ពេលនេះ អតីតចៅសង្កាត់​អូរចារ​​ បានបើកហាងលក់ចំណីហើយដោយដាក់ឈ្មោះថា……..

ពេលនេះ អតីតចៅសង្កាត់​អូរចារ​​ បានបើកហាងលក់ចំណីហើយដោយដាក់ឈ្មោះថា……..ក្រោយ​បក្ស​សង្រ្គោះ​ជាតិរំលាយ​ អតីត​ចៅសង្កាត់​អូរចារកញ្ញា ស៊ិន រ៉ូហ្សេត បាន​មក​ចាប់​របរ​លក់​ចំណី​នៅ​ខេត្ត​បាត់​ដំបង បន្ទាប់​ពី​តំណែង​ខ្លួន​ក៏​ត្រូវ​បាត់បង់​ទៅ​តាម​​ការ​រំលាយ​បក្ស​។


អតីត​ចៅ​សង្កាត់​ស្រី​រូប​នេះ បាន​​សរសេរ​លើ​បណ្តាញ​សង្គម​ដូច្នេះ​ថា «ការងារអ្វីក៏ដោយក៏មានតម្លៃដែរ ឲ្យតែជាអំពើសុច្ចរិត..!ល្ងាចនេះខ្ញុំបានឆ្លៀតពេលមកទិញចានឆ្នាំងនិងសំភារ:មួយចំនួនដើម្បីយកមករៀបចំបើករបររកស៊ី ក្នុងរយះពេលអន្តរកាលនេះ ។ មុខរបរដែលខ្ញុំរៀបចំបើកក្នុងរយះពេលដ៍ខ្លីខាងមុខនេះមានឈ្មោះថា “រ៉ូហ្ស៊េតចំណីបាត់ដំបង” ដោយមានមុខនំចំណីគ្រប់ប្រភេទដែលជាស្នាដៃស្ត្រីបាត់ដំបង»។
កាល​ពីម្សលិមិញ​អតីត​ចៅសង្កាត់​រូប​នេះ បាន​ដើរ​ទិញ​ឥវ៉ាន់​មា​ន​ចាន​ជាដើម ដើម្បី​ត្រៀម​បើក​របរ​រកស៊ី​ថ្មីរបស់​ខ្លួន​នៅ​បាត់​ដំបង​ក្នុង​ពេល​ដ៏ឆាប់​ខាង​មុខ​នេះ។


មន្រ្តី​ទាំង​អស់​របស់​អតីតបក្ស​សង្រ្គោះជាតិ ត្រូវ​អស់​តំណែងឯ​មន្រ្តី​ជាន់​ខ្ពស់​របស់​បក្ស​នេះ​ចំនួន ១១៨ រូប ត្រូវ​ផ្អាក​ធ្វើ​នយោបាយ​រយៈ​ពេល ៥ ឆ្នាំ ក្រោយ​សាដីការ​តុលា​កំណត់ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ ១៦ វិច្ឆិកា​កន្លង​ទៅ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *