ភ្ញាក់ផ្អើលពេញហ្វេសប៊ុក៖ គូស្នេហ៍​នារីពីរនាក់ដូច​គ្នា សន្យា រក្សាចំណងជីវិត​រយឆ្នាំ

ដោយសារតែការស្រលាញ់ដែលមានន័យ និងមានតម្លៃដ៏ធំធេងជាមូលហេតុដែលគ្មាននរណាម្នាក់អាចហាមឃាត់ ទើបបណ្តាលឲ្យយុវតី២នាក់ ត្រូវបានឪពុកម្ដាយសម្រេចចិត្តរៀបចំពិធីភ្ជាប់ពាក្យទៅតាមប្រពៃណីដូចជាគូស្នេហ៍កំលោះក្រមុំដែរ។ជាមួយគ្នានោះក្នុងថ្ងៃសំខាន់របស់ពួកគេទាំងពីរក៏បានបង្ហោះរូបភាព និងសារជូនពរនៅលើគណនីហ្វេសប៊ុករៀងៗខ្លួនថា «អរគុណសម្រាប់ការស្រលាញ់មួយនេះហើយក៏សន្យាដែរថានឹងស្រលាញ់គ្នារហូតទៅ»។ ចំណែក​គូ​ស្នេហ៍​ម្នាក់ទៀតបានរៀបរាប់ដែរថា «ថ្ងៃសំខាន់សម្រាប់យើង I love 4Ever»។ក្នុងសាររបស់ពួកគេបង្ហោះនោះក៏ភ្ជាប់មកជាមួយ និងរូបចិញ្ចៀន ដែលធ្វើឲ្យមិត្តភក្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះក៏មានមិត្តភក្រម្នាក់បាននិយាយយ៉ាងដូច្នេះថា «ស្គាល់៥ឆ្នាំហើយអត់ដែលឃើញមានបុរសណា តាមពិតចឹងសោះ (ស្រលាញ់ស្រី)»។

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *