លោក សម រង្ស៊ី ចេញលិខិតស្នើសមគមន៍អន្តរជាតិកុំទទួលស្គាល់តំណាងរាស្ត្រ​ក្លែងក្លាយ និងតម្រូវឲ្យលោក ហ៊ុន សែន លុបចោលសេចក្តីសម្រេចរំលាយ CNRP

ក្នុងលិខិតរបស់លោក សម រង្ស៊ី ដែលបានចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២៨ ខែ វិច្ឆកា ឆ្នាំ ២០១៧នេះ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដែលបានថ្កោលទោស ការរំលាយគណបក្សសង្គ្រោះជាតិ ដោយជាន់ឈ្លី គោលការណ៍ប្រជាធិបតេយ្យ សូមឲ្យប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ក្នុងពិភពលោក បន្តថ្កោលទោស ការយកអសនៈរដ្ឋសភា ទាំង ៥៥ ពីគណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សតូចៗ ដែលមិនបានទទួលអសនៈ ពីប្រជារាស្ត្រ សូម្បីតែមួយក៏គ្មានដែរ ក្នុងការបោះឆ្នោត ឆ្នាំ ២០១៣។
លោក សម រង្ស៊ី បានសូមឲ្យសហគមន៍អន្តរជាតិ តម្រូវឲ្យលោក ហ៊ុន សែន លុបចោលសេចក្តីសម្រេច រំលាយគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយតុលាការអាយ៉ងរបស់គាត់ ហើយសូមឲ្យសហគមន៍អន្តរជាតិនេះ ជួយអ្នកតំណាងរាស្ត្រ ទាំង ៥៥ រូប មកពីគណបក្សសង្គ្រោះជាតិ ឲ្យទទួលបានឡើងវិញ នូវតំណែងជាតំណាងរាស្ត្រស្របច្បាប់ និងស្របឆន្ទៈប្រជារាស្ត្រ។


លោក សម រង្ស៊ី បានបញ្ជាក់ថា ពេលដែលកំពុងទាមទារ ឲ្យលោក ហ៊ុន សែន បកមកក្រោយវិញ ក្នុងការប្រើអំណាចផ្តាច់ការរបស់គាត់ សហគមន៍អន្តរជាតិ មិនត្រូវទទួលស្គាល់ តំណាងរាស្ត្រក្លែងក្លាយ ដែលទើបតែទទួលបានតំណែង ដែលលោក ហ៊ុន សែន បានប្លន់ពីគណបក្សសង្គ្រោះជាតិ យកទៅចែកឲ្យអ្នកទាំងនោះ។
ពេលនេះ តំណាងរាស្ត្រពិតប្រាកដ និងស្របច្បាប់ មានតែ ៦៨ នាក់ទេ ដែលមកពីគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ រដ្ឋសភាសព្វថ្ងៃ មិនគោរពរដ្ឋធម្មនុញ្ញទេ ដែលមាត្រាទី ៧៦ តម្រូវឲ្យរដ្ឋសភា មានតំណាងរាស្ត្រ យ៉ាងតិច ១២០ រូប។


ដោយសារតែការមិនគោរពរដ្ឋធម្មនុញ្ញនេះហើយ បានជារដ្ឋាភិបាលលោក ហ៊ុន សែន បាត់បង់ភាពស្របច្បាប់របស់ខ្លួន នៅពេលនេះ។ ដូច្នេះ សហគមន៍អន្តរជាតិ ជាពិសេសម្ចាស់បំណុល មិនត្រូវទទួលស្គាល់ សេចក្តីសម្រេចណាមួយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនមានការអនុម័តពីរដ្ឋសភាស្របច្បាប់។
ពេលនេះ រដ្ឋសភា ដែលមានតំណាងរាស្ត្រ តែ ៦៨ នាក់ មិនអាចដំណើរការបានយ៉ាងស្របច្បាប់ទេ។ ជាពិសេស ថវិការដ្ឋ សម្រាប់ឆ្នាំ ២០១៨ មិនអាចយកជាការបានទេ ហើយប្រាក់កម្ចីទាំងប៉ុន្មាន ដែលបរទេសផ្តល់ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវចាត់ទុកជាអាសារបង់ ចាប់ពីឆ្នាំនេះទៅ។ កិច្ចសន្យាទាំងប៉ុន្មាន ដែលចុះហត្ថលេខា ដោយរដ្ឋាភិបាល ហ៊ុន សែន ចាប់ពីឆ្នាំនេះ ក៏ត្រូវចាត់ទុកជាអាសារបង់ដែរ៕


The Phnom Penh Post, 28 November 2017
CAMBODIA: A TEST OF COHERENCE FOR THE GLOBAL COMMUNITYBy Sam Rainsy
Former leader of the CNRP.
The recent, brutal political repression in Cambodia reached its zenith on November 16 with the dissolution of the main opposition party, the Cambodia National Rescue Party. This dissolution, which results from a decision by the Supreme Court instigated by the Cambodian People’s Party of Prime Minister Hun Sen, destroys the facade of​ democracy already badly damaged under a regime for which the concept of a separation of powers exists only on paper.
The dissolution of the CNRP, the only opposition party represented in the National Assembly where it was close to parity with the CPP, returns Cambodia to the situation before the signature of the Paris Peace Accords of 1991, to a single-party, communist-style regime led by former members of the Khmer Rouge. The Paris Accords, signed by 18 countries, including the five permanent members of the United Nations Security Council, guarantee a process of democratisation in Cambodia leading to a “liberal and pluralist” system of democracy.
The dissolution of the CNRP constitutes a fatal derailing of this democratisation process. It should prompt all the Paris Accord signatories to take steps strong enough to reanimate democracy in Cambodia. The dissolution is not simply the violation of an international treaty but it also breaks the principles of democracy enshrined in Cambodia’s Constitution.
Hun Sen’s fear is understandable in that the growing strength of the CNRP seriously threatens his 32-year-old power at the next legislative elections set for July 2018.
Yet Hun Sen is the victim of his own trap. Wielding the levers of executive, judicial and legislative powers, and changing laws as he pleases to eliminate critical voices, he faces a constitutional provision that he cannot amend without the required two-thirds majority.
Article 76 of the Constitution stipulates that the National Assembly must have at least 120 members. This provision renders Hun Sen’s system of government unconstitutional.
The arbitrary dissolution of the CNRP is a collective punishment for its 55 deputies, whose parliamentary mandate based on universal suffrage has been removed by diktat. The dissolution is a negation of the very principle of parliamentary representation upon which all democracies are based.
Hun Sen has rushed to redistribute the 55 CNRP parliamentary seats among small parties that are favourable to him but which failed to obtain any seats in the last legislative elections of 2013.
The international community, which condemned the CNRP’s dissolution, must not follow Hun Sen in this charade. It must demand that the decision to dissolve the CNRP be annulled and the rights of the 55 CNRP deputies be restored. And it must consistently not recognise the “replacements” of those CNRP deputies who are simply usurpers named by Hun Sen.
Pending the restoration of the rights of the 55 CNRP deputies, the National Assembly comprises only the 68 CPP members elected in 2013, which is a breach of Article 76 of the Constitution.
The international community must pressure Hun Sen on the basis of legality of governance to put the democratic process back on track. Everyone knows that for political, economic and financial reasons, no government of Cambodia can survive without international legitimacy based on a minimal respect for democratic principles. [End].
Additional comment: Lenders and investors must be informed that, because the current National Assembly — with only 68 legitimate members — cannot legally operate, any decision by the Hun Sen government that requires an approval by the Assembly, is not valid and will not commit Cambodia’s future democratic government.

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *