ព្រោះតែទ្រាំមិនបាននឹងការធ្វើបាបចិត្តរបស់ប្តីទើបធ្វើអោយប្រពន្ធសម្រេចចិត្តបញ្ចប់ជីវិតដោយចងកយ៉ាងគួរអោយអាណិត

បន្ទាប់ពីរាបការរួចហើយ បែរជានារីម្នាក់ចង់.កសម្លាប់ខ្លួន ដោយមិនទាន់ដឹងពីមូលហេតុ ស្ត្រីជាងអ៊ុតសក់ម្នាក់ដែលភ្ជាប់ពាក្យជិតចូលរោងការទៅហើយ ស្រាប់តែសម្រេចចិត្ត ធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងនៅក្នុងផ្ទះរបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១ និង១៥នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ។ ការធ្វើអត្តឃាតនេះគឺជាលើកទី២ហើយ ដោយលើកមុននាងបានលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ ប៉ុន្តែមិនបានសម្រេច និងមិនត្រូវបានគេដឹងមូលនោះឡើយ ប៉ុន្តែសង្ស័យនាងមានវិបត្តិស្នេហា ព្រោះក្រោយពេលលែងលះជាមួយប្ដីមុនរយៈពេលជិត៣ឆ្នាំ រហូតមកទល់ពេលនេះ នាងមានគូដណ្ដឹងម្នាក់ទៀត ដែលភ្ជាប់ពាក្យជាមួយគ្នា នៅតែថ្ងៃចូលរោងការប៉ុណ្ណោះ ហើយមិនមាននរណាបានដឹងថា នាងមានបញ្ហាអ្វី ជាមួយគូដណ្ដឹង ឬបែបណាឡើយ ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួនឯងស្លាប់បែបនេះ ។ នារីដែលស្លាប់ដោយការចង.កសម្លាប់ខ្លួននេះឈ្មោះ សៀម សំណាង ហៅអាគៀង អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ នាងជាស្ត្រីមេម៉ាយដែលបានលែងលះ ជាមួយប្តីជិត៣ឆ្នាំមកហើយ ហើយថ្មីនេះបានភ្ជាប់ពាក្យជាមួយបុរសម្នាក់ទៀត ដែលជិតដល់ពេលចូល រោងការទៅហើយ ស្រាប់តែយកខ្សែនីឡុងចង.កជាប់នឹងដំបូលផ្ទះ បណ្ដាលឲ្យស្លាប់បែបនេះតែម្ដង ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *