ពេជ្រ សោភា រកចំណូលជាងកន្លះសែនដុល្លារក្នុងមួយ….

ពេជ្រ សោភា រកចំណូលជាងកន្លះសែនដុល្លារក្នុងមួយ….ភ្នំពេញ៖ ចន្លោះពីខែវិច្ឆិកា ដល់ខែមេសា ជារដូវកាលដ៏មមាញឹកសម្រាប់តារាចម្រៀងស្រីប្រុសស្វែងរកប្រាក់ចំណូលតាមរយៈការប្រគុំតន្រ្តីតូចធំជាច្រើន ក្នុងប្រទេសកម្ពុជា ។ ថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សោភា ត្រូវបានគេដឹងថា កំពុងតែត្រូវប៉ាន់ ព្រោះគ្រាន់តែ ២សប្តាហ៍ក្នុងខែវិច្ឆិកានេះ អាចរកលុយបាន ៣ម៉ឺនដុល្លារ តាមរយៈការបង្ហាញខ្លួនលើឆាកតន្ត្រីហង្សមាស ទាំង៣ថ្ងៃ ក្នុងពិធីបុណ្យអុំទូក រួមទាំងការប្រគុំតន្ត្រីតាមខេត្តមួយ​ចំនួនទៀត ។ទោះបីជាចំណូលក្នុងមួយខែ តារាចម្រៀងគូស្នេហ៍ ឆឹម សក្កដា, ពេជ្រ សោភាព អាចរកបានជិត ៦ម៉ឺនដុល្លារក៏ដោយ ប៉ុន្តែតារាចម្រៀងរូបនេះ ក៏ត្រូវ​ចំណាយលើសមាជិកក្រុមរាំ និងសំលៀកបំពាក់ អស់ជិតពាក់កណ្តាកនៃប្រាក់ដែលប្រមូលបានដែរ ។ ពាក់ព័ន្ធនឹងរឿងនេះ តារាចម្រៀងមេម៉ាយចាយរាង ពេជ្រ សោភា បានបង្ហើបថា “ខ្ញុំមានការងារច្រើនជាងឆ្នាំមុន ហេតុនេះហើយ មានការរំពឹងថា នឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុនជាមិនខាន” ។ តារាចម្រៀងរូបនេះ បានបន្ថែមថា “ខ្ញុំច្រៀងនៅភ្នំពេញ ក្នុងមួយកម្មវិធី ២ពាន់ដុល្លារ និង តាមខេត្ត គឺ ២ពាន់៥រយដុល្លារ” ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *