សាហាវណាស់! អតីតទាហានអង់គ្លេស រួមភេទជាមួយនារីរកស៊ីផ្លូវភេទថៃ រហូតដល់នាងធ្លាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ការរួមភេទដ៏ស្រើបស្រាល រវាងអតីតទាហានជនជាតិអង់គ្លេស និងនារីរកស៊ីផ្លូវភេទជនជាតិថៃ បានប្រែក្លាយជារឿងដ៏សោកសៅ បន្ទាប់ពីនារីរូបនេះ បានធ្លាក់ពីយ៉រជាន់ទី៥នៃបន្ទប់សណ្ឋាគារ ស្លាប់យ៉ាងអាណោចអាធ័ម នៅទីក្រុងបាតាយ៉ា ។ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពី ថ្ងៃទី៦ មករា ឆ្នាំ ២០១៨ ក្នុងខុនដូ Cosy Beach View ។ អតីតទាហានអង់គ្លេស មួយរូបឈ្មោះ Reece Vella អាយុ ២៥ឆ្នាំ បានទាក់ទងនារីរកស៊ីផ្លូវភេទ ឈ្មោះ Wannipa Joy Janhuathon អាយុ ២៦ឆ្នាំ ដើម្បីរួមភេទក្នុងតម្លៃ ១៥០០បាត (ប្រហែល ៤៦ដុល្លារអាមេរិក)។
នៅពេលដែលពួកគេទាំងពីរធ្វើដំណើរទៅដល់សណ្ឋាគារ ពួកគេក៏បានរួមភេទយ៉ាងស្រើបស្រាលនៅយ៉រខាងមុខនៃបន្ទប់នោះតែម្តង។


តាមរយៈសារព័ត៌មាន Pattaya One បានឲ្យដឹងថា លោក Kriengsak Khamchachai ដែលជាសន្តិសុខប្រចាំសណ្ឋាគារនោះនិយាយថា៖
“ពេលនោះ ខ្ញុំកំពុងតែអង្គុយនៅច្រកទ្វារចូលខាងមុខ។ ខ្ញុំក៏បានឮសម្លេង ដូចជាមានរបស់អ្វីធ្លាក់ចុះមក។ ខ្ញុំក៏បានដើរទៅពិនិត្យមើល ហើយក៏ឃើញស្រមោលមួយ ដែលជាសាកសពអាក្រាតកាយរបស់នារីម្នាក់។ នាងកំពុងដេកនឹងដី ជាមួយស្នាមឈាមដាបពេញមុខរបស់នាង។ នាងមិនដឹងខ្លួន ប៉ុន្តែនាងនៅមិនទាន់ស្លាប់នៅឡើយទេ”។កញ្ញា Janhuathon បានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ និងបាក់ឆ្អឹងមួយចំនួន បន្ទាប់ពីធ្លាក់ពីលើយ៉រនៃបន្ទប់សណ្ឋាគារទាំងអាក្រាតកាយ។ មិនបង្អង់យូរ នាងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល នាងក៏បានដាច់ដង្ហើមពាក់កណ្តាលផ្លូវទៅហើយ។នៅនឹងកន្លែងកើតហេតុនោះ អាជ្ញាធរបានរកឃើញកញ្ចប់ថ្នាំ Kamagra ជាប្រភេទថ្នាំសម្រើបផ្លូវភេទ ដែលផ្សំឡើងពីសារធាតុស្រដៀងគ្នាទៅនឹងថ្នាំ Viagra នៅក្បែរនឹងសាកសពរបស់ស្ត្រីរងគ្រោះ។


មន្ត្រីប៉ូលិសស៊ើបអង្កេតប្រចាំទីក្រុងបាតាយ៉ា លោក Narong Chantra  បានថ្លែងថា៖
“មានការចេញដីកាចាប់ខ្លួនជាបន្ទាន់ បន្ទាប់ពីភស្តុតាងត្រូវបានបង្ហាញទៅកាន់តុលាការ។ ប៉ូលិសបានស៊ើបដឹងថា នៅថ្ងៃកើតហេតុនោះ លោក Vella បានទៅកម្សាន្តនៅបារមួយកន្លែង ហើយក៏បានបង់លុយ ដើម្បីយកនារីរងគ្រោះនោះចេញមកក្រៅ”។“កញ្ញា Wannipa និងលោក Vella កំពុងរួមភេទយ៉ាងស្រើបស្រាល នៅយ៉រខាងមុខនៃបន្ទប់សណ្ឋាគារ រហូតធ្វើឲ្យនាងធ្លាក់ស្លាប់តែម្តង”។


“លោក Vella តក់ស្លុតយ៉ាងខ្លាំង ហើយក៏បានដឹងថា ទិដ្ឋាការរបស់ខ្លួនបានហួសកំណត់ដើម្បីរត់គេច។ គេក៏បានយកទូរស័ព្ទរបស់នារីរងគ្រោះទុកក្នុងកាបូប ហើយក៏គេចចេញពីបន្ទប់បាត់ទៅ”។ទោះជាយ៉ាងណា លោក Vella ត្រូវបានគេចាប់ខ្លូននៅថ្ងៃបន្ទាប់ នៅឯបារមួយកន្លែង ពីបទ“ធ្វេសប្រហែល ធ្វើឲ្យអ្នកដទៃស្លាប់”។ ឥឡូវនេះ អតីតទាហានរូបនេះ កំពុងត្រូវបានគេឃុំឃាំងខ្លួន និងប្រឈមមុខនឹងការជាប់គុករយៈពេល១០ឆ្នាំ។
យោងទៅតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា លោក Vella បានមកកាន់ប្រទេសថៃ ដើម្បីស្វែងរកជីវិតថ្មី បន្ទាប់ពីលោកបានកើតជំងឺស្ត្រេសម្យ៉ាង ហៅកាត់ថា PTSD ដែលជាជំងឺផ្លូវចិត្តកើតឡើងដោយព្រឹត្តិការណ៍រន្ធត់ណាមួយ។ជាក់ស្តែង ទិដ្ឋាការរបស់ Vella បានហួសកំណត់៥៩ថ្ងៃ បើគិតត្រឹមថ្ងៃចាប់ខ្លួន។ គួរឲ្យដឹងថា រូបគេមានជាប់កំណត់ត្រាបទឧក្រិដ្ឋ។ ពោលគឺកាលពីឆ្នាំ ២០១២ រូបគេត្រូវបានផ្តន្ទាទោសឲ្យជាប់គុកចំនួន ៥ឆ្នាំ  ពីបទចាប់រំលោភក្មេងស្រីជំទង់។ ពេលនោះគេបានដាល់មុខនារីរងគ្រោះ និងវាយនាងដោយគំរបធុងទៀតផង។ មិនតែប៉ុណ្ណោះ គេក៏ជាជនសង្ស័យមួយរូប ដែលប៉ូលិសអង់គ្លេសកំពុងរកមុខ ដោយសារពាក់ព័ន្ធនឹងការកាន់កាប់ និងចែកចាយថ្នាំញៀន៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *