នាយ ពែកមី និង ខ្ញុង កាត់​សក់​ឲ្យ​កូន​កំលោះ​ក្រមុំ​ពិការ​ភ្នែក មិន​យក​លុយ​១​រៀល

តារា​កំប្លែង​នាយ ពែក មី និង​នាង ខ្ញុង បាន​កាត់​សក់​បង្កក់​សិរី​ឲ្យ​កូន​កំលោះក្រមុំ ជា​ជន​ពិការ​ភ្នែក​មួយ​គូ ដោយ​មិន​យក​ប្រាក់​កម្រៃ។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​បាន​ធ្វើ​ជា​មេបា​ខាង​កូន​កំលោះ។


ដោយឡែកនៅលើហ្វេសប៊ុកផេក អ្នកនាង ខ្ញុងវិញនោះ បានសរសេរថា អ្នកនាងសប្បាយចិត្តណាស់ ដែលបានទទួលការអញ្ជើញចូលរួមកាត់សក់ឲ្យគូស្វាមីភរិយាថ្មី ដែលជាជនពិការភ្នែកទាំងប្តីប្រពន្ធ ដោយអ្នកនាង និងនាយពែកមី មិនត្រឹមតែមិនយកលុយទេ ​ថែមទាំងបានអាំងប៉ាវ១០០ដុល្លារ ចងដៃកូនកំលោះក្រមុំថែមទៀត។


កូន​កំលោះ​ជន​ពិការដែល​ក្រាប​សំពះ​ផ្ទឹម​ជាមួយ​កូន​ក្រមុំ​ពិការ​ភ្នែក​មើល​អ្វី​មិន​ឃើញ​ដូច​គ្នា​នេះ មាន ឡាង ប៉េងហុង កូនក្រមុំ ឈ្មោះ សៅ ស្រីផេន។ អ្នកទាំងពីរគឺជាជាសមាជិកសមាគមសម្តេចយាយ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ដោយបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងបរិវេណស្ថានីយទូរទស្សន៍ សូលីដា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *