បែកធ្លាយរូូបថតមួយសន្លឹកនេះ!! អ៊ីវ៉ា ធ្វើឲ្យអ្នកគាំទ្រ….ជាខ្លាំង!

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីលំដាប់ជួរមុខ កញ្្ា អ៉ីវ៉ា ហាក់ស្ងាត់បាត់់មុខពីសិល្បៈ នារយៈពេលចុងក្រោយនេះ។ ហើយដូចប្រិយមិត្តបានដឹងស្រាប់ហើយថា កន្លងមកតែងតែមានដំណឹង លេចឮថាតារាចម្រៀងស្រី រូបនេះ បានត្រៀមដើរចេញ ពីទ្រនំចាស់ផលិតកម្ម «សាន់ដេ» ប៉ុន្តែដំណឹងនេះ ជារឿយៗត្រូវបានសាមីខ្លួន ច្រានចោលជាបន្តបន្ទាប់។ជាក់ស្ដែង ការបាត់មុខរបស់ម្ចាស់បទ«អ្នកម្ដាយកម្សត់» រូបនេះ បានធ្វើឲ្យប្រិយមិត្ត ព្រួយបារម្ភជាខ្លាំង ។ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ មុននេះបន្តិច តារាស្រី ដែលមកពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អីុវ៉ា បានបង្ហោះរូបភាព ខ្លូនកំពុងថតចម្រៀងថ្មីព្រមទាំងបង្កប់នូវសារដ៏មានន័យថា៖« ខានចូលបន្ទប់ស្ទូឌីយោ យូរហើយ អីលូវដល់ពេលត្រលប់មកវិញហើយ រំលឹកមេរៀនចាស់ ឆាប់ៗនេះ ម្នាក់នេះមិនទៅណាទេ»។គ្រាន់តែឃើញ រូបភាពនិងសារនេះភ្លាម ធ្វើឲ្យអ្នកគាំទ្ររបស់កញ្ញា សប្បាយចិត្ត មិនស្ទើរនោះទេ ព្រោះការខកខាន នៃការចេញបទចម្រៀងរបស់នាង ដូចជាយូរខ្លាំង ជាហេតុធ្វើឲ្យទស្សនិកជន អន្ទះសារ ចាំមើលបទថ្មីនេះ។យ៉ាងណាមិញ កញ្ញា អ៉ីវ៉ា ក៏មិនបានបញ្ជាក់ច្បាស់ថា នោះជាបទអ្វី ហើយត្រៀមចេញបទថ្មីនេះ ក្នុងផលិតសាន់ដេ ឬយ៉ាងណានោះទេ ដូច្នេះមានតែរង់ចាំទស្សនា ទាំងអស់គ្នា ក្នុងពេលឆាប់ៗនេះ ប៉ុណ្ណោះ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *