មិននឹកស្មានថា ប្អួនស្រីម្នាក់ ហ៊ាននិយាយដូចេ្នះ ដល់លោក ព្រាប សុវត្ថិសោះ

មិននឹកស្មានថា ប្អួនស្រីម្នាក់ ហ៊ាននិយាយដូចេ្នះ ដល់លោក ព្រាប សុវត្ថិសោះកាលពីដើមសប្តាហ៍កន្លងទៅនេះ កំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បានបង្ហោះរូបមួយសន្លឹក ដែលមានផ្ទាំងខាងក្រោយជារូបប្រាសាទអង្គរ​វត្ត​ ធ្វើឲ្យអ្នកគាំទ្រនាំគ្នាចុច Like បញេ្ចញមតិ និងចែករំលែក មិនចេះតិច ។ ក្នុងរូបមួយជំហរខ្លួន តារាចម្រៀងចាស់វស្សារូបនេះ ព្រាប សុវត្ថិ បានបញ្ចេញទឹកមុខមាំ ថែមពាក់វែនតា និងមួកយ៉ាងស្រស់​សង្ហា ដៃស្តាំកាន់ទូរស័ព្ទថតរូបស៊ែលហ្វី ដែលលេចឡើងនូវរូបរាងសង្ហាផ្សាភ្ជាប់ផ្ទាំងរូបអង្គរវត្តតំណាងឲ្យ​ជាតិសាសន៍ខ្មែរ ។


ស្របពេលនឹងការបង្ហាញរូប ដ៏សង្ហានេះ ភ្លាមៗនោះ អ្នកគាំទ្រម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “A Por Love U” បានសរ​សេរសរសើរចំៗថាពុកអើយពុក អត់ចាស់អីតិច ខ្ញុំមើលពុកតាំងពីខ្ញុំនៅកូនក្មេង កាលនោះមុខពុកនៅក្មេង ដល់ឥលូវខ្ញុំធំហើយ ពុកក៏នៅតែក្មេងដដែល។ពាក្យមួយឃ្លានេះ ត្រូវបានមហាជនចាត់ទុកថា មតិដែលបានលើកឡើងនេះ​ជាការពិត ព្រោះយើងដឹងហើយថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ មានវ័យជ្រេទៅហើយ ថែមទាំងមានកូនកំលោះៗ​អស់ហើយដែរ ប៉ុន្តែលោកនៅតែមានរាងសង្ហាដូចមនុស្សវ័យម្ភៃឆ្នាំក្រាស់អញ្ចឹង ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *