លោកតា វ៉ិចទ័រ ទម្លាយ​ពី​មូលហេតុ​ផ្អាក នាយ​ចឺម​ ពី​ក្រុម​កំប្លែង CTN

(ភ្នំពេញ) មួយរយៈថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាកំប្លែង នាយចឺម ត្រូវបានផ្អាកពីក្រុមកប្លែង CTN ស្របពេលទស្សនិកជន កំពុងតែមានការគាំទ្រខ្លាំង ទាំងការសម្ដែងកំប្លែង និងការច្រៀងរបស់លោក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺការផ្អាក នាយ ចឺម ពីការសម្ដែងរបស់ក្រុម CTN ក្រោយពេលដែលផ្ទុះព័ត៌មានថាមានបញ្ហាផ្ទៃក្នុង រឿងកាច់កុងគ្នា ដោយការច្រណែនឈ្នានីស ជាមួយនឹងអ្នករួមក្រុម ព្រោះបច្ចុប្បន្ននេះ នាយចឺម កំពុងតែឡើងកូដខ្លាំង។ យ៉ាងណាមិញ ចំពោះបញ្ហានេះ លោក តាវ៉ិចទ័រ បានអះអាងថា គ្មានរឿងអ្វីដូចដែលមហាជន និងព័ត៌មានក្នុងស្រុកនានា ចុះផ្សាយនោះទេ ពោលគឺការផ្អាករបស់នាយចឺម គឺដោយសារតែ ពេលនេះ នាយចឺម កំពុងតែក្លាយជាតារាចម្រៀងល្បី មិនសមនឹងឲ្យសម្ដែងកំប្លែង ដោះអាវដូចរាល់ដងនោះទេ។ជាក់ស្ដែងលោកតា វ៉ិចទ័រ បាននិយាយក្នុងឱកាសដែល នាយចឺម យករបស់របរមកជូន មុនពេលចាកចេញពី CTN ថា

«មូលហេតុដែលលោកសម្រេចចិត្តផ្អាក នាយ ចឺម ចេញពីក្រុម CTN គឺដោយសារតែ នៅពេលបច្ចុប្បន្ននេះ នាយចឺម កាន់តែឡើងកូដក្នុងវិស័យចម្រៀង និងជាតារាក្នុងដួងចិត្តយុវវ័យ ថែមទាំងមានអ្នកគាំទ្រច្រើន ទៀងផង។ ដោយមើលឃើញថា នាយចឺម បានក្លាយជាតារាល្បីហើយ មិនអាចមកសម្ដែងកំប្លែង ធ្វើខ្លួនម្ដងឆ្កូតម្ដងជា ឬក៏សម្ដែងដោះអាវ លាបមុខមាត់អាក្រក់បានទៀតឡើយ ទើប លោកសម្រេចចិត្តផ្អាកនាយចឺម មួយរយៈពីក្រុម CTN ព្រោះបើមិនដូច្នេះទេ លោកខ្លាចនាយចឺម បាត់បង់ប្រជាប្រិយភាព ព្រោះនាយចឺម មិនអាចមកសម្តែងក្នុងក្រុមរៀងរាល់សប្តាហ៍ បានទេ»។


ទោះបីជាលោក តាវ៉ិចទ័រ បានអះអាងយ៉ាងចំៗ ចេញពីមាត់ផ្ទាល់ដូចខាងលើក្តី ក៏នៅតែមានមាត់ចាបមាត់ព្រាប និយាយតៗគ្នាថា តាមពិតទៅប្រហែល មានបញ្ហាផ្ទៃក្នុងមែនហើយ ម្យ៉ាងគឺការកាច់កុងកាន់តែឡើងកម្តៅ ហើយលោកតា វ៉ិចទ័រ មិនចង់ឲ្យរឿងវែងឆ្ងាយ ទើបសម្រេចផ្អាកនាយចឺម មួយរយៈព្រោះបុគ្គលម្នាក់ទៀត ប្រហែលជាមានឥទ្ធិពលជាងនាយចឺម ដែលមិនអាចផ្អាកបាន។
គួរបញ្ជាក់ផងដែរថា ចំពោះការផ្អាកនាយចឺម ពីក្រុម CTN នេះ លោកតារ៉ិចទ័រ មិនបានបញ្ជាក់នោះទេ ថា តើផ្អាកនាយចឺម ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *