អុញនោះរឿងធំហើយ!រដ្ឋាភិបាលគ្រោងចាត់ការកូនស្រីលោក កឹម សុខា

មន្រ្តីរបស់រដ្ឋាភិបាលនៃប្រទេសកម្ពុជាបានព្រមានចាត់ការទៅលើកូនស្រីរបស់លោក កឹម សុខា ដែលជាមេដឹកនាំគណបក្សប្រឆាំងកំពុងត្រូវបានជាប់ឃុំក្រោមការចោទប្រកាន់ថា ប្រព្រឹត្តអំពើក្បត់ជាតិតាមផ្លូវច្បាប់ ។
អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានចាត់ទុកសកម្មភាពនានាដែលកូនស្រីបង្កើតរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា មានទួនាទីជា ​អតីត​អគ្គនា​យករង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះជាតិ​ធ្វើនៅក្រៅប្រទេសនោះ គឺជារឿងមួយដែលខុសច្បាប់ ហើយដែលអាចនឹងត្រូវចាត់ការតាមផ្លូវច្បាប់តែម្ដង ។  នេះបើយោងតាមសម្ដីរបស់លោក ខៀវ សុភ័ក្រ ដែលបានថ្លែងជាមួយនឹងកាសែតភ្នំពេញប៉ុស្តិ៍​កាលពីម្សិលមិញនេះ ។


លោកថ្លែងបែបនេះ ៖ « យើង​កំពុង​តែ​តាម​ដាន​ដូច​ជា​ឯកសារ​បញ្ជូន​ទៅ​តុលាការ​អ៊ីចឹង​ រឿង​កឹម​ សុខា។​ អ្វី​ក៏​ដោយ​កត់​ត្រា​ទុក​ អ្នក​ខ្លះ​ស្អី ​តំណាង​រាស្ត្រ​ស្អី ​ទៅ​អាមេរិក​ដូច​កូន​ស្រី ​កឹម ​សុខា ​ចាំ​តែ​មក​វិញ​ដឹង​ហើយ។ ​យើង​ទៅ​ទទួល​គាត់​ ក្រាល​ព្រំ​ក្រហម​នៅ​ពោធិ៍​ចិន​តុង » ។
ការប្រកាសព្រមានចំពោះការចាប់ខ្លួនកូនស្រីរបស់មេដឹកនាំបក្សប្រឆាំងនាពេលនេះ  ធ្វើឡើងក្រោយពេលដែលកញ្ញា កឹម មនោវិទ្យា បានអំពាវនាវដល់អង្គការសហប្រជាជាតិព្យួរកៅអីរបស់កម្ពុជាដើម្បីជាការដាក់សម្ពាធរដ្ឋាភិបាលអោយព្រមបន្ថយស្ថានការណ៍នយោបាយអោយបានប្រសើរជាងនេះ ។


បើតាមមន្រ្តីរបស់រដ្ឋាភិបាលរូបដដែលនេះបានសង្កត់ប្រាប់ថា ចំពោះមន្រ្តីរបស់គណបក្សសង្រ្គោះជាតិដែលបានបិទសិទ្ធិមិនអោយធ្វើនយោបាយ៥ឆ្នាំ​ ហើយកំពុងតែធ្វើសកម្មភាពនៅក្រៅប្រទេសនោះអាចប្រឈមនឹងការបិទសិទ្ធិនយោបាយមិនអោយធ្វើរយៈពេល៥ឆ្នាំពីលើបន្ថែមទៀត ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *