សម្លេងស្រែកយំពីភរិយាទៅកាន់ស្វាមីយ៉ាងស្លុតចិត្ត ដែលស្លាប់ដោយសារ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ (មានវីដេអូ)

កាលពីព្រលប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បុរសម្នាក់មានមុខងារជាទ័ពអាកាសត្រូវ បានរថយន្តធុនធំក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1364 កិនស្លាប់នៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីជនរងគ្រោះជិះម៉ូតូទាក់ទៅនិងដៃចង្កូតមួយគ្រឿងទៀត នៅតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។បើតាមសេចក្តីរាយការណ៍ពីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ០១៥ ពាក់ស្លាកលេខ 1DD-4552ដែលគេស្គាល់ថា ជាមន្ត្រីនៅកងទ័ពអាកាសឈ្មោះ ជុំ ជាប អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បានធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ លុះមកដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូមួយទៀត បណ្តាលឲ្យជនរងគ្រោះដួលទៅនឹងថ្នល់ ហើយក៏ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍ កិនស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ចំណែកអ្នកបើកបររថយន្តបង្កខាងលើ បានគេចខ្លួនបាត់។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់ចំណុចកើតហេតុ ធ្វើការវ៉ាស់វែង និងធ្វើកំណត់ហេតុ ដើម្បីប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្សាយផ្ទាល់: រថយន្ដក្រឡុងសីុម៉ងធន់ធំប៉ះជាមួយម៉ូតូ បណ្តាលអោយដួល ជ្រុលទៅកិនពីលើបុរសចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងអានបន្ត៖ https://www.facebook.com/TVOfficialChannel/posts/787255344812825

Posted by TVFB on Donnerstag, 1. Februar 2018

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *