អបអរសាទរពេលនេះមេឃុំក្រមុំរៀបចំបើកហាងបាយហើយដំណើរការនៅខែក្រោយនេះហើយ

រឿងអីដែលខ្ញុំធ្វើមិនបាន..!
🌷🌷🌷🌷🌷
នៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ខ្ញុំនិងបើករបររក
ស៊ីដើម្បីរកប្រាក់កំរៃចិញ្ចឹមជីវិត និងបង្កើតការងារ
សំរាប់មិត្តភក្តិដែលធ្លាប់ធ្វើកិច្ចការជាមួយគ្នាកន្លង
មក។
កិច្ចការដែលខ្ញុំត្រូវធ្វើនេះគ្មានអ្វីដែលថាខ្ញុំធ្វើមិនបានទេ ព្រោះកិច្ចការដែលខ្ញុំធ្លាប់ធ្វើតាំងពីវ័យកុមារ គឺខ្ញុំធ្លាប់ឆ្លងកាត់វេទនាជាងនេះរាប់សិបដង។
ឧទាហរណ៍: រូបភាពមួយសន្លឹកដែលខ្ញុំអាយុ៦ឆ្នាំនៅប្រទេសថៃ គឺខ្ញុំធ្លាប់បានធ្វើការងារសំណង់ជាមួយម្តាយខ្ញុំដូចជា លើកធុងកំបោរ ជួយលើកដែក ដើររើសការ៉ុងស៊ីម៉ង់ ស៊ីឈ្នួល
មើលកូនអោយជនជាតិថៃ នេះជាការងារតូចមួយក្នុងអំឡុងវ័យកុមារ ពេលដែលខ្ញុំនិងម្តាយនៅធ្វើការងារក្នុងប្រទេសថៃ និងការងារធ្ងន់ លំបាកជាច្រើនទៀត ដែលខ្ញុំសូមមិនលើកយកមក
បរិយាយនៅពេលនេះទេ ដូច្នេះរបរដែលខ្ញុំត្រូវចាំផ្តើមខាងមុខនេះ ខ្ញុំនិងធ្វើអោយដំណើរការ
ល្អបំផុត ព្រោះមិនមែនកិច្ចការដែលលំបាកសំរាប់ខ្ញុំទេ ប៉ុន្ត្តែទោះជាយ៉ាងណាក៏ខ្ញុំនៅតែត្រូវការ
លោកតាលោកយាយអ៊ុំពូមីងមាបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តដល់នាងខ្ញុំដែរ ។
🌾🌾🌾🌾🌾
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧

Posted by Sin Rozeth on Mittwoch, 29. November 2017

ការងារអ្វីក៏ដោយក៏មានតម្លៃដែរ ឲ្យតែជាអំពើសុច្ចរិត..!
🌷🌷🌷🌷🌷
ល្ងាចនេះខ្ញុំបានឆ្លៀតពេលមកទិញចានឆ្នាំងនិងសំភារ:មួយចំនួនដើម្បីយកមករៀបចំបើករបររកស៊ី ក្នុងរយះពេលអន្តរកាលនេះ ។
មុខរបរដែលខ្ញុំរៀបចំបើកក្នុងរយះពេលដ៍ខ្លីខាងមុខនេះមានឈ្មោះថា
“ រ៉ូហ្ស៊េតចំណីបាត់ដំបង” ដោយមានមុខនំចំណីគ្រប់ប្រភេទដែលជាស្នាដៃស្ត្រីបាត់ដំបង ៕
🌾🌾🌾🌾🌾
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *