ប​ក្សស​ង្គ្រោះជា​តិ​បា​នដា​ក់​ភស្តុតា​ង​ជា​​ច្រើ​ន​ទៅតុ​លា​កា​រព្រ​​ហ្ម​ទ​ណ្ឌអ​​ន្ត​រ​ជាតិ​ ​I​CC​ ​រួចហើ​យ​ ​ដោ​យ​ចោ​ទលោ​ក​ ​ហ៊ុន​ ​សែ​ន​ ថា​ ​ជា​ឃាត​ក​រ​

ប​ក្សស​ង្គ្រោះជា​តិ​បា​នដា​ក់​ភស្តុតា​ង​ជា​​ច្រើ​ន​ទៅតុ​លា​កា​រព្រ​​ហ្ម​ទ​ណ្ឌអ​​ន្ត​រ​ជាតិ​ ​I​CC​ ​រួចហើ​យ​ ​ដោ​យ​ចោ​ទលោ​ក​ ​ហ៊ុន​ ​សែ​ន​ ថា​ ​ជា​ឃាត​ក​រ​គណបក្សសង្រ្គោះជាតិបានអោយដឹងថា ពួកគេបានដាក់ភស្តុតាងជាច្រើនបន្ថែមទៀតហើយ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដោយចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ជាឃាតករ ។
តាមរយៈការផ្ដល់ព័ត៌មាន និងដែលត្រូវបានវិទ្យុអាស៊ីសេរីដកស្រង់សម្ដីមកចុផ្សាយនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា  អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ដែលកំពុងតែរស់នៅក្រៅប្រទេ សជាបណ្ដោះអាសន្ននោះ បានថ្លែងហៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាមេឃាតករយ៉ាងពិតៗ បន្ទាប់ពីលោកថ្លែងសោកស្ដាយមិនបានសម្លាប់ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ២០១៣កន្លងទៅ ។


លោក អេង ឆៃអ៊ាង បានអះអាង អំឡុងពេលលោកនៅក្រៅប្រទេសថា លោក ហ៊ុន សែន ថ្លែងជាសាធារណៈពីការសោកស្ដាយ ដែលលោកមិនបានសម្លាប់ចោលអ្នកដែលប្រឆាំងនឹង លោក កាលពីឆ្នាំ២០១៣ ក្រោយការបោះឆ្នោតនោះ គឺជាភស្តុតាងយ៉ាងច្បាស់ថា លោក ហ៊ុន សែន ជាឃាតក នៅពីក្រោយការបញ្ជាកងកម្លាំងប្រដាប់អាវុធ បាញ់សម្លាប់ពលរដ្ឋ និងកម្មករ នៅផ្លូវវ៉េងស្រេង និងនៅទីតាំងផ្សេងៗទៀត។ នេះបើយោងតាមការបញ្ជាក់ដោយវិទ្យុអាស៊ីសេរី ។


ថ្លែងនៅចំពោះមុខកម្មករ កម្មការរិនីជិត ៥ពាន់នាក់នៅកោះពេជ្រថ្ងៃទី១៩ ខែវិច្ឆិកា ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានបង្ហាញការស្ដាយក្រោយដែលមិនបានសម្លាប់ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ ២០១៣ កន្លងទៅដោយបានថ្លែងចោទថា ពួកនោះមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាល  ដែលកើតឡើងដោយការបោះឆ្នោតដោយប្រជាពលរដ្ឋ។


លោកក៏បានថ្លែងបែបគម្រាម និងរំលឹកឡើងវិញថា  ប្រសិនបើលោកបានដឹងជាមុន អំពីផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលតាមរយៈរូបភាព «បដិវត្តពណ៌» នោះលោកនឹងបញ្ជាឲ្យក្រុមរបស់លោក សម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោល តាំងតែពីពេលដែលពួកគេបានដឹកនាំធ្វើបាតុកម្មនៅក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ នៅភ្នំពេញមកម្ល៉េះ។


លោកបានបញ្ជាក់ថា ពិតជាសោកស្ដាយដែលមិនបានសម្លាប់អ្នកទាំងនោះចោល ព្រោះទើបតែបានដឹងអំពីផែនការក្បត់ជាតិ និងផែនការចង់ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ក្រោយពេលដែលការតវ៉ានោះបានបញ្ចប់ទៅហើយ ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *