយ១ទៀតពាក់លើស្មា (មានវីដេអូ)

 

នគរបាលស័ក្តិ៤ បានបញ្ចប់ការសួរហើយ ដែលប្រឈមជាប់គុកពី២ទៅ៥ឆ្នាំ ហើយរឿងហួសចិត្តគឺទិញស័ក្តិក្លែងក្លាយ១ទៀតពាក់លើស្មា (មានវីដេអូ)

ក្រោយបញ្ចប់ការសួរនាំនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ចំនួ​ន២បទល្មើស ទៅលើមន្រ្តីនគរបាលពាក់ស័ក្តិ៤ (តាមពិតស័ក្តិ៣) ដែលលើកជើងធាក់មន្រ្តីនគរបាលចរាចរណ៍ ជាប់កិច្ចសន្យារបស់សាលារាជធានីភ្នំពេញ។ នេះបើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មានក្នុងស្រុកមួយ ប្រចាំតុលាការ បានរាយការណ៍នៅមុននេះបន្តិច។

លោក សៀង សុខ បានសម្រេចចោទប្រកាន់ទៅលើជនត្រូវចោទនូវបទល្មើស «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៥៩៨ កែផ្លូវលេខ៣១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ តាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។ សម្រាប់មាត្រា២១៨ ត្រូវប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ពិន័យជាប្រាក់ពី៤លានក្រោយបញ្ចប់ការសួរនាំ និងចោទប្រកាន់រួចមកលោក សៀង សុខ បានបញ្ជូនទៅកាន់ដៃចៅក្រមដើម្បីចាត់ការបន្តទៀត តើសម្រេចឃុំឬមិនឃុំ៕ ទៅ១០លាន និងមាត្រា៦១៤ ដែលប្រឈមជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ ពិន័យជាប្រាក់ពី ១០ម៉ឺន ទៅ២លានរៀល។

បើតាមការបញ្ជាក់ពីមន្រ្តីតុលាការ តាមពិតជនត្រូវចោទរូបនេះ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក (ស័ក្តិ៣) ប៉ុន្តែជននេះបានទិញស័ក្តិក្លែងក្លាយ១ទៀត ដើម្បីពាក់លើស្មា គឺឡើងស័ក្តិ៤។

 

 

សូមស្តាប់ការបកស្រាយរបស់មន្ត្រីចរាចរណ៏ចំពោះហេតុការណ៏ដែរមន្ត្រីស័ក្ត៤ប្រើអំពើហិង្សា ប្រទេសមានច្បាប់គួរអនុវត្ត ខ្លួនឯងធ្វើខុសមិនអោយគេចាប់ អាងអំណាច គឺ គុក មិនមែនលំៗទេ កុំយកស្បែកមកពាំងអោយសោះ ការប្រើហិង្សាដោយធាក់លើឯកសណ្ឋានរដ្ឋហាក់បីដូចជាធាក់ លើ ស្ថាប័នទាំងមូល ។———————————————-https://aff.188bet.com/16169/fb⚽️🏆រដូវកាល World Cup ជិតមកដល់ហើយបង្កើតអាខោន188Betអីឡូវនេះពេលដាក់ប្រាក់ថែមជូន 100% រហូតដល់ 100$ ហើយនៅមានកម្មវិធីបន្ថែមជាច្រើនទៀត។ អាចដាក់ឬដកលុយតាមវីងបានដោយងាយស្រួលហើយរហ័ស។ បង្កើតអាខោន 188bet ដោយខ្លួនឯងជាមួយនឹងលីងខាងលើនេះ

Posted by Khmer-Report on Dienstag, 9. Januar 2018

មនុស្សអាក្រក់ ទេវតាមិនជួយទេ …!មន្រ្តីប៉ូលីសស័ក្តិ៤ ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ ធ្វេីការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែល លេីកជេីងធាក់មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា អឿន ចំណានយ៉ាងសាហាវ ឃោរឃៅនៅស្តុបត្រឡោកបែកគ្រាន់តែឃាត់រឿងខុសច្បាប់ចរាចរណ៍ព្រឹកមិញនេះ ត្រូវចាប់បានខ្លួននឹងបញ្ជូនទៅតុលាការស្អែកហេីយ ។មនុស្សអាក្រក់ចឹងមានមិនច្រេីនទេ 👺

Posted by ខាន់ ភូមិន្ទ on Dienstag, 9. Januar 2018

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *