នាងថា៖ម៉េចថាខ្ញុំនិងសង្ឃមានអីៗនិងគ្នាអញ្ជឹង?គាត់ជាប្តីរបស់ខ្ញុំតាសគ្រាន់តែគាត់អត់សក់

នាងថា៖ម៉េចថាខ្ញុំនិងសង្ឃមានអីៗនិងគ្នាអញ្ជឹង?គាត់ជាប្តីរបស់ខ្ញុំតាសគ្រាន់តែគាត់អត់សក់បងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលកាន់ព្រះពុទ្ធសាសនា សូមបងប្អូននាំគ្នាតាមដានអោយមែនទែន ព្រោះថាឥលូវនេះសំបូរណាស់ ពួកអាចោរថង់យាមដែលចូលក្នុងសាសនាព្រះពុទ្ធរបស់យើង

ប៉ុន្តែពួកវាមិនមែនជាព្រះសង្ឃឡើយ គឺពួកវាគ្រាន់តែជាមនុស្សអាក្រក់បោកប្រាស់ ចូលក្នុងសាសនាព្រះពុទ្ធដើម្បីស្វែងរកប្រយោជន៏ផ្ទាល់ខ្លួន បោកប្រាស់បងប្អូនយកលុយកាក់ប៉ុណ្ណោះ មិនមែនដើម្បីបួសធ្វើជាព្រះសង្ឃស្វែងយល់ធម៌ រៀនធម៌ក្នុងសាសនារបស់យើងឡើយ គឺពេលដែលពួកវាបោកប្រាស់លុយពុទ្ធបរិស័ទ បានច្រើនរហូតអាចទិញឡានទិញផ្ទះវីឡា និងសល់លុយច្រើនសំរាប់ទុករកស៊ីហើយ គឺពួកវានិងសឹករួចរៀបការយកប្រពន្ធតែម្ដង ហើយពួកទាំងនេះតែងតែប្រព្រិត្តិទង្វើរថោកទាបទាំងដែលខ្លួនវានៅស្លៀកពាក់ស្បង់តែម្ដង ដូចជាលួចទាក់ទងស្រី លួចដេកជាមួយស្រី លួចចូលខារ៉ាអូខេ លួចកិបកេងលុយសំរាប់ខ្លួនឯង និងរឿងជាច្រើនទៀតដែលយើងរៀបរាប់មិនអស់ ។

ដូចច្នោះហើយ សូមបងប្អូនចូលរួមតាមដាន និងកម្ទេចបុគ្គលបោកប្រាស់បំផ្លាញសាសនារបស់យើង អោយវាចេញពីសាសនាព្រះពុទ្ធដ៏ល្អរបស់យើង ។ បើបងប្អូនដឹងព័ត៌មាន រឺដឹងថាអ្នកណាជាអាចោរថង់យាម សូមបងប្អូនចូលរួមចែករំលែកព័ត៌មាននោះ ដើម្បីអោយបងប្អូនខ្មែរយើងបានដឹង និងរួមដៃគ្នាវាយកម្ទេចបុគ្គលថោកទាប ចូលក្នុងសាសនារបស់យើង ដើម្បីប្រយោជន៏ផ្ទាល់ខ្លួនវាអោយបាន ។

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *