លោក ហ៊ុន សែន ដៀល សម រង្ស៊ី «កូនអាឆ្កែតសតវត្សរ៍» ?

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញភាពក្ដៅក្រហាយជាមួយនឹងក្រុមរបស់លោក សម រង្ស៊ី អតីតមេដឹកនាំនៃគណបក្សប្រឆាំងនៅកម្ពុជា ដែលបានបង្កើតចលនាសង្រ្គោះជាតិនៅក្រៅប្រទេសដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា​។


ឆ្លើយតបទៅនឹងចលនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា លោកគ្មានកូនចិត្តថា នឹងខ្លាចនោះឡើយ ។ លោកថែមទាំងបានអំពាវនាវអោយចលនានេះចូលមកក្នុងស្រុកទៀតផង។ លោកថា បើខ្លាំងណាស់ លោក​ សម រង្ស៊ី ដែលជាមេដកឹនាំនៃចលនានេះ គួរតែចូលមកក្នុងស្រុកដោយខ្លួនឯងដើម្បីបង្ហាញពីភាពខ្លាំង ។
ប៉ុន្តែយ៉ាងណាក៏ដោយចុះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​ចាប់ខ្លួន លោក សម រ​ង្ស៊ី ឲ្យ​ទាល់តែ​បាន និង បាន​ហៅ​លោក សម រ​ង្ស៊ី ជា​ភេរវ​ករ និង​បាន​ព្រមាន​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ កុំ​ឲ្យ​មក​កាន់​តំបន់​អាស៊ី បើ​មិន​ចង់​ឲ្យ​មានការ​ចាប់ខ្លួន​។  លើសពីនេះទៀត ប្រធានគណបក្សប្រជាជន រូបនេះបានសង្កត់ប្រាប់ថា លោកក៏មិនចង់យកដែកគោលទៅវាយលើមឈូសខ្មោចដែលបានស្លាប់ទៅហើយដែរ ។


លោក ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ ៖ « ស្អី អារឿង​ស្រែ​​​កឡូឡាស្អីនៅប៉ុន្មានថ្ងៃនេះ សូម​កុំសង្ឃឹម ខ្ញុំគ្រាន់តែប្រាប់ទៅ អ្នកឯងកុំបង្ខំ​ឲ្យគេវាយដែកគោ​លទៅក្តា​មឈូ​សរបស់អ្នកឯងបន្តទៀត កុំសង្ឃឹមឲ្យសោះ។ បើនៅក្នុងដៃតុលាការ វាជារឿងមួយ ប៉ុន្តែ បើចូលក្នុងក​ម្រិតអប្បគមន៍ហើយ​ សូម្បីតែ BM-21ក៏គេហ៊ានវា​យ​ចូល​ទៅក​​ន្លែងហ្នឹងដែរ » ។


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអោយដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ និង
សម្ពោធអគារទេព្យកោសល្យវិស្វកម្ម នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។
ថ្លែងនៅក្នុងពិធីខាងលើដដែលនេះ លោកនាយករដ្ឋមន្រ្តីជាង៣០ឆ្នាំរូបនេះបានហៅបុគ្គលម្នាក់ថា នៅក្នុងសតវត្សរ៍ទី២០ ថា អាឆ្កែ ប៉ុន្តែរហូតមកដល់សតវត្យទី២១នេះ កូនបុគ្គលដដែលនេះក៏នៅតែត្រូវបានគេហៅថា អាឆ្កែដដែល ។


ទោះបីជាលោកមិនបានសម្ដៅដល់បុគ្គលណាមួយអោយចំឈ្មោះក៏ដោយ ប៉ុន្តែសារនយោបាយរបស់លោកនេះ ទំនងចង់សម្ដៅដល់លោក សម រង្ស៊ី និងឪពុករបស់លោក សម រង្ស៊ី ៕

ប្រភព:http://news-for-khmer.com/?p=10517

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *