អានឡើងជក់ចិត្ត…ប្ដីសង្ហារមិនពិបាករកទេ តែប្ដីចរិកល្អទើបពិបាករក !

រំលឹកការពីឆ្នាំ 2004ទើបប្រលង ចប់ថ្នាក់ទី១២ ថ្មីៗ ក៏បានទៅធ្វើសំណង់ ជាមួយពូ ដើម្បីប្តូរនិងការសិក្សា នៅសម័យនោះ ធ្វើសំណង់បណ្តើររៀនបណ្តើរ រហូតដល់ឆ្នាំ 2007 ខ្ញុំបានចាកចេញពីធ្វើសំណង់ទៅលក់ផ្ទះល្វែង សង្ឃឹមថា ជីវិតនិងបានប្រសើរ តែចូលធ្វើការលក់ផ្ទះ ទើបតែរកលុយ ទឹកតែពីការលក់ផ្ទះ បានបន្តិចបន្តួច វិបត្តិសេដ្ឋកិច្ចពិភពលោក ក៏កើតឡើងនៅឆ្នាំ 2008។ ខ្ញុំធ្វើការងារលក់ផ្ទះបានរយៈពេល៧ខែ ក៏សំរេចចិត្តឈប់ធ្វើការ ដោយសារ វិបត្តិពិភពលោកអូសបន្លាយយូរ ធ្វើអោយម្ចាស់ក្រុមហ៊ុន សំរេចកាត់ប្រាក់ខែបុគ្គលិក ដោយសារការចំណាយខ្ពស់ ទើបខ្ញុំសំរេចចិត្តឈប់ធ្វើការងារនៅទីនោះ។ នៅថ្ងៃទី 18 ខែ11 ឆ្នាំ 2008 ខ្ញុំបានស្គាល់ភរិយារបស់ខ្ញុំ នៅកន្លែងធ្វើការរបស់គាត់ (គាត់ជាបុគ្គលិកពេទ្យធ្មេញ) ពេលចាប់ផ្តើមស្គាល់គ្នា ក៏គិតគូរអនាគតជាមួយគ្នា ។នៅដើមឆ្នាំ 2009 ខ្ញុំចាប់ផ្តើមកត់ឆ្នោត ខ្មែរ វៀតណាម ដើម្បីសន្សំក្បាលទឹក ព្រោះកាលណោះ មិនមានការងារធ្វើ សង្ឃឹមថា ជួយអោយជីវិតបានប្រសើរ តែនៅឆ្នាំ2009 ខែ កុម្ភៈ ស្រាប់តែ រាជរដ្ឋាភិបាល សំរេចបិទល្បែងស៊ីសង បិទឆ្នោតទៀត ធ្វើអោយជីវិតខ្ញុំ កាន់តែជួបការលំបាកទ្វេដង ព្រោះចាប់អ្វីក៏ខុស ចាប់អ្វីក៏គេរលំរលាយ តូចចិត្តនិងជីវិតខ្លួនមែនទែន។ ពេលនោះដោយសារតែ អ្នកលេងឆ្នោត នៅតែសួរនាំ ក៏កក់ឆ្នោតវៀតណាម លួចលាក់ ដើម្បីបានលុយចិញ្ចឹមក្រពះ ព្រោះការងារក៏គ្មាន បើឱពុកម្តាយ គាត់មិនមានលទ្ធភាពទេពេលនោះ។ក្រោយកត់ឆ្នោត ១ខែខ្ញុំគិតថា បើនៅតែបែបនេះទៀត មិនអាចចិញ្ចឹមខ្លួនរស់ទេ ខ្ញុំក៏សំរេចចិត្ត ធ្វើមេឆ្នោតតូចតាច នៅសម័យនោះ ដោយស៊ីតូចៗ មួយថ្ងៃសល់បាន 20ម៊ឺន ទៅ 40ម៊ឺន. ពេលនោះ ការរកស៊ីក៏ប្រសើរ បន្តិចម្តងៗរហូតខ្ញុំបានជួយខ្លួនឯងអោយបានប្រសើរឡើងនៅពេលនោះ អាចទិញរថយន្ត ១គ្រឿងជិះ ស្ថានភាពការកក់ឆ្នោតកាន់តែតានតឹង ណាមួយកូនៗ ជំពាក់ខ្លាំងពេក ខ្ញុំសំរេចចិត្ត បោះបង់របបនោះចោល ក៏សំរេចចិត្ត ចង់រកស៊ី របបណាត្រឹមត្រូវ ពេលនោះខ្ញុំមិនមានជំនាញអ្វីនោះទេហើយមិនមានចំណេះដឹងក្នុងការរកស៊ីនោះដែរ ក៏គិតរកស៊ីរបបណាស្រួលៗ ដោយចង់លក់ប្រហិតចៀន ក្រែងមានចំណូលបន្តិចបន្តួច ដើម្បីចិញ្ចឹមក្រពះ។ ពេលនោះ ខ្ញុំបានឃើញការផ្សព្វផ្សាយ ការបើកសួនកំសាន្ត DreamLand ក៏ទៅសាកសួរជួលតូបគេ ពេលនោះមិនមានលុយរកស៊ីនោះទេ តែដោយសារ ការតាំងចិត្ត ក្លាហាន ក៏សំរេចចិត្តថា ពីមុនយើងចាប់ផ្តើមដោយមិនមានអ្វីទាំងអស់។ ខ្ញុំនិងភរិយាសំរេចចិត្តលក់រថយន្ត ដើម្បីធ្វើជាដើមទុន ក្នុងការចេញរកស៊ីរបបស្មោះត្រង់ដំបូងរបស់ខ្ញុំ ដោយគ្មានចំណេះ ជំនាញអ្វីនោះឡើយ។កក់លុយគេ400$ ដើម្បីបានតូបលក់ប្រហិតនៅខែ៩ ឆ្នាំ2010 តែដោយសារគេទើបសាងសង អូបន្លាយពេល បើកដំណើរការ នៅ ថ្ងៃ13 ខែ04 ឆ្នាំ 2011 ជាថ្ងៃចូលឆ្នាំខ្មែរ។ កាលចូលលក់ដំបូងពិបាកខ្លាំងណាស់ ព្រោះអ្វីក៏មិនចេះ លក់១ថ្ងៃបានតែ ១២ទៅ១៣ម៊ឺន ថ្ងៃខ្លះបាន៦ម៊ឺន កាត់ថ្លៃដើម គិតថ្លៃបង់តូបមិនគ្រប់នោះឡើយ។ ពេលនោះ លក់បានតែកន្លះខែ ក៏ចូលដល់រដូវវស្សា ថ្ងៃណាក៏ភ្លៀង ថ្ងៃណាក៏គ្មានភ្ញៀវ ធ្វើអោយខ្ញុំខាតអស់ជាង៣ខែ ពេលនោះ លុយដែលសល់ពីការលក់រថយន្ត ជិតអស់ទៅហើយ។

ខ្ញុំបាន សុំភរិយាខ្ញុំថា បើខាតអស់យើងឈប់ក៍បាន តែបងសុំទិញរបស់១បានទេ របស់នោះគឺ Ipad2 ឭតំលៃកាលនោះ 749$ វាពិតជាថ្លៃខ្លាំងណាស់ សំរាប់ខ្ញុំ តែខ្ញុំពិតជាស្រលាញ់វាខ្លាំងបំផុត ភរិយាខ្ញុំក៏យល់ព្រមជាមួយខ្ញុំ ពេលនោះរីករាយបំផុត ព្រោះជា អ្វីដែលក្នុង១ឆាកជីវិតខ្ញុំ មិនធ្លាប់មាន ។ កាលនោះ ចំណាយលុយអស់ហើយ គិតថាតូចប្រហិតក៏ត្រូវបញ្ចប់ក្នុងខែ៨ឆ្នាំ2011ដែរ តែអ្វីៗក៏ប្រសើរឡើងវិញ ក្រោយពីខ្ញុំបានលេង Game (ធ្វើជាអ្នកលក់ ) មួយចំនួននៅក្នុង IPad របស់ខ្ញុំ ខ្ញុំក៏អនុវត្តន៍តិចនិចការរកស៊ីជាច្រើនជាមួយ Game ឃើញថាលទ្ធផល ក៏មានការផ្លាស់ប្តូរ ហើយខ្ញុំក៏អាចទប់ការដួលរំលំបាន។ ជីវិតនៅតូបប្រហិតកាន់តែរើបបន្តិចម្តងៗ នៅឆ្នាំ ចុងឆ្នាំ 2011 ខ្ញុំក៏មានលទ្ធភាពទិញ រថយន្តជិះវិញ ជំពាក់គេ ខ្លះ។នៅឆ្នាំ 2012 ខែ6 ភរិយារវស់ខ្ញុំគាត់បានសួរមកខ្ញុំថា តើពេលណាយើងរៀបការ តើចង់អូបន្លាយពេលដល់ណាទៀត ព្រោះយើងស្គាល់គ្នា ជិត៤ឆ្នាំហើយ។ ពេលនោះខ្ញុំ មានអារម្មណ៍ថា តើខ្ញុំរៀបការនៅពេលណា បើពេលនេះការលក់ដូរក៏មិនសូវទៅមុខ(កាលនោះលក់បានត្រឹមទប់ទល់សល់លុយតិចបំផុត) តើបានលុយឯណាទៅរៀបការ កាលនោះ យើងមិនមានលទ្ធភាព រៀបមង្គការភ្លាមៗទេ តែនាំគ្នា ទៅរកវេលាការដោយខ្លួនឯង ក៏រើសបានថ្ងៃល្អសំរាប់ពីធីមង្គលការ នៅថ្ងៃទី 19.11.2012 គិតទៅនៅសល់ ប្រហែល៥ខែ ពេលនោះខ្ញុំកាន់តែភ័យ ព្រោះមិនមានលុយយកាក់ សំរាប់រៀបការនោះទេ ក៏ចេះតែ ដើរលេងក្នុង Dreamland បណ្តើរគិតបណ្តើរពេលនោះខ្ញុំ ឃើញមនុស្សចេញចូល Dreamland ច្រើនជាងគេនៅច្រកចេញចូល ក៏នឹកឃើញថា បើខ្ញុំរកស៊ីរបបអ្វីងាយស្រួល ច្បាស់ជាលក់ដាច់មិនខាន ក៏ប្រាប់ភរិយាថា បើយើងចង់រៀបការត្រូវតែប្រឹងរកស៊ីបន្ថែមទៀត ទើបមានលុយរៀបការ ។ ពេលគិតគូរគ្នាចប់ ក៏បើកតូបលក់ការ៉េមតូចមួយ នៅជិតច្រកចេញចូល កាលនោះការលក់ដូរ ពិតជាប្រសើរខ្លាំងណាស់ តែលក់បាន១ខែខ្ញុំកាត់ថ្លៃដើម ចេញ ទាំង២តូប ១ខែសល់តែជាង2000$ មិនអាចរៀបការបានទេ តើយើងត្រូវធ្វើយ៉ាងណាបន្តទៀតទើបគ្រប់ចំនួនលុយរៀបការ ។ ពេលនោះ ខ្ញុំក៏ដើរនៅក្នុង Dreamland ទៀត ដើម្បីស្វែងរកអ្វីថ្មី ពេលនោះខ្ញុំឃើញគេលករបស់របប គ្រឿងជាង គ្រឿងអនុស្សាវរីយ៍លក់ដាច់ជាងខ្ញុំលក់ការរ៉េមទៅទៀតខ្ញុំអង្គុយមើលគេរាល់ថ្ងៃ ក៏គិតថាគេលក់ទំនិញអញ្ចឹង តើគេទិញមកពីណា ក៏ដើរទៅទិញទំនិញគេប្រហែល ១០មុខ មកអង្គុយគិតថា បើលក់ដូចគេមិនដឹងទិញពីណាទេ អញ្ចឹងតើយើងលក់អ្វីវិញ? ខ្ញុំក៏បានមើលឃើញ អ្នកមកកំសាន្តនៅ Dreamland ទិញរបស់របបអនុស្សាវរីយ ស្បែកជើងរបស់របប ប្រើប្រាស់ផ្សេងៗ តែតំលៃអ្នកលក់ក្នុង Dreamland សុទ្ធតែថ្លៃ។ពេលនោះ ខ្ញុំក៏ បានសេងតូបលក់ប្រហិតទៅអោយប្អូនរបស់ខ្ញុំ ក៏ចាប់តែរបបណាងាយស្រួលជាងមុន កាលនោះ យលងបើកហាងទំនិញ 2500៛ ទាំងអស់ មុនដំបូងគេនៅសួនកំសាន្ត Dreamland នៅថ្ងៃ ២៤ខែ ៩ (កាលនោះកក់តែកន្លែងតូចទិញពីអ្នកដែលបិទជំពាក់គេ១ខែ និងមានលុយបន្តិចបន្តួចទិញលក់ៗ) ក៏ចាប់ផ្តើមរកចំណូលបានខ្ពស់រហូតដល់១ខែ បានដល់ 7000$ រយៈពេល២ខែយើងសន្សំលុយរៀបមង្គលការដូចកាលគ្រោងទុកនៅថ្ងៃមង្គលមកដល់។អ្វីៗយើងបានត្រៀមរួចរាល់អស់ហើយ ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ ថ្ងៃ 19.11.2012 ជាថ្ងៃមង្គលការរបស់ពួកយើង ថ្ងៃដែលយើងគិតថាជាថ្ងៃដ៏អស្ចារ្យ បំផុតសំរាប់យើង ជាថ្ងៃដែលរីករាយបំផុត តែអ្វីៗមិនសមបំណងយើងឡើយ អ្វីៗមិនដូចការគិតរបស់ពួកយើងនោះទេ ថ្ងៃមង្គលការរបស់ពួកយើងទាំង២ ជាថ្ងៃ Obama មកស្រុកខ្មែរ ថ្ងៃនោះ ចរាចរណ៍ក្នុងរាជធានីភ្នំពេញត្រូវបិទទាំងអស់ចាប់តាំងពីម៉ោង 4:00pmរហូតដល់ម៉ោង 10:30pm ធ្វើអោយរោងពិធីរបស់ខ្ញុំស្ងាត់ជ្រងំ ធ្វើអោយពួកយើងសោកសៅបំផុត មង្គលការរបស់ខ្ញុំខាត ទាំងស្រុង ។ ពេលនោះអ្នកដែលស្រលាញ់និងតស៊ូ បាននៅដល់រោងពិធីនៅម៉ោង11:00pm ក្រោយពីពិធីបញ្ចប់ ចុងភៅ ម្ចាស់រោងទារលុយទាំងអស់ មិនរងចាំស្អែកឡើយ ព្រោះគេឃើញសភាពការមិនស្រួល ពួកយើងប្រមូលអស់ពីខ្លួន ដើម្បីសងគេសឹងតែមិនគ្រប់។


ខ្ញុំក៏អោយភរិយារបស់ខ្ញុំ ដើរសួរនៅផ្សារ ដោយរកគំរូ ផលិតផលទៅសាកសួរគេទិញបោះដុំ ស្រាប់តែពួកយើងទិញទំនិញបានធូរ តំលៃគឺក្រោមពីពាន់ទាំងអស់ ។ ខ្ញុំមានគំនិតថា យើងគួរបើករបបបន្ថែមទៀត ទើបយើងមានលុយរៀបការ ពេលនោះពួកខ្ញុំ មិនមានលុយនោះទេ ដើម្បី បើករបបមួយទៀត ព្រោះត្រូវការលុយជួលទីតាំង ជួលតូប និងលុយទិញទំនិញលក់ផងដែរ ហើយក៏គ្មាន អ្នកណាជួយមើលដែរ បើសិនយើងបើកអាជីវកម្ម៣ ដោយយើងមានគ្នាតែ២នាក់នោះ។រាត្រីក្រេមទឹកឃ្មុំរបស់ពួកយើង ជារាត្រីដ៏សែនកំសត់បំផុត យើងយំអោបគ្នា សួរខ្លួនឯង ហេតុអ្វីក៏ជីវិតយើងអភ័ព្វម្លេះ? កាលគ្មានលុយរៀបការគឺវាពិបាកណាស់ទៅហើយ ខំប្រឹងរកស៊ី ទំរាំបានរៀបការ ត្រូវតស៊ូលំបាកណាស់ ហេតុអ្វីមានលុយរៀបការហើយ បែរជាមកជួបរឿងបែបនេះទៅវិញ ។ ពេលនោះ ខ្ញុំបានសន្យាជាមួយភរិយាខ្ញុំថា ថ្ងៃក្រោយបងនិងអោយអូនរស់នៅស្រួល មានបរិវាឆ្វេងស្តាំ បងនិងសន្សំលុយ ប្រឹងប្រែងរកស៊ីទិញផ្ទះវីឡាអោយអូនរស់នៅអោយមានក្តីសុខ(កាលនោះនៅបន្ទប់ជួលគេ) តែពេលនេះយើងត្រូវតែទ្រាំ ទ្រាំអោយបាន ចាប់ពីពេលនេះទៅយើងលែងលំបាកទៀតហើយ។ពេលនោះអស់លុយពីខ្លួន តែនៅសល់មុខរបប ក៏ចាប់ផ្តើមចេញរកស៊ីវិញ ក្រោយពីសំរាកបាន១ថ្ងៃ ពេលនោះខ្ញុំលែងគិតអ្វីទៀតហើយគិតតែរកស៊ីប៉ុណ្តោះ ចាប់ពីរៀបការមកដល់ពេលនេះ ជិត៥ឆ្នាំហើយ ការលំបាកជាច្រើន បានបង្រៀនអោយខ្ញុំ ចេះតស៊ូ យកឈ្នះឧបសគ្គ បន្តបន្ទាប់។ ពេលនេះអ្វីៗដែលធ្លាប់សន្យាជាមួយភរិយាគឺផ្តល់ជូនគាត់អស់ហើយ យើងមានផ្ទះល្អសមរម្យរស់នៅមានមុខរបប ជាពិសេសពេលនេះយើងមានកូនដ៏គួរអោយស្រលាញ់ផងដែរ។ ថ្ងៃណាមួយយើងនិងរៀបការម្តងទៀតនៅផ្ទះខ្លួនឯង នៅពេលវេលាសមស្រប។ បងសន្យានិងអូន បងនិងសាងសង់អាគារពាណិជ្ជកម្មរបស់ពួកយើងអោយបាន នៅឆ្នាំ 2022 យើងនិងធ្វើខួបអាពាហ៍ពិពាហ៍១០ឆ្នាំនៅទីនោះ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *