មេឃុំក្រមុំបង្ហោះសារកំសត់មួយបន្ទាប់ពីរដ្ឋាភិបាលប្រកាសចាប់តំណាងរាស្ត្រសង្គ្រោះជាតិនិងកូនស្រីលោកកឹមសុខាថា…………

ពេលនេះ មិនខុស ពីពេលមុន!
🌷🌷🌷🌷🌷
ដើម្បីរក្សានៅឧត្តមគតិ ឆន្ទះដើម នឹងគោលដៅ ខ្ញុំតែងតែរក្សាភាពថ្លៃថ្នូរ និងកិត្តិយសក្នុងការរករបរចិញ្ចឹមជីវីតទៅតាមស្ថានការណ៍
នយោបាយជាក់ស្តែងដែលខ្ញុំធ្លាប់បាននឹងកំពុងធ្វើ ដូចជា៖
១-កាលពីក្រោយបោះឆ្នោត២០០៨ គណបក្សសម រង្ស៊ីត្រូវទទួលរងព្យុះនយោបាយដែលធ្វើអោយមានសកម្មភាពនយោបាយរបស់គណបក្សផ្អាកមួយរយះ។ ពេលនោះខ្ញុំបានចាំផ្តើមប្រកបរបររកស៊ីមួយរយះ គឺពេលថ្ងៃខ្ញុំបានដើរ
ប្រមូលទិញបន្លែសកម្មជនតាមភូមិ ហើយជារៀងរាល់យប់ម៉ោង១២ឬម៉ោង១យប់ខ្ញុំយកបន្លែទៅលក់នៅផ្សារបឹងឈូក ក្រោយមកទៀតខ្ញុំទទួលនំដង្កូវ នំអំពង់ ពីសហគមន៍ទៅអង្គុយលក់តាមសួនច្បារនាពេលរាត្រី និងចុងក្រោយមុនស្ថានការណ៍នយោបាយវិលមកវិញកាលនោះខ្ញុំបានចិញ្ចឹមក្រួចលក់ដោយលក់ពងក្រួច លក់សាច់ក្រួច លក់អាចម៌ក្រួចធ្វើជី តែពេលនយោបាយវិលមកវិញធម្មតាខ្ញុំក៏បានបោះបង់របរទាំងនោះ
ចោលវិញទៅ ដោយវិលត្រលប់មកធ្វើការងារគណបក្សវិញ ។
ពេលនេះខុសពីមុនត្រង់ថារបរដែលខ្ញុំកំពុងប្រកបសព្វថ្ងៃនេះ វាមានការហត់នឿយមិនខុសពីមុន
ប៉ុន្មានទេ ប៉ុន្តែខ្ញុំមានការរីករាយក្នុងចិត្តក្នុងការ
ប្រកបមុខរបរមួយនេះ ព្រោះមានលោកតាលោកយាយអ៊ុំពូមីងបងប្អូនជួយគាំទ្រច្រើន មិនមានថ្ងៃលួសឡើយ៕
ខ្ញុំសូមអរគុណនៅទឹកចិត្តលោកតាលោកយាយអ៊ុំពូមីងបងប្អូនទាំងអស់គ្នាដែលបានចូលទទួលទានអាហារនៅហាង “ រ៉ូហ្ស៊េត”ជារៀងរាល់ថ្ងៃ។
🌾🌾🌾🌾🌾
យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨

ពេលនេះ មិនខុស ពីពេលមុន!🌷🌷🌷🌷🌷ដើម្បីរក្សានៅឧត្តមគតិ ឆន្ទះដើម នឹងគោលដៅ ខ្ញុំតែងតែរក្សាភាពថ្លៃថ្នូរ និងកិត្តិយសក្នុងការរក…

Posted by Sin Rozeth on Dienstag, 2. Januar 2018

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *