លោក ហ៊ុន សែន ថា ចង់លាលែងចេញពីតំណែង ប៉ុន្តែមិនអាចទៅរួច

ជាថ្មីម្ដងទៀត ប្រមុខដឹកនាំរដ្ឋាភិបាលរបស់កម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងអោយដឹងថា លោកនឹងបន្តធ្វើការឈរឈ្មោះប្រកួតដឹកនាំជានាយករដ្ឋមន្រ្តីចំនួនពីរអាណត្តិទៀត ដែល ស្មើនឹង១០ឆ្នាំ ។


ថ្លែង​ទៅ​កាន់​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី ម៉ូតូឌុប​និង​រ៉ឺ​ម៉ក​កង់​៣(​តុ​ក​ៗ)​ជិត​៥០០០​នាក់ នៅ​ក្នុង​ពិធី​សំ​ណេះ​ សំ​ណា​ល នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃអាទិត្យ ១៣​រោច ខែបុស្ស ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៨​ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ថា​   ក្នុងថ្ងៃខួប៣៣ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រី លោក មិនដែលមានបំណងចង់ធ្វើជានាយករដ្ឋមន្ត្រីនោះទេ ហើ​យក៏​រក​ពេល​សម្រាក​ពីតំណែង​មិនទាន់បាន ព្រោះតែបញ្ហារបស់ប្រទេសជាតិ ដែលទាមទារឲ្យលោកដោះស្រាយ។


ថ្លែងនៅក្នុងពិធីដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៀតថា តំណែងជានាយករដ្ឋមន្ត្រីរបស់លោកអស់រយៈពេល ៣៣ឆ្នាំកន្លងមកនេះ គឺមិនមែនជាការរក្សាបានដោយសារចុងកាណុង និងអំពើផ្តាច់ការនោះទេ។ យ៉ាងណាក៏ដោយចុះ លោកបានបង្ហាញក្ដីរំពឹងទុកថា ការបោះឆ្នោតខាងមុខគណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះឆ្នោត ដើម្បីមានឱកាសដឹកនាំអភិវឌ្ឍន៍ប្រទេសនេះទៅមុខបន្តទៀត ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *