លោក សុខ ឥសាន ឌឺពលរដ្ឋថា បើមានលទ្ធភាពទប់ស្កាត់ការហូរចូលបន្លែមានជាតិគីមីគួរបង្កើតបក្សមួយ យកទៅប្រកួតប្រជែងខ្លួនឯងទៅ

ក្រោយរងការរិះគន់ពីសំណាក់ក្រុមអ្នកវិភាគបញ្ហាសង្គម និងពលរដ្ឋអ្នកតាមដានបញ្ហាសង្គម ដោយសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និយាយរឿងទិញបន្លែគីមីនោះ លោក សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចក៏ចេញមុខភ្លាមៗដើម្បីប្រតិកម្មនឹងសម្ដីទាំងនោះ ។


លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាចល្បីខាងវោហារការពារអោយគណបក្សរបស់ខ្លួននោះបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកតាមដានបញ្ហាសង្គមទាំងនោះថា ប្រសិនណាបើពួកគាត់ពិតជាមានលទ្ធភាពគ្រប់គ្រាន់ដែលអាចការពារកុំអោយមានការហូរចូលបន្លែមានជាតិគីមីនោះ ពួកគេគួរណាតែនាំគ្នាបង្កើតគណបក្សថ្មីមួយ ដើម្បីត្រៀមខ្លួនទុកយកទៅប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជាតិដែលនឹងមកដល់នាពេលខាងមុខនេះ ។នៅ​ក្នុង​ពិ​ធិ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ព្យាបាល​ថ្មី នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៣​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០១៨ លោក ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា «​ ស្អី​ក៍​បន្ទោស​រដ្ឋាភិបាល បន្តិចទៀត ប្រ​ព​ន្ឋ​ផិត ក៍​បន្ទោស​រដ្ឋាភិបាល​ដែរ​ហើយ​មើលទៅ​ »​។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា​ ការទិញបន្លែ ឬក៏អ្វីដែលមានជាតិគីមីនោះ នៅពេលមានបញ្ហាមិនគួរណាទៅបន្ទោសមន្រ្តីឬក៏រដ្ឋាភិបាលនោះទេ ពីព្រោះនេះគឺជាកំហុសខ្លួនឯងដែលមិនចេះមើល ។ លោកនាយករដ្ឋមន្រ្តីថែមទាំងបានសង្កត់ធ្ងន់ទៀតថា បើសិនជាមិនចង់អោយមានបញ្ហា ហើយចង់អោយបន្លែគីមីឈប់នាំចូលនោះ ត្រូវធ្វើពហិការឈប់ទិញទៅ នោះនឹងលែងមានបន្លែប្រភេទនឹងទៀតហើយ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បែបនេះ ៖ « ហើយឥឡូវមកជេរ ហើយខ្លះហ៊ានជេរដល់រដ្ឋាភិបាល ខ្លះជេរសមត្ថកិច្ច ប៉ុន្តែខ្លួនឯងមិនគិតទេ ថារដ្ឋាភិបាលនេះដឹកនាំបណ្ដោយអោយគេនាំសារធាតុអាគេហៅថា អាគ្រឿងស៊ីចុក មានសារធាតុគីមី ខ្ញុំចង់និយាយទៅវិញថា ដើម្បីកុំអោយមានបញ្ហាគីមី សុំកុំទិញរបស់ហ្នឹង បើកុំទិញទៅវាចប់ហើយ » ។ក្រុមប្រជាពលរដ្ឋ និងអ្នកវិភាគ ក៏ដូចជាស្រ្តីមេផ្ទះមួយចំនួនហាក់ងឿងឆ្ងល់ ក្រោយប្រសាសន៍លើកឡើងរបស់លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន យ៉ាងដូច្នេះ ។ ពួកគេទាំងនោះថែមទាំងបានប្រកាសចាត់ទុកលោក នាយករដ្ឋមន្រ្តីថា ជាមេដឹកនាំដែលមិនចេះទទួលខុសត្រូវថែមទៀតផង ។


លោក យ៉ង សាំងកុមារ ដែល​ជា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម បាន​សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់​សង្គម​របស់​លោក​ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក ហ៊ុន សែន ដែល​បន្ទោស​ពលរដ្ឋ​ថា មិន​ចេះ​មើល​បន្លែ​មាន​ជាតិ​គីមី។ លោក យ៉ង សាំងកុមារ ថា រដ្ឋាភិបាល​គួរ​បញ្ជូន​មន្ត្រី​ជំនាញ​ទៅ​ដឹកនាំ​កសិករ​ផលិត​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី​សំយោគ។
លើសពីនេះទៀត លោក យ៉ង់ សាំងកុមារ ថែមទាំងបាន​ឆ្លៀត​លើក​ឡើង​អំពី​គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​របស់​លោក​ថា ក្នុង​ករណី​បែប​នេះ លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ ៥.០០០​នាក់​ដែល​ស្មើ​តែ​ប្រមាណ ១​ភាគរយ​នៃ​ចំនួន​មន្ត្រី​ទូទាំង​ប្រទេស និង​ចំណាយ​តិចជាង ១​ភាគរយ នៃ​ថវិកា​ជាតិ​ប៉ុណ្ណោះ ដើម្បី​​ឲ្យ​ចុះ​ដល់​មូលដ្ឋាន​ដើម្បី​ធ្វើការ​លើ​រឿង​នេះ។នៅលើគណនីបណ្ដាញសង្គម តេឡេក្រាម របស់លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​៥ ខែ​មករា ម្សិលមិញនេះ មានលក្ខណៈជារបៀប​ឌឺដង​ឡង​សម្តី​ថា អ្នក​ដែល​រិះគន់​អ្នក​មាន​សមត្ថភាព និង​អ្នក​វិភាគ​ទាំង​នោះ​អាច​សង្ឃឹម​ឈ្នះ​ឆ្នោត​ទៅ​ដឹកនាំ​ប្រទេស​កុំ​ឲ្យ​មាន​បញ្ហា​ទាំង​អស់​នេះ​បាន ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *