ពិតជាទឹកដោះម្តាយថ្លៃមែន! រថយន្ត​ដឹក​ដី​ចូលក្នុង​ក្រុង​សៀមរាប កិន​គ្រាប់មីន​កៀបជាប់​កង់​មិន​ផ្ទុះ

សៀមរាប​ ៖​ អ្នកបើករថយន្ត​ដឹក​ដី​ម្នាក់​ បាន​បើក​កិន​គ្រាប់មីន​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​ ហើយ​កៀប​ជាប់នឹង​កង់​ដោយ​មិនដឹង​ខ្លួន ខណៈ​គាត់​ទៅ​យក​ដី​ពី​រណ្តៅ​របស់​យាយ ​ហ្គិ​ច រួច​ដឹក​យក​មក​លក់​នៅ​ក្រុង​សៀមរាប។ បន្ទាប់ពី​ប្រទះឃើញ​ក៏​ភ័យ​ស្លន់ស្លោ ហៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។ហេតុការណ៍​ប្រទះឃើញ​នេះ ​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ ​ខែ​មករា ឆ្នាំ​២០១៨ ក្នុងភូមិ​ភ្ញា​ជ័យ សង្កាត់ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​។


អនុសេនីយ៍ឯក ស៊ូ វ៉ាន់​ដេ​ត នាយ​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គំ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០១​ ខែ​កុ​ម្ភៈ នេះ​ថា មាន​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម្នាក់​ឈ្មោះ នេ​ត កុ​ម្ភៈ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ជា​អ្នករស់នៅក្នុងភូមិ​ភ្ញា​ជ័យ សង្កាត់​ស្វាយដង្គំ បាន​ដឹក​ដី​ពីកន្លែង​រណ្តៅ​ដីរបស់​យាយ ហ្គិ​ច ក្នុងភូមិថ្នល់ ឃុំរុន​តា​ឯក ស្រុក​បន្ទាយស្រី ហើយ​បាន​ដឹក​យកមក​លក់​នៅ​ក្រុង​សៀមរាប​។


លោក​បន្តថា បន្ទាប់ពី​ម្ចាស់​រថយន្ត​ចាក់ដី​ឲ្យ​គេ​រួច បាន​យក​ឡាន​មក​ជួសជុល​នៅ​យានដ្ឋាន​មួយកន្លែងក្នុងសង្កាត់​ស្វាយដង្គំ ក៏​ប្រទះឃើញ​គ្រាប់មីន​ប្រភេទ​៨០​មី​លី​ម៉ែត្រ​ ចំនួន​១​គ្រាប់ ​កៀបជាប់​ចន្លោះ​កង់រថយន្ត​។​ ពេលនោះ​ទាំង​ម្ចាស់​រថយន្ត​ និង ​ម្ចាស់​យានដ្ឋានមានការភ័យស្លន់ស្លោ ហើយក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។លោក​បន្ថែមថា​ បន្ទាប់ពី​សមត្ថកិច្ច​ទៅដល់​ក៏បាន​រាយការណ៍​ទៅ​អង្ក​ការ​ស៊ីម៉ាក់​មក​ដោះ ដើម្បីយកទៅ​កម្ទេចចោល​។​ មន្ត្រី​ជំនាញ​បាន​អះអាងថា​ នេះ​គឺជា​សំណាង​របស់​ម្ចាស់​រថយន្ត​ណាស់ដែល​មិន​កិន​ចំ ព្រោះ​អី​គ្រាប់​នេះ​អាចមាន​លទ្ធភាព​ផ្ទុះ​បាន ហើយ​គ្រាប់មីន​នេះ​ផលិត​នៅប្រទេស​អា​មេ​រិក​កាំ​ង​៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *