អុញនោះ!!៖ ស្ងាត់ៗ នី រតនា ត្រូវអ្នកទី៣ ជំរុញឲ្យស្រលាញ់ វី ឌីណែត

ថ្មីៗនេះ តារាចម្រៀងពន្លកថ្មី វី ឌីណែត បានធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈនាងបានរំលេចរូប​មួយសន្លឹកគ្រងដោយសំលៀកបំពាក់ប្រពៃណីជាមួយកំលោះតារាចម្រៀងសំឡេងក្រអួនក្រអៅ នី រតនា ដែលនាំឲ្យអ្នកគាំ​ទ្រ​ច្រឡំថា «អ្នកទាំងពីរភ្ជាប់ពាក្យនឹងគ្នា»។ រំពេចក្រោយមក ភាពភ័ន្តច្រឡំត្រូវបានរសាយអស់ ក្រោយតារាចម្រៀងកូនស្រី ហ៊ួ ឡាវី, កញ្ញា វី ឌីណែត បានសរសេរថា «រីករាយថ្ងៃខួបកំណើត នី រតនា ជូនពរសំណាងល្អ និងជោគជ័យក្នុងការងារ »។


ទន្ទឹមនោះ មានអ្នកគាំទ្រតារាចម្រៀងទាំង២ដួង បានចូលខមមិនសរសើរថា សមគ្នា ផ្អែមល្ហែមណាស់ និងអ្នកគាំទ្រម្នាក់ទៀតលើកឡើងថា «សូមឲ្យអ្នកទាំងពីរស្រលាញ់ទៅ ខ្ញុំគាំទ្រ» ។ គួរបញ្ជាក់ថា ថ្ងៃខួបកំណើតតារាចម្រៀងម្ចាស់ពាន Cambodia idol នី រតនា មានមិត្តរួមអាជីពជាច្រើនបាន Surprise ខួបកំណើតឲ្យលោក៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *