សោកស្តាយណាស់! ឈុត “នាងឧសភី” របស់កម្ពុជា ពុំទទួលជ័យលាភីជាឈុតតំណាងជាតិល្អបំផុត ក្នុងការប្រកួតបវរកញ្ញាផែនដីឆ្នាំ២០១៧ឡើយ (មានវីដេអូ)

សោកស្តាយណាស់! ឈុត “នាងឧសភី” របស់កម្ពុជា ពុំទទួលជ័យលាភីជាឈុតតំណាងជាតិល្អបំផុត ក្នុងការប្រកួតបវរកញ្ញាផែនដីឆ្នាំ២០១៧ឡើយ (មានវីដេអូ)ក្រោយពីបវរកញ្ញាភពផែនដីកម្ពុជា កញ្ញា អែម គុនថង បានចេញទៅធ្វើការប្រកួតបវរកញ្ញាផែនដី (MissEarth) នៅប្រទេសភីលីពីន។ មានការឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ដូចជាវគ្គបង្ហាញទេពកោសល្យ ការដើរក្នុងឈុតហែលទឹក ជាដើម។ យ៉ាងណាមិញនៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងវគ្គការប្រកួត ឈុតតំណាងជាតិល្អបំផុតបវរកញ្ញាភពផែនដីកម្ពុជា កញ្ញា អែម គុនថង បានដើរបង្ហាញឈុត “នាងឧសភី” និងមានការទះដៃស្រែកហ៊ោពីសំណាក់អ្នកទស្សនាផ្ទាល់។ ប៉ុន្តែឈុត “នាងឧសភី” ពុំទទួលនូវជ័យលាភីឡើយ ដោយ ឈុតតំណាងជាតិល្អបំផុត ផ្នែកទ្វីបអាសុី បានទៅលើ ប្រទេស ភីលីពីន ទទួលបានមេដាយមាស ប្រទេសថៃ ទទួលបានមេដាយប្រាក់ និងប្រទេសជប៉ុន ទទួលបានមេដាយសំរិទ្ធ។ ទោះជាយ៉ាងណាក្តីសូមបងប្អូនជួយផ្តល់ការលើកទឹកចិត្តចំពោះបវកញ្ញាផែនដីកម្ពុជា ២០១៧ ដែលបានខិតខំអស់ពីសមត្ថភាពក្នុងការប្រកួតនេះ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រទេសដែលទទួលបានមេដាយ ចំពោះឈុតតំណាងជាតិល្អបំផុត ប្រចាំទ្វីបអាសុី

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *