លោកជួនចាន់បុត្រដរាបណាព្រះអាទិត្យនៅតែរះសង្គ្រោះជាតិនៅតែរស់ជារៀងរហូត

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា​ឆ្នាំ២០១៧​កន្លងទៅ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា “Chun Chanboth Vuthy Huot” ដែលត្រូវបានគេស្គាល់ថាជា លោកជុន ចាន់បុត្រ ដែលជាប្រធានគ្រប់គ្រងកម្មវិធីផ្សាយជាខេមរភាសារបស់វិទ្យុអាស៊ីសេរី បានសរសេរសំណេរយ៉ាងខ្លីមួយនៅលើ Account Facebook របស់ខ្លួនថា “ព្រះអាទិត្យប្រាកដជាលិច ព្រះនេះជាច្បាប់ធម្មជាតិ តែក៏នឹងរះវិញនៅថ្ងៃបន្ទាប់។ នេះក៏ជាច្បាបធម្មជាតិដែរ។ បើព្រះអាទិត្យលិច ហើយមិនរះវិញទេ អ្វីៗនៅលើលោក ក៏នឹងរលាយតាមនោះដែរ។”អំណឹះកាលមក សំណេរដ៏ខ្លីមួយនេះ ត្រូវបានមហាជនជាច្រើនធ្វើការបញ្ចេញមតិផងដែរ។ លោក “Hy Channy Hy Channy” បានបញ្ចេញមតិថា៖ បើនិយាយពីព្រះអាទិត្យគឺនៅទ្រឹងមួយកន្លែងតើ តែផែនដីយើងទេដែលវិលជុំវិញខ្លួនឯងនិងវិលជុំវិញព្រះអាទិត្យ បង្កើតឲ្យមានថ្ងៃមានយប់។ ជាធម្មជាតិគឺគ្មានព្រះអាទិត្យរះឬលិចនោះទេ វាគ្រាន់តែជាការសន្មត់របស់មនុស្សលើផែនដី ដើម្បីងាយស្រួលក្នុងការកណត់ចំណាំថេរៈវេលា មួយថ្ងៃឬមួយយប់តែប៉ុណ្ណោះ។ តែបើចង់និយាយពីព្រះអាទិត្យរបស់បក្សរលាយនោះ គឺលិចរហូតហើយគ្មានថ្ងៃរះឡើងវិញនោះទេ៕


ចំណែកឯលោក “ពៅកូន លោកពុក” បានលើកឡើងថា៖ និយាយត្រូវខ្លាំងណាស់ព្រះអាទិត្យលិច រះ តាមលក្ខណៈធម្មជាតិតែបក្សសង្គ្រោះជាតិមិនមែនព្រះអាទិត្យទេណា ហើយបក្សសង្គ្រោះជាតិក៍មិនមែនធម្មជាតិដែល បើនិយាយលួងចិត្តក៍និយាយទៅចុះតែកុំយល់ច្រឡំថាមែនទែនណាលោកបើច្រឡំថាមែនទែននោះគួររកពេទ្យប្រសៃប្រសាតទៅ។
យើងងាកមកមើលកាបញ្ចេញមតិរបស់ “លោក វីសាល សេន” វិញម្ដង៖ ត្រូវ និយាយត្រូវ។ អ្នកណាៗក៏ដឹងរឿងនឹងដែរ តែមិចក៏លោកនិយាយរឿងនឹងធើអី? ឧទាហរណ៍ថាមនុស្សគ្រប់រូបត្រូវផឹកទឹក បើមិនផឹកទឹកទេប្រាកដជានឹងស្រែកទឹក អ្នកណាមិនដឹងរឿងនឹងនោះ? បើអ្នកគិតថាមានអ្នកណាដែលមិនដឹងនោះ នោះមានន័យថាលោកទេដែលមិនដឹងនោះ។ ត្រង់រឿងព្រះអាទិត្យដែលលោកនិយាយនេះក៏ដូចគ្នា អ្នកណាដែលមិនដឹងនោះ។
អ្វីដែលគួរអោយចង់សើចគឺថា ដែលលោកនិយាយនេះគឺរបស់ធម្មជាតិ ចំណែកឯព្រះអាទិត្យ ដែលលោកចង់សម្តៅគឺរបស់ដែលពួកអារលាយជាអ្នកបង្កើត ហើយគេមិនប្រើពាក្យ “លេច”ទេចំពោះព្រះអាទិត្យដែលធម្មជាតិបង្កើតនោះ តែចំពោះព្រះអាទិត្យអារលាយនោះវិញ គេប្រើពាក្យ “លេច” គឺលេចជាដរាបរៀងអើយ។

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *