សាហាវតិចអី! វាយច្រលំមនុស្ស ទៅប៉ះទារិកាទើប៩ខែ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កាលពីវេលាម៉ោង៦ និង៤០នាទីយប់ថ្ងៃទី០៦ មករា ២០១៨ ហើយបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុបា្ជរាជធានីភ្នំពេញ ក្រោយមកបានបាត់បង់ជីវិត ហើយត្រូវបានលោកស្នងការនគរបាលខេត្តចាត់ឲ្យមន្ត្រីជំនាញបើកការស្រាវជ្រាវ និងចាប់បានជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្ខពួក៣នាក់។ ទារិការដែលបានស្លាប់ក្រោមកណ្តាប់ដៃរបស់ក្មេងអន្ធពាលនោះ ឈ្មោះ ដាមី មុនីរ័ត្ន អាយុ៩ខែ ដែលបានរងរបួសធ្ងន់ពេលម្តាយមីងឈ្មោះ អឿន សិលា ដែលកំពុងតែបីដាក់លើភ្លៅជិះម៉ូតូមានគ្នា៤នាក់ខណៈកំពុងតែជិះម៉ូតូ១គ្រឿង

ដើម្បីទៅមើលការប្រគុំតន្ត្រីសម័យ។ពិតជាគួរឲ្យរន្ធត់ណាស់ ទារិកាអាយុទើបតែ៩ខែ ត្រូវបានក្រុមក្មេងអន្ធពាល១ក្រុមមានគ្នាចំនួន៣នាក់បានត្រួតវាយដោយព្រនង់ឫស្សីត្រូវចំក្បាលបណ្តាលឲ្យរងរបួសធ្ងន់ នៅត្រង់ចំណុចបង្គោលភ្លើងលេខC144និងC145 ក្នុងភូមិបឹងកំបោរ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ។ ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តទទួលផែនព្រហ្មទណ្ឌរហូតមកដល់ព្រឹកថ្ងៃទី០៨ មករា ឆ្នាំ២០១៨នេះសមត្ថកិច្ចបានស្រាវជ្រាវចាប់បានក្មេងអន្ធពាលជាក្រុមឃាតកចំនួន២នាក់ក្នុងនោះមាន ១-ឈ្មោះ ងួន ម៉េងហ៊ួត អាយុ១៩ឆ្នាំ និងឈ្មោះ សាកី យ៉ូម ខ្មែរឥស្លាម អាយុ១៩ឆ្នាំ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសួរនាំ។ ហើយក្រុមនេះបានឆ្លើយសារភាពថាវាយច្រឡំមនុស្ស ដែលធ្លាប់មានជម្លោះជាមួយនាពេលកន្លងមក ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល សមត្ថកិច្ចកំពុងតែតាមប្រមាញ់ចាប់ខ្លួនផងដែរ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *