ហេតុអីគុកដាក់នាងហ្គិចមិនជាប់ សង្ស័យម្តងនេះតាតាមិនចេញមុខដោះទេ ?

ស្ត្រី​ម្នាក់​ដែល​គេ​ដឹង​ថា​ជា​ស្រី​ស្នេហ៍​របស់​តា​តា​មាន​អំណាច និង​ជា​ស្ត្រី​ទំនើង​ធ្លាប់​បាញ់បោះ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​និង​មាន​សំណុំរឿង​មួយ​ចំនួន​ទៀត ហើយ​ត្រូវ​បាន​តុលាការ​បញ្ជា​ឲ្យ​ឃុំខ្លួន​ដាក់គុក​ញឹកញាប់ រហូត​ដល់​លោក ហ៊ុន សែន ស្រែក​បញ្ជា​ឲ្យ​ចាប់ខ្លួន​កន្លង​មក​នោះ នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨​នេះ ក៍​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជា​ថ្មី​ម្តង បន្ទាប់​ពី​រង​ការ​ចោទ​ថា​បាន​យក​សាំង​ដុត​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​។


សេចក្តីរាយការណ៍​បឋម​បាន​បញ្ជាក់​ថា កំពូលស្រី​ជើង​ខ្លាំង​អុកឡុក​សង្គម ដែល​គុក​ដាក់​នាង​មិន​ដែល​ជាប់​បាន​យូរ​នោះ​ឈ្មោះ កែវ រតនៈ ហៅ សុខ នាង​ហ្គេ​ច ត្រូវ​បាន​កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌទួលគោក បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​ចោទ​ថា បាន​យក​សាំង​ពីរ​កាន​ចាក់​ដុត​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​បាន​បើករថយន្ត​ទំនើប​របស់​ខ្លួន​គេចខ្លួន តែ​សំណាងអាក្រក់ ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន រួច​នាំ​យក​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សួរនាំ​ចាត់ការ​តាម​ច្បាប់​។គួរ​បញ្ជាក់​ថា ស្ត្រី​អ្នកលេង​អាង​កាប់​ចាក់​បាញ់បោះ​រូប​នេះ ធ្លាប់​បាន​បើករថយន្ត​បុក​រាស្ត្រ​ស្លូតត្រង់ ហើយក៍​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​ជា​បន្តបន្ទាប់ តែ​គុក​ដាក់​នាង​មិនសូវ​ជាប់​ទេ គឺ​របូត​ចេញ​ក្រៅ​គុក​រហូត​។ ជាក់ស្ដែង​កាលពី​ពេល​កន្លង​មក ស្ត្រី​រូប​នេះ ធ្លាប់​ដក​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ​នៅ​ជិត​វត្ត​សន្សំ​កុសល​ម្ដង និង បើកឡាន​បុក​ពលរដ្ឋ​ម្ដង ព្រមទាំង មានរឿង​ជា​ច្រើន​ទៀត​ស្ទើរ​រាប់​មិន​អស់​។


សំណុំរឿង​របស់​នាង​ផ្អើល​រហូត​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​នាង​ហ្គេ​ច​ដាក់គុក​ទៀត​ផង ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច នាង​នៅ​ក្នុង​គុក​មិន​បាន​ប៉ុន្មាន​ផង​ក៏​របូត​ចេញ​មក​វិញ ហើយ​មិន​រាងចាល​ប្រព្រឹត្ត​អំពើអាក្រក់​ដដែល​។ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ទី ១៦ មេ​សា ឆ្នាំ ២០១៨ នាង កែវ រតនៈ ហៅ ហ្គេ​ច បាន​រង​ការ​ចោទ​ថា​បាន​យក​សាំង​ពីរ​កាន​ចាក់​ដុត​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​ដោយ​មិន​ទាន់​ដឹង​ពី​មូលហេតុ ។ប្រភព​មួយ​បាន​បង្ហើប​ថា គុក​ដាក់​ស្រី​ទំនើង​ខាងលើ​នេះ​មិនសូវ​ជាប់ ក៍​ព្រោះតែ​នាង​ត្រូវ​គេ​ខ្សឹប​ថា មក​ពី​នាង​ជា​ស្រី​កំណាន់​របស់​តា​ៗ ដែល​មាន​អំណាច​បុណ្យ​ស័ក្តិធំ​ៗ តែ​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ ព្រោះតែ​តា​ៗ​នោះ​មាន​អំណាច​ធំ​ពេក រហូត​ធ្វើ​ឲ្យ​មន្ត្រី​តូចតាច​អ្នក​អនុវត្ត​ច្បាប់​ញាក់សាច់ ខ្លាច​អស់បុណ្យ​សក្ដិ​គ្រប់​ៗ​គ្នា​។
រង់ចាំ​តាមដាន​បន្ត​ទៀត ថា​ប្រសិនបើ​នាង​ហ្គិ​ចនេះ​ពាក់​ព័​ន្ឋ​នឹង​បទល្មើស​ខាងលើ​និង​តុលាការ​រក​ឃើញ​បទល្មើស​មែន តើ​នាង​មាន​វាសនា​ដេក​គុក​ម្តងទៀត​ទេ ហើយ​បើ​ដេក ដេក​បាន​ប៉ុន្មាន​ថ្ងៃ ហើយ​តើ​តា​ណា​ទៅ​ហ្ន ក៍​មាន​អំណាច​ខ្លាំង​ជាង​លោក ហ៊ុន សែន ដោយ​ហ៊ាន​ចេញ​មុខ​អន្តរាគមន៍​ដោះ​នាង​ជា​បន្តបន្ទាប់​កន្លង​មក​នោះ តែ​សង្ស័យ​តែ​មិន​រួច​ទេ ព្រោះ​ឆ្នាំ​ថ្មី​ផង ហេង​សយ​តា​នោះ​ថា​ឆ្នាំចរ​នេះ​ត្រូវ​គ្រូទាយ​ប្រាប់​ថា​កុំ​ឲ្យ​ប៉ះពាល់​ស្រី​ក្រៅ​ផ្ទះ​ផង នាង​ហ្គិ​ចនឹង​ត្រូវ​យីអ៊ុន​ដាក់​ធ្ងន់​ណាស់​ឆ្នាំ​នេះ ។យ៉ាងណា​ក៍ដោយ នៅ​យប់​ថ្ងៃ​ទី​១៦ មេ​សា​ដដែល​នេះ ទាំង​សមត្ថកិច្ច ក៍​ដូច​ជា​នាង​ហ្គិ​ច​ផ្ទាល់ «​អង្រុត​» មិន​អាច​រក​ការ​សុំ​បញ្ជាក់​បំភ្លឺ​បាន​ទេ ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *