បែកធ្លាយពត៌មានផ្ទៃក្នុងក្រុមយុវជនស្រលាញ់សន្តិភាព លោក ហ៊ុន សែន រឹបអូសយកឡាន LEXUS 570 ពីនាង ធី សុវណ្ណថាវិញ

បែកធ្លាយពត៌មានផ្ទៃក្នុងក្រុមយុវជនស្រលាញ់សន្តិភាព លោក ហ៊ុន សែន រឹបអូសយកឡាន LEXUS 570 ពីនាង ធី សុវណ្ណថាវិញ ក្រោយពីប្រើនាងអស់តម្លៃឲ្យរួមចំណែកបំបែក​កម្លាំង​គណបក្សសង្រ្គោះជាតិមក ។មន្ត្រីបក្សជាច្រើនបានរអ៊ូរទាំថា ខំធ្វើការបម្រើបក្សទាំងក្ដីស្មោះត្រង់ ទីបំផុតសល់តែខ្លួនទទេ, ចំណែក ធី សុវណ្ណថា ដែលទើបតែចូលបក្សបានប៉ុន្មានថ្ងៃ មានឡានមានវីឡា និងមានដុល្លារ​ចាយមិនអស់ ។ចំណែកក្រុមមន្រ្តីចូលនិវត្តបានត្អូញត្អែថា ខំប្រឹងធ្វើការបម្រើបក្សរហូតដល់ជ្រុះសក់ស្កូវ បានតែ​បាតដៃទទេ,

ចំណែកនាង ធី សុវណ្ណថា គ្រាន់តែចូលបក្សភ្លាម ទទួលបានទាំងឡាន ទាំងលុយ​ដុល្លាររាប់លាន ។ពត៌មានចុងក្រោយបានឲ្យដឹងថា ពេលនេះ លោក ហ៊ុន សែន លែងត្រូវការនាងសុវណ្ណថា​ទៀតហើយ ព្រោះលោក ហ៊ុន សែនបានរំលាយគណបក្សសង្រ្គោះជាតិសម្រេចហើយ បន្ទាប់ពី​បាន​ស្និទ្ធស្នាលនឹងគ្នាមួយរយៈមក ។ប្រភពបន្តថា ប្រពន្ធរបស់លោក ហ៊ុន សែនជាអ្នកនៅពីក្រោយខ្នងនៃការដកហូតយកឡាន Lexus-570 នោះ ។ចំណែកឯ ហ៊ុន ម៉ានិតក៏ត្រៀមដកហូតយកផ្ទះវីឡានៅឯបូរី ៩៩៩ ដែលពីមុនជាកម្មសិទ្ធិរបស់ ថោង សារ៉ាត់ ដែរ ហើយ ស្រីណា កូនស្រីរបស់លោក ហ៊ុន សែន បានរឹបអូសយកពីកូនខ្មែរ ព្រៃវែង ។ឃើញថា លទ្ធផលនៃការចូលរួមនយោបាយជាមួយលោក ហ៊ុុន សែន គ្មានបាន​អ្វីក្រៅពីការ​ឈឺ​ចាប់ និង អស់តម្លៃនោះទេ ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *