សិចស៊ីអស់ទាស់!! សូម្បីតែ​ ចន ច័ន្ទលក្ខិណា ក៏​សរសើរ​ពី​សម្រស់​​របស់ សុភ័ក្រ កុសុម៉ា ដែរ!

ពិធីការិនីពូកែវោហារស័ព្ទ កញ្ញា សុភ័ក្រ កុសុម៉ា ត្រូវបានគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ កំពុងទទួលបានប្រជាប្រិយភាព យ៉ាងពេញទំហឹងពីសំណាក់មហាជន ដោយសារមានទេពកោសល្យ ផ្នែកសិល្បៈ និងចរិតដ៏រួសរាយ ជំរុញឲ្យមហាជន មិនថាចាស់ក្មេង មានការស្រឡាញ់ចូលចិត្តនាង ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ដោយឡែក បើក្រឡេកមកមើលការងារសិល្បៈវិញ គេសម្គាល់ឃើញថា កញ្ញា សុភ័ក្រ កុសុម៉ា ហាក់មានទីផ្សារការងារច្រើន ខណៈនាងក្ដោបក្ដាប់បានធ្វើជាតំណាង ម៉ាកផលិតផល វង់តន្រ្តីការ និងកម្មវិធីទូរទស្សន៍ផងនោះ រឹតតែធ្វើឲ្យទស្សនិកជន ស្គាល់នាងកាន់តែច្រើន។ ទន្ទឹមនឹងអាជីពដ៏រលូន ពិធីការិនីសម្បុរស្រអែម រូបនេះ ត្រូវបានគេសម្គាល់ថា កាន់តែមានសម្រស់ស្រស់ផូរផង់ ឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតសូម្បីតែប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានពោលពាក្យសរសើរ តារាសម្បុរស្រអែមរូបនេះ មិនដាច់ពីមាត់ ផងដែរ។
អមជាមួយនឹងរូបភាពជាច្រើនសន្លឹក អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្លោយមាត់សរសើរពីសម្រស់ សុភ័ក្រ កុសុម៉ា តាមគណនីហ្វេសប៊ុករបស់ខ្លួនថា «ល្បីណាស់ឥឡូវ ហើយ ស្អាតខ្លាំងទៀតផងមីងហ្នឹង ម្សិលមិញបើកុំចែរវល់មិនដឹងមីងហ្នឹង កូរចែយ៉ាងណាទេ»។
តាមរយៈសារខាងលើបញ្ជាក់យ៉ាងច្បាស់ថា សូម្បីតែ ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានមើលឃើញពីទេពកោសល្យ និងសមត្ថភាព របស់តារាក្រមិចក្រមើម សុភ័ក្រ កុសុម៉ា ដែរថា តារារូបនេះ ពិតជាមានសមត្ថភាពល្អ និងមានមហាជនគាំទ្ររូបនាងច្រើន ខណៈថ្មីៗនេះ នាងថែមទាំង ត្រូវបានអ្នកគាំទ្រ លួចសរសើរនៅពីក្រោយខ្នង មិនដាច់ពីមាត់ ព្រោះនាងជាសិល្បការិនី ដែលរួសរាយ ថែមទាំងមិនចេះប្រកាន់ខ្លួន ជាតារាល្បីនោះទេ។
តោះកុំឲ្យខាតពេលយូរ ចង់ដឹងថា សុភ័ក្រ កុសុម៉ា ស្រស់ស្អាត ដូចជាប្រធានសមាគម អ្នកនាង ចន ច័ន្ទលក្ខិណា និយាយមែនឬយ៉ាងណា សូមទស្សនារូបភាព ដូចខាងក្រោម៖

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *