សានស្រីនាងប្អូនសានស្រីឡៃចាប់ផ្តើមលក់ផលិតផលតាមហ្វេសបុកដើម្បីយកលុយទៅរៀន

សានស្រីនាងប្អូនសានស្រីឡៃចាប់ផ្តើមលក់ផលិតផលតាមហ្វេសបុកដើម្បីយកលុយទៅរៀន
គួរសរសើរទោះនៅក្មេងខ្ចី៖ សាន ម៉ីនាង ទួលទៅព្រលឹង បងស្រី សាន ស្រីឡៃ រឿងអនាគតក្មួយ
ភ្នំពេញ៖ ថ្មីៗនេះ កុមារី សាន ម៉ីនាង ជាប្អូនស្រីបង្កើតរបស់អតីតតារាចម្រៀងហង្សមាស សាន ស្រីឡៃ បានច្រៀងចម្រៀងមួយបទដែលបងស្រីរបស់ខ្លួនស្រលាញ់ចូលចិត្តផ្ញើជូនព្រលឹងបងស្រីនៅឋានសួគ៌ មានចំណងជើងថា “កូនស្រីអ្នកនេសាទ” ។ ក្នុងនោះដែរកុមារី សាន ម៉ីនាង ដែលបង្ហាញកាយវិការបស់គេពោរពេញសមត្ថភាពសិល្បៈ នាងក៏បា​នពោលពាក្យក្តុកក្តូលថា ប្អូនច្រៀងជា ចំណងដៃមួយបទដែលប្អូនស្រីបានច្រៀងនេះ សង្ឃឹមថាវិញ្ញាណក្ខន្ធ សាន ស្រីឡៃ បានស្តាប់ឮ ហើយរស់នៅឋានសួគ៌ឲ្យបានស្ងប់ កុំបីអាណោះអាល័យទៀត ។

រំលឹកថា កុមារី សាន ម៉ីនាង ជាប្អូនស្រីបង្កើតរបស់អតីតតារាចម្រៀង សាន ស្រីឡៃ ធ្លាប់បានសន្យាចំពោះមុខសពបងស្រីថា “ពេលខ្ញុំធំឡើងខ្ញុំនឹងទៅច្រៀងរកលុយចិញ្ចឹមម៉ែនិងក្មួយៗទោះពេលនេះខ្ញុំនៅតូច តែខ្ញុំមិនដែលភ្លេចការលះបង់ដ៏ធំធេងរបស់បងស្រីចំពោះគ្រួសារឡើយ” ។ ក្មេងស្រីរូបនេះបានផ្សងទាំងអួលដើមកថា “ជាតិមុខជាតិក្រោយ សូមឲ្យបងក្លាយជាបងស្រីល្អរបស់ប្អូនគ្រប់ៗជាតិ” ។ ជាថ្មីម្តងទៀត បទចម្រៀងនេះ បានធ្វើឲ្យមហាជនគ្រប់មជ្ឈដ្ឋានមានអារម្មណ៍ក្តុកក្តួលនឹកឃើញអនុស្សាវរីយ៍ តារាចម្រៀង សាន ស្រីឡៃ ហាក់នៅនឹងមុខថ្មីៗ មិនអាចបំភ្លេចបាន ៕

ចាប់ផ្ដេីមហេីយបងៗ

Posted by San SreyLai on Freitag, 1. Dezember 2017

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *