អុញនោះ! ឆៃ លីដាឡែន ប្រកាសថាឈប់ស្រលាញ់មនុស្សប្រុស បែរមកស្រលាញ់ស្រីៗវិញ….

តារាសម្តែងពោរពេញដោយទេពកោសល្យ ឆៃ លីដាឡែន ទោះបីជាចូលសិល្បៈជាយូរណាស់មកហើយប៉ុន្តែរូបសម្រស់ និងការគាំទ្រក៏នៅតែដដែល ដោយតារាស្រីរូបនេះក៏មានស្នាដៃថ្មីក្នុងខ្សែភាពយន្តថ្មីៗ និងតែងតែមមាញឹកជាមួយនឹងការចូលរួមសម្តែងក្នុងកម្មវិធីផ្សេងៗ។ យ៉ាងណាមិញរួមជាមួយនឹងភាពជោគជ័យអ្នកនាងបានធ្វើឲ្យមហាជនមានការងើយឆ្ងល់ជាខ្លាំងថាមួយរយៈចុងក្រោយនេះអ្នកនាង បានបង្ហោះសារបែបសោកសៅ ជាញឹកញយជាពិសេសទាក់ទងទៅនឹងរឿងរ៉ាវស្នេហាតែម្តង។ជាក់ស្តែងនៅថ្ងៃនេះ ឆៃ លីដាឡែន ក៏បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយតារាស្រីរូបនេះបានបង្ហាញរូបភាពផ្អែមល្ហែមជាមួយនឹងកញ្ញា យ៉ែម ស្រីពេជ្រ ដោយថែមទាំងប្រកាសថាឈប់ស្រលាញ់មនុស្សប្រុស។ ដោយ ឆៃ លីដាឡែន  បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ឈប់ស្រលាញ់មនុស្សប្រុសហើយ​ ស្រលាញ់ស្រីៗវិញ​ មានតែមនុស្សស្រីដូចគ្នាទេដែលយល់ចិត្ត​។ ស្វីតណាស់ម៉ែហើយនឹងកូន​ តែដូចជាស្វីតពេកហើយកូន ​Yem Srey Pich លក្ខណះដូចមែនម៉ែហើយកូន”។ យ៉ាងណាមិញរូបភាពទាំងនោះអ្នកនាង ឆៃ លីដាឡែន គ្រាន់តែបង្ហោះជាលក្ខណៈលេងសើច ដោយបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងកញ្ញា យ៉ែម ស្រីពេជ្រ ប៉ុន្តែក៏មានការចាប់អារម្មណ៍ព្រោះតែមួយរយៈកន្លងទៅគេតែងសង្កេតឃើញតារាស្រីរូបនេះតែងតែបង្ហោះនូវភាពសោកសៅរបស់ខ្លួនចំពោះរឿងស្នេហា៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *