ផលិត​កម្មជា​ច្រើ​ន នឹ​ង​ផ្អាក​កា​រផ​លិ​តភា​ពយ​ន្ត ​ព្រោះកា​រ​កាត់​ព​ន្ធច្រើ​នលើ​ស​លប់

ផលិត​កម្មជា​ច្រើ​ន នឹ​ង​ផ្អាក​កា​រផ​លិ​តភា​ពយ​ន្ត ​ព្រោះកា​រ​កាត់​ព​ន្ធច្រើ​នលើ​ស​លប់ផលិ​ត​ករ​ជា​ច្រើន​បា​ន​បង្ហា​ញ​ក្តី​ព្រួយ​បា​រម្ភ ​ក្រោ​យ​ពីម​ន្ត្រី​ក្រសួ​ងវប្បធម៌ និង​វិចិត្រ​សិល្បៈ​ ប្រ​​កា​​ស​​​កោះ​​ប្រជុំ​ជា​មួយ​នឹ​ងផ​លិត​ករ​ ម​កពី​ផ​លិ​​តក​ម្ម​នា​នា កាល​ពី​ព្រឹ​​​កថ្ងៃ​​​ទី​​២​​៥ ​​​កន្ល​​ង​​​ទៅ​​ ប្រយោជន៍​ធ្វើ​ការ​ផ្ស​ព្វ​ផ្សាយ​ អំ​ពី​គោលការណ៍​រប​ស់​មន្ត្រី​ព​ន្ធដា​ ក្នុ​ង​ការ​ប្រ​មូល​ព​ន្ធ ​ពីវិ​ស័​យ​ភាព​យ​ន្ត។ពន្ធដែ​ល​ផលិ​ត​ក​ម្ម​នានា​​ ​បង់​ជូ​ន​រដ្ឋ​ត្រូ​វ​បានផ​លិត​ក​រ​លើក​ឡើង​ថា​ ជា​ការ​រុ​ញ​ច្រាន​ឲ្យ​ផ​លិត​ក​ម្ម​ ស្ទើ​តែទាំ​ង​អស់​បិ​ទ​ទ្វារ​ ផ្អា​ក​ដំណើ​រ​ការ​ទាំ​ងស្រុ​ង​ ព្រោះតែ​មិន​មាន​ល​ទ្ធភា​ព​ប​ង់ព​ន្ធ​នោះ។


ផលិតករ​ប​ញ្ជាក់ក្នុ​ងល​ក្ខខ​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បា​ន​លើក​ឡើ​ងថា​ ក្រសួង​សិល្បៈ​វប្ប​ធ​ម៌ បា​ន​ផ្ស​ព្វ​ផ្សាយ​អំ​ពី​គោ​លកា​រ ​នៃ​ការ​ប្រ​មូ​លព​ន្ធរ​បស់​ម​ន្ត្រីពន្ធ​ដា ដែ​លធ្វើ​ឲ្យ​ផលិ​ត​ករ​ ​មាន​ការ​បា​រម្ភ​ខ្លាំង។ បារម្ភ​ព្រោះតែ​ ​ការ​ធ្វើរ​បាយ​ការ​ណ៍ ​មានភា​ព​ស្មុក​ស្មា​ណ និង​ចំ​នួន​ទឹក​ប្រា​ក់ នៃ​កា​រ​បង់​ព​ន្ធមា​ន​ចំ​នួន​កាន់​តែច្រើ​ន។
ប្រភ​ពប​ញ្ជា​ក់ថា​ ពន្ធ​ទីមួ​យ​ គឺព​ន្ធ​ពីចំ​ណូ​ល​នៃការ​បញ្ចាំ​ង ​ក្នុង​រោ​ង​កាត់​១​០ភា​គ​រយ​ទៅ​រដ្ឋ។ ទី២​​ក្រោ​​យ​​ចែ​​កជា​​​មួយ​រោង​កុន ​ត្រូវ​​កា​ត់១​ភា​គ​រយ​ទៅរ​ដ្ឋ។ ​ទី៣​ត្រូ​វ​ប​ង់ព​ន្ធ​អាក​រ​១០​ភា​គរ​យរា​ល់ខែ ​នៃប្រាក់​ចំ​ណូល​រប​ស់ផ​លិ​តក​ម្ម។
ទី៤​ត្រូវ​បង់​ព​ន្ធ (​vat​)​ប្រចាំ​ឆ្នាំ។ ទី៥ ​ពន្ធ​កា​ត់​ទុក​ពី​ប្រា​ក់ចំ​ណូ​ល​ ចំនួ​ន​១​៥ភា​គ​រយ។ ទី៦ ​គឺកា​រ​កាត់ព​ន្ធ​ ១០ភា​គរ​យ​ពី​តម្លៃ​ជួ​លទី​តាំង​ ការិយា​ល័យ។ ទី៧​ពន្ធ​កា​ត់ពី​បុ​គ្គលិ​កពេ​ញ​ម៉ោង ​១០​ភា​គរ​យ​ សម្រាប់​បុ​គ្គ​លិក​មា​ន​ប្រាក់​បៀ​វ​ត្ស​រិ៍​ ចា​ប់ពី​៣​០០​ដុ​ល្លារ​អា​មេ​រិក​ឡើ​ងទៅ​។


ទី៨ព​ន្ធ​លើអ្ន​ក​ដឹក​នាំ​សម្តែ​ង​ ​អ្នក​និ​ព​ន្ធ​ ក្រុម​ការ​ងា​រ​ផ​លិត  សិល្បករ ចំនួន​១​០​ភាគ​រយ។ ទី៩​ព​ន្ធលើ​ក​ម្មសិ​ទ្ធិ ​ឬស្នាដៃ​ ចំនួន​១៥​ភាគរយ។ ទី១​០ព​ន្ធក​ម្រៃនៃ​ប្រាក់​ចំ​ណូលតួ​សម្តែ​ង ១៥​ភាគ​រ​យ។ ទី១១ព​ន្ធលើ​កា​រជួ​លទី​តាំ​ងថ​ត ការជួ​ល​សម្ភា​រៈ ១០ភាគរ​យ… .ល.។


ផលិតក​រខា​ងលើ​រិះ​គ​ន់ថា​ ក្រោយប​ញ្ចប់​ការ​ប្រជុំ​ជិ​ត២​ម៉ោង ផលិត​ករ​មាន​ពេ​ល​ត្រឹម​១​០នា​ទីប៉ុណ្ណោះ​ ដើ​ម្បី​និយា​យពី​ទុក្ខ​លំបា​ករប​ស់ខ្លួន​ ប្រាប់​ទៅ​ម​ន្ត្រីក្រ​សួង ហើយប​ញ្ហា​និងសំ​ណើ​រទាំង​នោះ ត្រូ​វ​បាន​ក្រ​សួង​ប​ដិ​សេធ​មិន​ទ​ទួល​យក។


នៅមិន​ទា​ន់​អាច​ស្វែ​ងរ​កា​រ​បញ្ជា​ក់បា​ននៅ​ឡើ​យទេ​ ពី​ម​ន្ត្រីក្រ​សួ​ង​ពាក់ពន្ធ​។ ប៉ុន្តែ​ប​ញ្ហាព​ន្ធ​ ​និង​បញ្ហា​ប្រ​ឈ​មជា​ច្រើ​ន ​សម្រា​ប់​ផលិ​ត​ករ​នេះ ត្រូ​វ​បាន​គេ​ជឿ​ជាក់​ថា​ នឹង​ធ្វើឲ្យ​ផ​លិត​កម្ម ​ស្ទើ​តែ​ទាំ​ងអ​ស់​ផ្អា​កកា​រ​ផ​លិត​រប​ស់​ខ្លួន ​ព្រោះ​តែប្រា​ក់​ចំណូ​ល​ដែល​ទ​ទួ​ល បា​នក្រៅពីចែ​ក​ពាក់​ក​ណ្តាល ​ជា​មួ​យរោ​ងកុ​ន​ហើយ ​ត្រូ​វ​យកមកកា​ត់ព​ន្ធ​ជូន​រ​ដ្ឋជាច្រើន​ទៀ​ត។ គ្រាដែ​លផ​លិត​ក​ម្មខ្លះ ​មួ​យ​ឆ្នាំចេ​ញ​ថ​តស្ទើ​មិ​នបា​ន​មួ​យរឿ​ង​ផ​ង ត្រូ​វ​ប្រ​ឈម​នឹ​ងប​ញ្ហាប្រាក់​ចំណូលទៀ​ត ​ទើប​ត្រូ​វ​ប​ង្ខំចិ​ត្ត​បិ​ទផ​លិ​ត​ក​ម្ម ចោ​ល​តែម្ត​ង។


គួរ​ប​ញ្ជាក់​ដែរ​ថា វិស័យភា​ពយ​ន្ត ខ្មែរចាប់​ផ្តើម​មា​នស​ន្ទុះ​ប​ន្តិច ​ក្នុ​ងរ​យៈពេ​លចុ​ងក្រោយ​នេះ​ ពិសេស​ក្រោយ​ពេ​លដែ​ល​ក្រសួ​ង​ចេញ​សេ​ច​ក្តីប្រ​កា​ស ​ហាម​ចា​ក់​បញ្ចាំង​ភាព​យ​ន្ត និងក​ម្ម​វិ​ធីប​រទេ​ស ក្នុ​ងម៉ោង​មាស។ ប៉ុន្តែ​ផលិ​ត​ក​រជា​ច្រើន​ បង្ហា​ញពី​ក្តី​ព្រួ​យបា​រ​ម្ភ​ នៃ​ការ​ធ្លា​ក់​ចុះ​ជាថ្មី​នៃ​វិ​ស័យ​នេះ ​ក្រោយ​ពី​ការ​ប្រ​កាស​យ​ក​ពន្ធ ​ទៅលើ​បុ​គ្គលិ​កទាំ​ងអ​ស់​ ដែល​ជា​ប់កា​ត​ព្វកិ​ច្ចប​ង់ពន្ធ។ផលិតក​របា​នស្នើ​ឲ្យរ​ដ្ឋកំ​ណត់​ពន្ធ​ លើផលិ​ត​កម្ម​ទាំ​ង​អស់ ​ពី​ខ្នាត​មធ្យ​មមកត្រឹ​ម​ខ្នាត​តូ​ចវិ​ញ ព្រោះ​តែផ​លិត​ក​ម្ម ពិ​បា​កនឹ​ងធ្វើ​របាយ​ការ​ណ៍​រៀង​រាល់​ខែ ។ពួក​គេ​ក៏បា​ន​ ស្នើសុំដ​ល់​ក្រសួ​ង​វប្ប​ធម៌ និង​វិចិ​ត្រ​សិល្បៈ​ ក៏​ដូច​ជា​ប្រ​មុខ​រា​ជ​រដ្ឋា​ភិបាល ឲ្យជួយ​អនុ​គ្រោះ​ទៅលើ​កា​រប​ង់​ព​ន្ធ ក្នុ​ង​វិ​ស័​យភា​ព​យន្ត​ខ្មែ​រ ដោយលើ​ក​លែ​ងព​ន្ធ​ពី១០ ទៅ១​៥​ ឆ្នាំ​ ​ដោ​យ​​រ​​ង​ចាំ​​ឲ្យ​​វិស័​​យ​​​ខាង​លើ​នេះ ដើ​រ​ទៅមុ​ខ​បា​នប​ន្តិ​ចសិ​ន៕​
អត្ថបទ៖ វីរបុត្រ

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *