ឪពុកវ័យ ៣៦ ឆ្នាំ ចាប់រំលោភកូនស្រីវ័យ ១៥ ឆ្នាំ នៅខេត្តឧត្តមមានជ័យ

វាមិនខុសពីសត្វតិរិច្ឆានឡើយដែលឪពុកម្នាក់នេះបានយកកូនស្រីរបស់ខ្លួនមកបំរើតណ្ហាយ៉ាងឆ្គួតលីលារបស់ខ្លួន ។ ទីបំផុតកូនស្រីទ្រាំលែងបានក៏សម្រេចចិត្តប្តឹងឱ្យប៉ូលីស ឱ្យចាប់ខ្លួននៅ ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ នៅ ភូមិអូរសោម ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមមានជ័យ ។


ឪពុកតិរិច្ឆានម្នាក់នោះមានឈ្មោះ សួន ធា ភេទ ប្រុស អាយុ ៣៦ ឆ្នាំរស់នៅ ភូមិអូរសោម ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមមានជ័យ ឯកូនស្រីមានឈ្មោះ ស ស អាយុ ១៥ ឆ្នាំរស់នៅក្នុងបន្ទុកគ្រួសារ ។ ចាប់ខ្លួនឪពុកដែលជាជនសង្ស័យនេះតាមបណ្តឹងរបស់កូនស្រីដែលបានប្តឹងកាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅ ។

ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបានធ្វើរការសួរនាំជនសង្ស័យហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្លាប់បានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន។បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

Comments

comments

Leave a Reply

Your email address will not be published. Required fields are marked *